Notification texts go here. Contact Us Buy Now!
المشاركات

prayer

អំពីសឡាត

ឧត្តមភាពនៃសឡាត

قال الإمام ابن القيم رحمه الله : ( والصلاة مجلبة للرزق ، حافظة للصحة ، دافعة للأذى ، مطردة للأدواء ، مقوية للقلب ، مبيضة للوجه ، مفرحة للنفس ، مذهبة للكسل ..) 

زاد المعاد 304/4

អ៊ីមុំា អ៊ីបនូលកយ្យ៊ីម បាននិយាយថា ៖ ការសឡាតបាននាំមកនូវប្រយោជន៍ដូចជា ៖ សឡាតជាហេតុនាំរីហ្សគី(លុយ និងផ្សេងៗ)មកឲ្យអ្នក , ធ្វើឲ្យមានសុខភាពល្អ , ការពារអ្នកពីគ្រោះអាក្រក់ , បញ្ចៀសអ្នកពីជំងឺផ្សេងៗ , ធ្វើឲ្យបេះដូងអ្នកខ្លាំង , ធ្វើឲ្យស្បែកមុខសភ្លឺ , ចិត្តសប្បាយរីករាយ , បាត់បង់ការខ្ជិល , ធ្វើឲ្យអវយវៈមានចលនារស់រវើក , ធ្វើឲ្យមានកម្លាំងខ្លាំង , បេះដូចមានពន្លឺ , ជួយថែរក្សានៀគម៉ាត់ឲ្យឋិតថេរយូរអង្វែង , ការពារអ្នកពីក្តីវិនាស , នាំប៉ារ៉កាត់មកឲ្យអ្នក , បញ្ចៀសអ្នកពីស្ហៃតន , ធ្វើឲ្យអ្នកកាន់តែជិតនឹងអល់ឡោះ » ។

គីតាបហ្សាទូលម៉ាអាទ ៤/៣០៤                            

សឡាតជាបណ្តាំចុងក្រោយរបស់រ៉ស៊ូលុលឡោះ ﷺ              

រ៉ស៊ូលុលឡោះ ﷺ បានផ្តែផ្តាំចុងក្រោយបង្អស់ដល់អ៊ូម៉ាត់របស់គាត់ នៅពេលដែលគាត់ត្រូវលាចាកពីលោកកិយនេះទៅថា ៖

« الصلاة الصلاة وما ملكت أيمانكم »

មានន័យថា ៖ « ចូររក្សាការសឡាត ចូររក្សាការសឡាត ហើយចូរអ្នកមើលខុសត្រូវឲ្យបានល្អចំពោះអ្នកដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នក » ។

ចូរប្រើកូនៗឲ្យប្រតិបត្តិសឡាត

وعن عمرو بن شُعْيب ، عن أَبيه ، عن جَدِّهِ رضي اللَّه عنه قال : قال رسول اللَّه صَلّى اللهُ عَلَيْهِ وسَلَّم : « مُرُوا أَوْلادكُمْ بِالصَّلاةِ وهُمْ أَبْنَاءُ سبع سِنِينَ ، واضْرِبُوهمْ علَيْهَا وَهُمْ أَبْنَاءُ عَشْرِ ، وفرَّقُوا بيْنَهُمْ في المضَاجعِ » حديثٌ حسن رواه أبو داود بإِسنادٍ حسنٍ .

មានន័យថា ៖ អំពី អាំរ៍ ពិន ស៊ូអែប អំពី ឪពុករបស់គាត់ អំពីជីតារបស់គាត់ (رضي الله عنه) ថា : រ៉ស៊ូលុលឡោះ (ﷺ) បានមានប្រសាសន៍ថា ៖ " ចូរប្រើកូនៗរបស់ពួកអ្នកឲ្យប្រតិបត្ដិសឡាតនៅពេលដែលពួកគេមានអាយុ៧ឆ្នាំ ត្រូវវាយប្រដៅពួកគេនៅពេលមានអាយុ១០ឆ្នាំ ហើយត្រូវបំបែកកន្លែងគេងរបស់ពួកគេ(រវាងកូនប្រុស និងកូនស្រីនៅពេលពួកគេមានអាយុ១០ឆ្នាំ) " ។

[ ហាទីសនេះល្អ រាយការណ៍ដោយ អាពូដាវូទ ដោយមានបង្អែកល្អ ]

ការដាស់តឿនពីការសឡាត

អ្នកដែលបោះបង់សឡាត

សារបន្ទាន់ទៅកាន់អ្នកដែលបោះបង់សឡាត

رسالة عاجلة إلى تارك الصلاة

រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « ការបែងចែករវាងពួកយើង និងពួកគេ(ពួកពុតត្បុត)គឺ សឡាត ។ ហេតុនេះ ជនណាបោះបង់ចោលសឡាតនឹងក្លាយជាអ្នកកាហ្វៀរ(អ្នកបោះបង់ជំនឿ) » ។

قال رسول الله ﷺ : « العهْدُ الذي بيْنَنا وبَيْنَهُمْ الصَّلاةُ ، فمنْ تَرَكَهَا فَقدْ كَفَرَ » . صحيح الترمذي 2621

រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « រនាំងរវាងអ្នកឥស្លាម និងភាពគ្មានជំនឿ និងស្ហីរិក គឺ ការបោះបង់សឡាត » ។

قال رسول الله ﷺ : « بَيْنَ الرَّجُلِ وَبَيْنَ الكُفْرِ والشِّرْكِ تَرْكَ الصَّلاةِ » . رواه مسلم

អាប់ទុលឡោះ ពិន អាស្សាកីក رضي الله عنه បានរាយការណ៍ថា ៖ « បណ្ដាសោះហ្ពាត់របស់រ៉ស៊ូលុលឡោះﷺមិនបានយល់ឃើញថា ទង្វើណាមួយក្នុងចំណោមបណ្ដាទង្វើទាំងឡាយដែលបោះបង់វាចោលក្លាយជាអ្នកកាហ្វៀរ(អ្នកបោះបង់ជំនឿ) ក្រៅពីសឡាតឡើយ » ។

عن عبدِ اللَّهِ بن شقِيق رضي الله عنه أن أصحاب محمدﷺ لا يرونَ شَيْئاً مِنَ الأَعْمالِ تَرْكُهُ كُفْرٌ غَيْرَ الصَّلاةِ » . صحيح الترمذي2622

តើច្បាប់ឥស្លាមកំណត់យ៉ាងដូចម្ដេចចំពោះអ្នកដែលបោះបង់សឡាត?

ករណីទី១ ៖ ប្រសិនបើបុគ្គលនោះបដិសេធកាតព្វកិច្ចសឡាត មិនព្រមទទួលស្គាល់ថា វាជាកាតព្វកិច្ចដែលអល់ឡោះបានដាក់ទេនោះ អ៊ូឡាម៉ាកបានឯកភាពគ្នាថា បុគ្គលនោះនឹងក្លាយជាអ្នកកាហ្វៀរ ។

ករណីទី២ ៖ ប្រសិនបើបុគ្គលនោះបោះបង់សឡាតដោយសារតែការខ្ជិលច្រអូស ឬដោយសារការរវល់ច្រើនជាដើមនោះ អ៊ូឡាម៉ាកបានខ្វែងគំនិតគ្នាជាពីរទស្សនៈ ៖

- ទស្សនៈទី១ ៖ បុគ្គលនោះនឹងក្លាយជាអ្នកកាហ្វៀរ ។

- ទស្សនៈទី២ ៖ បុគ្គលនោះមិនដល់ថ្នាក់ក្លាយជាអ្នកកាហ្វៀរនោះទេ តែគេក្លាយជាអ្នកហ្វាស៊ីក(អ្នកល្មើសនឹងបទបញ្ញត្តិរបស់អល់ឡោះ និងបានប្រព្រឹត្តនូវបាបកម្មដ៏ធំមួយ) ។

បើអ្នកជាអ្នកឥស្លាម_ហេតុអ្វីអ្នកមិនសឡាត ?

តើអ្នកដឹងទេ អ្នកអត់សឡាត អ៊ូឡាម៉ាកមានការខ្វែងយោបល់គ្នាថា ជាមូស្លីម ឬជាកាហ្វៀរ ។

ស្ហៃខុលឥស្លាម អ៊ីបនូ តៃមីយ្យះ رحمه الله បាននិយាយថា ៖ « អ្នកដែលអត់សឡាត ទុស្សាវាគឺអាក្រក់ខ្លាំងជាងអ្នកដែលលួចប្លន់គេ អាក្រក់ជាងអ្នកដែលហ្ស៊ីណា អាក្រក់ជាងអ្នកដែលផឹកស្រា និងអាក្រក់ជាងអ្នកដែលជក់កញ្ឆាជក់គ្រឿងញៀនទៅទៀត » ។ 

قال شيخ الإسلام ابن تيمية رحمه الله : « تارك الصلاة أشرمن السارق والزاني وشارب الخمر وأكل الحشيشة » . مجموع الفتاوى ٢٢/٥٠

តើហេតុអ្វី? ពីព្រោះ សឡាតអល់ឡោះបញ្ជា ការបោះបង់បញ្ជា ទុស្សាវាធំជាងម៉ាក់ស៊ីយ្យះ ។

ភរិយាដែលមិនសឡាត

សំនួរ ៖ តើស្វាមីត្រូវមានវិធានការដូចម្ដេច ចំពោះភរិយាដែលបោះបង់សឡាត?

ចម្លើយ ៖ 

- ស្វាមីត្រូវអប់រំណែនាំនាងឲ្យសឡាត និងត្រូវធ្វើយ៉ាងណាឲ្យនាងចង់សឡាត ។

- ប្រសិនបើនាងនៅតែមិនសឡាត ស្វាមីត្រូវចាកចេញពីនាង មិនរួមដំណេកជាមួយនាងមួយរយៈពេលសិន រហូតទាល់តែនាងសឡាត ។

- ប្រសិនបើនាងនៅតែមិនសឡាតទៀត ស្វាមីត្រូវព្យាយាមស្វែងរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីឲ្យនាងសឡាត ដែលមធ្យោបាយទាំងនោះត្រូវបានច្បាប់អនុញ្ញាត ។

- ប្រសិនបើស្វាមីព្យាយាមស្វែងរកគ្រប់មធ្យោបាយហើយ តែនាងនៅតែមិនសឡាតទៀត ស្វាមីមិនត្រូវរួមរស់ជាមួយនាងបន្តទៀតទេ ចូរលែងលះនាង ហើប្រសិនបើអល់ឡោះចង់ ទ្រង់នឹងផ្តល់ភរិយាថ្មីដែលល្អជាងនាង ។

ដំបូន្មានសម្រាប់អ្នកដេកមិនក្រោកឡើងសឡាតស៊ូពូហ 

ស្ហៃខ អ៊ីបនូ អូសៃមីន ថា ៖ « សម្រាប់អ្នកដែលពន្យាពេលសឡាតស៊ូពូហ រហូតផុតពេលវេលារបស់វា ដោយពួកគាត់មានលទ្ធភាពអាចសឡាតក្នុងពេលវេលារបស់វាបាន នោះការសឡាតរបស់ពួកគាត់មិនត្រូវបានអល់ឡោះទទួលយកទេ ទោះបីជាពួកគាត់សឡាត(សងវិញ)មួយពាន់ដងក៏ដោយ ពីព្រោះ ណាពីﷺបានមានប្រសាសន៍ថា ៖ "បុគ្គលណាដែលបានធ្វើទង្វើអ្វីមួយ(ក្នុងការគោរពសក្ការៈ) ដែលវាមិនមែនជាកិច្ចការសាសនារបស់យើងទេនោះ វានឹងត្រូវគេបដិសេធចោល" ។ ហើយអ្នកដែលពន្យាពេលសឡាតរហូតផុតពេលវេលារបស់វាដោយគ្មានមូលហេតុស្របច្បាប់ គឺគេបានធ្វើទង្វើមួយដែលមិនមែនជាកិច្ចការសាសនារបស់អ់លឡោះ និងរ៉សូលរបស់ទ្រង់ទេ ដូច្នេះទង្វើនោះនឹងត្រូវគេបដិសេធចោល។ ប៉ុន្តែកាតព្វកិច្ចលើគាត់ត្រូវសុំអភ័យទោស(តៅហ្ពាត់)ចំពោះអល់ឡោះ និងត្រូវបង្កើនអំពើកុសលឲ្យបានច្រើន ហើយត្រូវសុំពីអល់ឡោះឲ្យមានសុវត្ថិភាព » ។

سلسلة اللقاء الشهري 38

អ្នកមិនសឡាតទុស្សារបស់វាអាក្រក់ខ្លាំងជាងអ្នកលួចគេ

បងប្អូនឥស្លាមខ្លះ នៅពេលដែលគាត់បានឃើញអ្នកណាម្នាក់កំពុងលួចគេ ឬកំពុងផឹកស្រា ក្នុងចិត្តគាត់ហាក់បីដូចជាភ័យខ្លាចចំពោះបាបកម្មទាំងនោះខ្លាំងណាស់ ខណៈដែលខ្លួនគាត់ផ្ទាល់ រាល់ថ្ងៃកំពុងតែប្រព្រឹត្តនូវទង្វើមួយដែលទុស្សារបស់វាខ្លាំងជាងការលួចគេ ខ្លាំងជាងការផឹកស្រា និងខ្លាំងជាងការហ្ស៊ីណាទៅទៀត វានោះគឺ ការបោះបង់សឡាត ។

អ្នកអត់សឡាត អ៊ូឡាម៉ាកមានការខ្វែងយោបល់គ្នា អ្នកខ្លះថាជាមូស្លីម និងអ្នកខ្លះថាជាកាហ្វៀត។ រីឯ អ្នកលួចគេ អ្នកផឹកស្រា អ្នកហ្ស៉ីណា អ្នកប្រើប្រាស់គ្រឿងញៀន និងផ្សេងៗ ពួកគេនៅតែជាមូស្លីមតែពួកគេបានធ្វើម៉ាក់ស៉ីយ្យះធំ ។

ការនិយាយនេះ មិនមែនបានន័យថា អនុញ្ញាត ឬជំរុញឲ្យអ្នកឥស្លាមធ្វើប្រការម៉ាក់ស៊ីយ្យះនោះទេ តែការនិយាយនេះ គឺក្នុងន័យ ប្រៀបធៀបទុស្សារវាង ការធ្វើម៉ាក់ស៊ីយ្យះទាំងឡាយ និង ការមិនសឡាត និងចង់ប្រាប់មូស្លីមីនថា ការមិនសឡាត ទុស្សារបស់វាអាក្រក់ខ្លាំងយ៉ាងណា ។

قال شيخ الإسلام ابن تيمية رحمه الله :

تارك الصلاة أشرمن السارق والزاني وشارب الخمر وأكل الحشيشة. مجموع الفتاوى ٢٢/٥٠

ស្ហៃខុលឥស្លាម អ៊ីបនូ តៃមីយ្យះ បាននិយាយថា ៖ «អ្នកដែលអត់សឡាត ទុស្សាវាគឺអាក្រក់ខ្លាំងជាងអ្នកដែលលួចប្លន់គេ អាក្រក់ជាងអ្នកដែលហ្ស៊ីណា អាក្រក់ជាងអ្នកដែលផឹកស្រា និងអាក្រក់ជាងអ្នកដែលជក់កញ្ឆាជក់គ្រឿងញៀន» ។

តើហេតុអ្វី? ពីព្រោះ សឡាតអល់ឡោះបញ្ជា ការបោះបង់បញ្ជា ទុស្សាវាធំជាងម៉ាក់ស៊ីយ្យះ ។

ដូច្នេះ ចូរយើងទាំងអស់គ្នាថែរក្សារកាសឡាតឲ្យបានខ្ជាប់ខ្ជួន ព្រោះវាជាគ្រឹះនៃសាសនាឥស្លាម និងជាអាម៉ាល់ដែលត្រូវគេយកទៅកាត់ក្ដីមុនគេបង្អស់នៅថ្ងៃគីយ៉ាមាត់។ ប្រសិនបើអាម៉ាល់សឡាតល្អពេញលេញ នោះអាម៉ាល់ផ្សេងៗទៀតក៏ចាត់ទុកថាល្អដែរ តែប្រសិនបើអាម៉ាល់សឡាតមានការខ្វះខាត នោះអាម៉ាល់ផ្សេងទៀតក៏ដូច្នោះដែរ ។

وعن أَبي هُريْرةَ رضي اللَّه عنهُ قالَ : قال رسولُ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم : «إِنَّ أَوَّل ما يُحاسبُ بِهِ العبْدُ يَوْم القِيامةِ منْ عَملِهِ صلاتُهُ ، فَإِنْ صَلُحت ، فَقَدْ أَفَلحَ وَأَنجح ، وإن فَسدتْ ، فَقَدْ خَابَ وخَسِر ، فَإِنِ انْتقَص مِنْ فِريضتِهِ شَيْئاً ، قال الرَّبُّ ، عَزَّ وجلَّ : انظُروا هَلْ لِعَبْدِي منْ تَطَوُّع ، فَيُكَمَّلُ بها ما انْتَقَص مِنَ الفَرِيضَةِ ؟ ثُمَّ تكونُ سَائِرُ أَعمالِهِ عَلى هذا » رواه الترمذي وقال حديث حسن .

ស្ហៃខុលឥស្លាម អ៊ីពនូ តៃមីយ្យះ បាននិយាយថា ៖ 

អ្នកដែលអត់សឡាត ទុស្សាវាគឺអាក្រក់ខ្លាំងជាងអ្នកដែលលួចប្លន់គេ អាក្រក់ជាងអ្នកដែលហ្ស៊ីណា អាក្រក់ជាងអ្នកដែលផឹកស្រា និងអាក្រក់ជាងអ្នកដែលជក់កញ្ឆាជក់គ្រឿងញៀន ។

قال شيخ الإسلام ابن تيمية رحمه الله :

تارك الصلاة أشرمن السارق والزاني وشارب الخمر وأكل الحشيشة.

ការពន្យាពេលសឡាត

តើអ្នកដឹងទេថា ស្ហៃតនបានធ្វើអ្វីខ្លះមកលើអ្នកនៅពេលអ្នកគេងនៅពេលយប់?

هل تعلم ما يفعل الشيطان بك عندما تنام في الليل؟

រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « នៅពេលដែលពួកអ្នកណាម្នាក់ចូលគេង បិសាចស្ហៃតនបានចងនៅខាងក្រោយ ក្បាលរបស់គាត់បីចំណង ដោយបានសរសេរនៅលើចំណងនីមួយៗថា អ្នកមានពេលយប់យូរណាស់ ហេតុនេះ ចូរអ្នកគេងចុះ។ នៅពេលដែលគាត់ភ្ញាក់ឡើង ប្រសិនបើគាត់រំលឹកទៅចំពោះអល់ឡោះ ដាច់ចំណងមួយ ប្រសិនបើគាត់យកទឹកសំប៉ះយ៉ាំង ដាច់ចំណងមួយទៀត ហើយប្រសិនបើគាត់សឡាត ដាច់ចំណងមួយទៀត ធ្វើឲ្យគាត់ភ្ញាក់ឡើងនៅពេលព្រឹកដោយសកម្ម មានអារម្មណ៍ស្រស់ថ្លា តែបើគាត់មិនបានធ្វើដូច្នោះទេ គាត់នឹងភ្ញាក់នៅពេលព្រឹកដោយមានអារម្មណ៍មិនល្អ ខ្ជិលច្រអូស » ។

قال رسول الله ﷺ : « يَعْقِدُ الشَّيْطَانُ عَلى قافِيةِ رَأْسِ أَحَدِكُم إِذا هُوَ نَامَ ثَلاثَ عُقدٍ ، يَضرِب عَلى كلِّ عُقدَةٍ : عَلَيْكَ ليْلٌ طَويلٌ فَارقُدْ ، فإِنْ اسْتَيْقظَ فَذَكَرَ اللَّه انحلَّت عُقْدَةٌ ، فإِنْ توضَّأَ انحَلَّت عُقدَةٌ ، فَإِن صلَّى انحَلَّت عُقدُهُ ، فأَصبَحَ نشِيطاً طَيِّب النَّفسِ ، وَإِلاَّ أَصبح خَبِيثَ النَّفْسِ كَسْلانَ » . رواه البخاري

ទស្សនវិទូអ៊ីស្លាមជុំវិញការសឡាត

ប្រសាសន៍របស់ណាពី ﷺ 

អាតោក អាល់ខោរសានី رحمه الله 

អំពី អាតោក អាល់ខោរសានី رحمه الله បាននិយាយថា ៖ « គ្មានខ្ញុំរបស់អល់ឡោះណាម្នាក់ដែលបានក្រាបស៊ូជូទទៅចំពោះអល់ឡោះនៅកន្លែងណាមួយក្នុងលោកិយនេះ លើកលែងតែកន្លែងនោះវានឹងធ្វើសាក្សីសំរាប់គាត់នៅថ្ងៃគីយ៉ាម៉ាត់ ហើយកន្លែងនោះវានឹងយំសោកស្តាយនៅថ្ងៃដែលអ្នកបានស្លាប់ » ។

អាល់ហ្សុះ វ៉ើររីកោក របស់អ៊ីពនុលមូប៉ារើក ៣៤០

عن عطاء الخرساني رحمه الله قال: (ما من عبد يسجد سجدة في بقعة من بقاع الأرض، إلا شهدت له بها يوم القيامة، وبكت عليه يوم يموت ) الزهد والرقائق لإبن المبارك (340)

មនុស្សរាប់លានក្នុងផ្នូរចង់ចេញមកទុនយ៉ា ដើម្បីស៊ូជូទ១ដងក៏អស់ចិត្តដែរ

អំពី អាតោក អាល់ខោរសានី ថា ៖ « គ្មានខ្ញុំរបស់អល់ឡោះណាម្នាក់ដែលបានក្រាបស៊ូជូទទៅចំពោះអល់ឡោះនៅកន្លែងណាមួយក្នុងលោកិយនេះ លើកលែងតែកន្លែងនោះវានឹងធ្វើសាក្សីសំរាប់គាត់នៅថ្ងៃគីយ៉ាម៉ាត់ ហើយកន្លែងនោះវានឹងយំសោកស្តាយនៅថ្ងៃដែលអ្នកបានស្លាប់ » ។

អាល់ហ្សុះ វ៉ើររីកោក របស់អ៊ីពនុលមូប៉ារើក៣៤០

ឱ មូស្លីមចូរកុំបោះបង់សឡាត ចូរស៊ូជូទឲ្យបានច្រើន!


https://binbaz.org.sa/fatwas/15776

ស្ហៃខុលឥស្លាម អ៊ីពនូ តៃមីយ្យះ 
ស្ហៃខ អ៊ីពនូ អ៊ូសៃមីន

តាមស៊ុណ្ណះ ល្អជាងធ្វើច្រើនដែលផ្ទុយពីស៊ុណ្ណះ

ស្ហៃខ អ៊ីពនូ អ៊ូសៃមីន ថា ៖ 
« បើសិនជាមាននរណាម្នាក់សឡាតស៊ុណ្ណះ២រ៉ក្អាត់មុនសឡាតហ្វើរទូហ្វាជើរ (សឡាតព្រឹកព្រលឹម ) ដោយគាត់បានសូត្រស៊ូរ៉ោះវែង ហើយឱនរូកួកយូរ និងស៊ូជូទយូរ ក្នុងចន្លោះរវាងគេប៉ាងនិងអ៊ីកោម៉ាត់ដែលជាពេលវេលាល្អ ដែលការទូអាក្នុងចន្លោះការ ប៉ាង និងអ៊ីកោម៉ាត់អល់ឡោះទទួល និងមិនបដិសេធ » ។

យើងតបទៅកាន់ទង្វើបុគ្គលនោះវិញថា៖ « ការសឡាតរបស់អ្នកដែលវែងនិងយូរនោះ គឺផ្ទុយពីស៊ុណ្ណះ ពីព្រោះ កាលនោះរ៉សូលុលឡោះបាន សឡាតស៊ុណ្ណះ២រ៉ក្អាត់មុនហ្វើរទូស៊ូពួហ មិនយូរ មិនវែង គឺលឿនហើយខ្លីសមរម្យ » ។

អាល់អ៊ីមុំា អ៊ីបនូល កយ្យ៊ីម

អាល់អ៊ីមុំា អ៊ីបនូល កយ្យ៊ីម បាននិយាយថា ៖ « បើសិនជាអល់ឡោះបានកត់ ឬបានអនុញ្ញាតឲ្យអ្នកងើបសឡាតស៊ុណ្ណះពេលយប់ ចូរអ្នកកុំមើលទៅកាន់អ្នកដទៃដែលកំពុងដេកក្នុងន័យមើលងាយពួកគេ » ។
ប្រភព ៖ « ម៉ាឌើរីច អាស្សាលីគីន » (១/១៧៧)

قال الإمام ابن القيم رحمه الله : إذا فتح الله عليك في باب قيام الليل ، فلا تنظر للنائمين نظرة ازدراء . 
« مدارج السالكين » (177/1)

បើសិនជាអ្នកបានធ្វើល្អណាមួយ ចូរអ្នកកុំមើលងាយអ្នកដទៃដែលមិនបានធ្វើល្អដូចអ្នក ដូចអ៊ូឡាម៉ាកថា ៖ « ជួនកាលអ្នកដែលធ្វើម៉ាក់ស៊ីយ្យះចំពោះអល់ឡោះពេញមួយយប់ ល្អជាងអ្នកដែលឈរសឡាតស៊ុណ្ណះពេញមួយយប់ » ។

តើហេតុអ្វី? ចម្លើយគឺ ៖

- បុរសទី១ ៖ ដែលបានធ្វើម៉ាក់ស៊ីយ្យះពេញមួយយប់ គាត់ក៏តៅហ្ពាត់ចំពោះអល់ឡោះ ហើយស្តាយក្រោយ និងយំ ហើយខ្លាចចំពោះអល់ឡោះ ។
- បុរសទី២ ៖ គិតតែពីឈរសឡាតស៊ុណ្ណះ សូត្រស៊ីកៀត និងធ្វើអ៊ីហ្ពាឌាត់ផ្សេងៗពេញមួយយប់ តែបែរជាអាក្រក់ជាងបុរសទី១ គឺដោយសារតែគាត់បានធ្វើល្អ ហើយស្ហៃតនក៏បានធ្វើឲ្យគាត់ មានចិត្តអួតអំនួត ក្រអើតក្រទមដាក់អ្នកដទៃ មើលងាយអ្នកដទៃដែលគិតតែពីដេក និងគិតថាខ្លួនជាមនុស្សដែលល្អជាងគេ គ្មាននរណាល្អជាងខ្លួន និងមិនខ្លាចថា ការងារដែលខ្លួនធ្វើ អល់ឡោះទទួល ឬមិនទទួល គឺគាត់មិនខ្វល់ ។
ចំណុចនេះ បង្ហាញថា អ្នកធ្វើម៉ាក់ស៊ីយ្យះល្អជាង ពីព្រោះទង្វើរបស់បុរសទី២ គឺបាននាំគាត់ទៅរកពិទអះ ដូចជា ពិទអះអាល់ខវ៉ារីជ ។

៦ចំណុច ក្នុងការសឡាតជាសញ្ញានីហ្វោក (ពុតត្បុត)

អ៊ីមុំា អ៊ីពនុលកយ្យ៊ីម ថា ៖

« នេះជាលក្ខណសម្បត្តិ៦យ៉ាងក្នុងការសឡាតជាសញ្ញាបញ្ជាក់ថាមានប្រការ“ នីហ្វោក ” (កុហក បោក និងពុតត្បុត) គឺ ៖

១- ខ្ជិលពេលងើបទៅសឡាត

២- ចង់ឲ្យតែគេឃើញពេលគាត់សឡាត

៣- ពន្យារពេលសឡាត

៤- សឡាតលឿនដូចសត្វចាបចឹកស្រូវ

៥- ស៊ីកៀតចំពោះអល់ឡោះតិចតួចបំផុត

៦- អត់ទៅសឡាតនៅម៉ាស្ជិទជាចាម៉ាអះ »។

គីតាប៖ សឡាតនិងហ៊ូកុមបោះបង់សឡាតលេខ១/១៧៣

ពាក្យនីហ្វោក ឬមូណាហ្វ៊ីក មានន័យច្រើន ដូចជា ៖ « ការកុហក បោកប្រាស់ ពុតត្បុត ទង្វើឬសម្តីខុសពីអ្វីក្នុងចិត្ត ឬក្នុងចិត្តស្រលាញ់កូហ្វរ (កាហ្វៀត)តែបង្ហាញមកក្រៅថាស្រលាញ់ឥស្លាម….. »។

ទង្វើដែលទទួលបានផលបុណ្យដូចការធ្វើហាជ្ជី និងអ៊ុំរ៉ោះ

រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « ជនណាបានសឡាតស៊ូពួហជាលក្ខណៈរួមគ្នា បន្ទាប់មកគាត់អង្គុយហ្ស៊ីកៀរ រហូតដល់ថ្ងៃរះ(ប្រមាណ១០ឬ១៥នាទី) បន្ទាប់មកគាត់សឡាតអ៊ិស្ហរ៉កឬទូហា២រ៉ក្អាត់ គាត់នឹងទទួលបានផលបុណ្យដូចការធ្វើហាជ្ជីនិងអ៊ុំរ៉ោះ ពេញ ពេញ ពេញ » ។

قال رسول الله ﷺ : « من صلى الفجر في جماعة ثم قعد يذكر الله حتى تطلع الشمس ثم صلى ركعتين كانت له كأجر حجة وعمرة. تامة، تامة، تامة » . رواه الترمذي وحسنه الألباني

លក្ខខណ្ឌដែលអាចទទួលបានផលបុណ្យដូចក្នុងហាទីស គឺបន្ទាប់ពីសឡាតស៊ូពួហរួច តម្រូវឲ្យបុគ្គលនោះនៅកន្លែងសឡាតដដែល ដោយអង្គុយហ្ស៊ីកៀរ(សូត្រគួរអាន តាសហ្ពេស....)នៅទីនោះ ហើយមិនត្រូវចេញដើរទៅណាឡើយ លើកលែងតែមានតម្រូវការ ដូចជា ការបន្ទោរបង់ ។ល។ ចំណែកឯ ការទៅធ្វើអ្វីផ្សេង ទោះមាត់នៅហ្ស៊ីកៀរក៏ដោយក៏មានន័យថា ធ្វើកិច្ចការផ្សេងបន្ទាប់ពីសឡាត ដែលធ្វើឲ្យបាត់លក្ខខណ្ឌដែលគេទាមទារ ។


បញ្ជាក់ ៖ អ្នកដែលធ្វើទង្វើខាងលើ គឺទទួលបានប៉ះឡាដូចការហាជ្ជីនិងអ៊ុំរ៉ោះ ក៏ប៉ុន្តែ មិនអាចជំនួស ឬរួចកាតព្វកិច្ចហាជ្ជីឡើយ ។

ណាពី ﷺ បានឃើញកំហាកមួយនៅទិសគីបឡាត់

ណាពីﷺបានឃើញកំហាកមួយនៅទិសគីបឡាត់ ធ្វើឲ្យគាត់មិនសប្បាយចិត្ដ រហូតដល់ប្រែទឹកមុខរបស់លោក លោកក៏ក្រោកឈរសំអាតវាចេញដោយដៃរបស់លោក។ ក្រោយមកលោកបានមានប្រសាសន៍ថា ៖ « ពិតណាស់ នៅពេលដែលអ្នកណាម្នាក់នៃពួកអ្នកក្រោកឈរសឡាត គឺគាត់កំពុងបួងសួងទៅចំពោះម្ចាស់របស់គាត់ ហើយម្ចាស់របស់គាត់នៅចន្លោះរវាងគាត់ និងគីបឡាត់។ ហេតុនេះ ចូរពួកអ្នកកុំខាកស្ដោះទៅទិសគីបឡាត់ ប៉ុន្ដែគាត់អាចខាកស្ដោះទៅឆេ្វង ឬក្រោមជើងរបស់គាត់ » ។ បន្ទាប់មកលោកបានយកចុងសារុងរបស់លោក ហើយស្ដោះលើវា រួចក៏បត់វាចូលគ្នា។ លោកបានបន្ដថា ៖ « ឬគាត់អាចធ្វើដូចេ្នះ » ។

(សហេស អាល់ពូខរី 405)

ការប្រើឲ្យស្ដោះទៅខាងឆេ្វង ឬក្រោមបាតជើង គឺនៅពេលស្ថិតនៅផេ្សងអំពីម៉ាស្ជិទប៉ុណ្ណោះ ចំណែកពេលដែលនៅក្នុងម៉ាស្ជិត គឺមិនត្រូវស្ដោះទៅកន្លែងណាក្រៅអំពីអ្វីដែលគាត់ស្លៀកពាក់ឡើយ ។

បើខ្លួនអ្នកមានក្លិនស្អុយមិនគួរទៅម៉ាស្ជិទឡើយ

រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « បុគ្គលណាទទួលទានខ្ទឹមបារាំង ខ្ទឹមស ខ្ទឹមក្រហម ចូរកុំមកជិតម៉ាស្ជិទរបស់ពួកយើង ព្រោះម៉ាឡាអ៊ីកាត់ទទួលរងនូវផលប៉ះពាល់ពីអ្វីដែលបង្កផលប៉ះពាល់កូនចៅអាដាំ » ។

قال رسول الله ﷺ : مَنْ أَكَلَ الْبَصَلَ ، وَالثُّوم ، وَالْكُرَاث ، فَلا يَقْرَبَنَّ مسْجِدَنَا ، فَإِنَّ المَلائِكَةَ تَتَأَذَّى مِمَّا يتأَذَّى مِنْهُ بَنُو آدمَ » . متفق عليه واللفظ لمسلم

បើខ្លួនអ្នកមានក្លិនស្អុយ មិនគួរទៅម៉ាស្ជិទឡើយ ពីព្រោះ ណាពីបានព្រមាន និងបានហាមឃាត់ដូចក្នុងហាទីស ពីព្រោះ វារំខានដល់ម៉ាឡាអ៊ីកាត់ដែលនៅក្នុងម៉ាស្ជិទ ។

សំនួរ ៖ ខ្ញុំសឡាតនៅម៉ាស្ជិទណាពីបាន១រ៉ក្អាត់ស្រាប់តែមានបុរសម្នាក់ចូលមកសឡាតជិតខ្ញុំ ហើយបុរសនោះមានធុំក្លិនបារីស្អុយ ខ្ញុំក៏ចាកចេញពីសឡាតទៅរកកន្លែងផ្សេងដោយចាប់ផ្តើមសឡាតម្តងទៀត តើអនុញ្ញាតដែរឬទេ?

ចម្លើយ ៖ ស្ហៃខ អ៊ីបនូ អ៊ូសៃមីន បានឆ្លើយថា ៖ បើសិនជាមាននរណាម្នាក់ដែលមានក្លិនខ្លួនស្អុយ មិនថាជាក្លិននៃការជក់បារី ឬធុំក្លិនមាត់ដោយសារតែហូបខ្ទឹម ឬផ្សេងៗ ដែលមកសឡាតជិតអ្នក បើសិនជាអ្នកមានអារម្មណ៍នឹងនរក្នុងចិត្តដែលអាចបន្តការសឡាតបាន គឺមិនអនុញ្ញាតឲ្យចាកចេញពីសឡាតបានឡើយ ពីព្រោះ អ្វីដែលជា «ហ្វើរទូ» បើអ្នកចូលហើយហារ៉មចេញទៅវិញ លើកលែងតែមានភាពចាំបាច់ ។ 

តែបើសិនជាអ្នកមិនអាចបន្តការសឡាត ដោយសារតែធុំក្លិនស្អុយរបស់អ្នកដទៃ ដែលអាចធ្វើអ្នកវិលមុខ ចង់ក្អួត ឬធ្វើឲ្យសឡាតរបស់អ្នកមានភាពមិនពេញលេញ សំរាប់លក្ខណៈបែបនេះ អ្នកអាចចេញពីកន្លែងសឡាតទៅរកកន្លែងផ្សេងដែលមានក្លិនល្អ និងគ្មានក្លិនស្អុយ ។

صلى بجانبه رجل رائحته كريهة فانصرف من الجماعة

السؤال: فضيلة الشيخ, أنا من أهل المدينة وصليت في الحرم، وأتى رجل وقد فاتته ركعة -وأنا لم تفتني ولا ركعة- ورائحته دخان، فلما أتى بجانبي خرجت من الصلاة وتأخرت إلى الثاني فهل هذا يجوز أم لا؟

الجواب: إذا صلى إلى جنبك أحدٌ رائحته كريهة سواء بسبب الدخان -في ملابسه- أو بصل أو ثوم, أو غير ذلك: فإن كان يمكنك أن تؤدي صلاتك بطمأنينة وراحة فإنه لا يحل لك أن تنصرف منها؛ لأن الفريضة إذا دخل فيها الإنسان حرم أن يخرج منها إلا لضرورة. وأما إذا كنت لا تحتمل هذا ولا تستطيع، وخشيت من أن يكون فيك دوخة أو أن تتقيأ، أو على الأقل شوش عليك صلاتك، فهنا لا بأس أن تدع هذا المكان إلى مكان آخر خالٍ من ذلك.

سلسلة لقاءات الباب المفتوح > لقاء الباب المفتوح [93]

សឡាតដែលអល់ឡោះស្រលាញ់ជាងគេគឺសឡាតរបស់ណាពីដាវូទ

រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « សឡាតដែលអល់ឡោះស្រលាញ់ជាងគេ គឺសឡាតរបស់ដាវូទ។ លោកបានគេងពាក់កណ្ដាលយប់ ក្រោកសឡាតមួយភាគបីនៃយប់ និងបានគេងវិញនៅមួយភាគប្រាំមួយនៃយប់ » ។

قال رسول الله ﷺ : « وأَحبُّ الصيامِ إلى اللَّهِ صِيامُ دَاوُدَ : كانَ يَنَامُ نِصْفَ اللَّيْل وَيَقُومُ ثُلُثَهُ ويَنَامُ سُدُسَهُ ». متفقٌ عليه

យុវវ័យបច្ចុប្បន្នជាមួយ"ការសឡាត"

-សឡាតហ្វាជើរ (ព្រឹកព្រលឹម) ដេក

--សឡាតស៊ូហួរ (ថ្ងៃត្រង់) ចេញក្រៅដើរលេង

-សឡាតអាសើរ (ល្ងាច) ទាត់បាល់

--សឡាតម៉ាហ្គរិប (ថ្ងៃលិច) ហូបអាហារយប់

-សឡាតអ៊ីស្ហា មើលបាល់ទាត់របស់កាហ្វៀតអឺរ៉ុប

ចូរយុវវ័យមូស្លីមកោតខ្លាចចំពោះអល់ឡោះ 

ចូរថែរក្សាសឡាតរបស់អ្នកក្នុងពេលវេលារបស់វានោះអ្នកនឹងជោគជ័យនៅថ្ងៃគីយ៉ាម៉ាត់។

កិច្ចសន្ទនារវាងតួន និងកូនសិស្ស

កិច្ចសន្ទនារវាងតួន និងកូនសិស្ស

តួនបានសួរកូនសិស្សថា ៖ 

ហេតុអ្វីបានជាអ្នកមិនហៅប្រពន្ធ កូនរបស់អ្នកឲ្យងើបសឡាតពេលព្រឹក ឬពេលផ្សេងៗ បែរជាទុកឲ្យពួកគេដេករហូតដល់ឆ្អែត ឬដេករហូតដល់ថ្ងៃរះ?

កូនសិស្សឆ្លើយ ៖ 

ខ្លាចពួកគេដេកអត់គ្រប់ដែលនាំឲ្យឈឺ ឬខួរក្បាលខ្សោយ ឬអត់មានកម្លាំង ។

តួនបានតបថា ៖ ហើយចុះបើសិនជាភ្លើងឆះផ្ទះរបស់អ្នក ឬមានការរញ្ជួយដី តើអ្នកនឹងទុកពួកគេឲ្យដេករហូតដល់ឆ្អែត ឬដេករហូតដល់ថ្ងៃរះឬ?

កូនសិស្សឆ្លើយថា ៖

បើសិនជាមានករណីភ្លើងឆះផ្ទះ ឬរញ្ជួយដី ខ្ញុំនឹងហៅពួកគេឲ្យងើប ។

តួនតបវិញថា ៖ ចុះបើសិនជាពួកគេមិនងើប នៅតែបន្តការដេក តើអ្នកនឹងធ្វើដូចម្តេច?

កូនសិស្សឆ្លើយថា ៖ ខ្ញុំនឹងអូសដៃពួកគេឲ្យងើប ដើម្បីរត់ចេញមកក្រៅការពារកុំឲ្យភ្លើងឆេះពួកគេ ។

តួនតបថា ៖ នេះជាភ្លើងទុនយ៉ា អ្នកខំការពារពួកគេកុំឲ្យភ្លើងឆេះ ហើយចុះហេតុអ្វីបានជាអ្នកមិនការពារពួកគេពីភ្លើងនរករបស់អល់ឡោះនៅថ្ងៃគីយ៉ាម៉ាត់ដែលក្តៅជាងភ្លើងទុនយ៉ា៧០ដង ។

តើអ្នកដឹងដែរ ឬទេថា ៖ ការអត់សឡាត អ៊ូឡាម៉ាកមានការខ្វែងយោបល់គ្នាថា ជាមូស្លីម ឬជាកាហ្វៀត?

យើងសូមបញ្ចប់កិច្ចសន្ទាខាងលើ ដោយសម្តីស្ហៃខុលឥស្លាម អ៊ីពនូ តៃមីយ្យះ ថា ៖

ស្រីដែលអត់សឡាត ទុស្សាវាអាក្រក់ខ្លាំងជាងស្រីដែលហ្ស៊ីណា អាក្រក់ជាងស្រីដែលលួចគេ និងអាក្រក់ជាងស្រីដែលផឹកស្រា ។

សឡាតដែលល្អបំផុតបន្ទាប់ពីសឡាតកាតព្វកិច្ចគឺសឡាតនៅពេលយប់

សឡាតដែលល្អបំផុតបន្ទាប់ពីសឡាតកាតព្វកិច្ចគឺសឡាតនៅពេលយប់

.........................


អំពី អាប់ទុលឡោះ ពិន សាឡាម (رضي الله عنه) ថា : ពិតណាស់ណាពី (ﷺ) បានមានប្រសាសន៍ថា ៖ "ឱមនុស្សលោក! ចូរពួកអ្នកអោយសាឡាមគ្នា ផ្ដល់អាហារដល់អ្នកក្រីក្រ និងប្រតិបត្ដសឡាតនៅពេលយប់ ខណៈដែលមនុស្សកំពុងតែគេង ពួកអ្នកនឹងបានចូលឋានសួគ៌ដោយសុខសាន្ដ" ។

[ រាយការណ៍ដោយ អាត់តៀរមីហ្ស៉ី ហើយគាត់និយាយថាៈ ហាទីស្ហនេះល្អ ]

وَعن عبدِ اللَّهِ بنِ سَلاَمٍ رَضِيَ اللَّه عَنْهُ ، أَنَّ النَّبِيَّ صَلّى اللهُ عَلَيْهِ وسَلَّم قالَ : « أَيُّهَا النَّاسُ أَفْشوا السَّلامَ ، وَأَطْعِمُوا الطَّعَامَ ، وَصَلُّوا باللَّيْل وَالنَّاسُ نِيامٌ ، تَدخُلُوا الجَنَّةَ بِسَلامٍ » .

 رواهُ الترمذيُّ وقالَ : حديثٌ حسنٌ صحيحٌ .


អំពី អាពូហ៊ូរ៉យរ៉ោះ (رضي الله عنه) ថា : រ៉ស៊ូលុលឡោះ (ﷺ) បានមានប្រសាសន៍ថា ៖ "ការបួសដ៏ល្អបំផុតបន្ទាប់ពីខែរ៉ម៉ាឌន គឺការបួសនៅក្នុងខែមូហ៉ើររ៉ម ហើយសឡាតដែលល្អបំផុត បន្ទាប់ពីសឡាតដែលជាកាតព្វកិច្ចគឺ សឡាតនៅពេលយប់" ។

[ រាយការណ៍ដោយ មូស្លីម ]

وَعنْ أَبي هُريرةَ رَضِيَ اللَّه عَنْهُ قالَ : قالَ رسولُ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم : «أَفْضَلُ الصيَّامِ بعْدَ رَمَضَانَ شَهْرُ اللَّهِ المُحَرَّمُ ، وَأَفْضَلُ الصَّلاةِ بعدَ الفَرِيضَةِ صَلاةُ اللَّيْل» رواه مُسلِمٌ .


អំពី ហ្ជាពៀរ (رضي الله عنه) បានរាយការណ៍ថា : ខ្ញុំបានលឺរ៉ស៊ូលុលឡោះ (ﷺ) មានប្រសាសន៍ថា ៖ "ពិតណាស់ នៅពេលយប់ មានពេលមួយ កាលណាអ្នកឥសាមបួងសួងសុំពីអល់ឡោះចំពេលនោះនូវកិច្ចការលោកិយនិងបរលោក ទ្រង់នឹងផ្ដល់ អោយគាត់។ ពេលនោះ គឺមានរាល់យប់" ។

[ រាយការណ៍ដោយ មូស្លីម ]

وَعَنْ جَابِرٍ رَضِيَ اللَّه عنْهُ قَالَ : سمِعْتُ رَسُولَ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم يقُولُ : « إِنَّ في اللَّيْلِ لَسَاعةً ، لا يُوافقُهَا رَجـُلٌ مُسلِمٌ يسأَلُ اللَّه تعالى خيراً من أمرِ الدُّنيا وَالآخِرِةَ إِلاَّ أَعْطاهُ إِيَّاهُ ، وَذلكَ كلَّ لَيْلَةٍ » رواه مسلم .


អំពី អ៉ីបនូម៉ាស្អ៊ូទ (رضي الله عنه) ថា : គេបានរំលឹកពីបុរសម្នាក់នៅចំពោះមុខរ៉ស៊ូលុលឡោះ (ﷺ) ថា គាត់គេងនៅពេលយប់រហូតដល់ភ្លឺ។ លោកក៏មានប្រសាសន៍ថា ៖ "បុរសនោះត្រូវបិសាចស្ហៃតននោមដាក់ត្រចៀកទាំងពីររបស់គាត់ (ឬនោមដាក់ត្រចៀកម្ខាងរបស់គាត់)" ។

[ រាយការណ៍ដោយអាល់ពូខរី និងមូស្លីម ]

وعن ابن مَسْعُودٍ رضيَ اللَّه عنْهُ ، قَالَ : ذُكِرَ عِنْدَ النَّبِيِّ صَلّى اللهُ عَلَيْهِ وسَلَّم رَجُلٌ نَامَ لَيْلَةً حَتى أَصبحَ ، قالَ : « ذاكَ رَجُلٌ بال الشَّيْطَانُ في أُذنَيْهِ ¬ أَو قال : في أُذنِه ¬ » ، متفقٌ عليه .

តើមានអ្នកសឡាតប៉ុន្មាននាក់ដែលមិនផឹកស្រា?

តើមានអ្នកសឡាតប៉ុន្មាននាក់ដែលមិនផឹកស្រា?


អាស្សាឡាហ្វម្នាក់បានឮអល់ឡោះមានបន្ទូលថា ៖

﴿ يَا أَيُّهَا الَّذِينَ آمَنُوا لَا تَقْرَبُوا الصَّلَاةَ وَأَنتُمْ سُكَارَىٰ حَتَّىٰ تَعْلَمُوا مَا تَقُولُونَ ‎﴾ 

មានន័យថា ៖ « ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំសឡាតខណៈដែលពួកអ្នកកំពុងស្រវឹងឲ្យសោះ ទាល់តែពួកអ្នកដឹងនូវអ្វីដែលពួកអ្នកកំពុងនិយាយ » ។ 


ហើយគាត់បាននិយាយថា ៖ តើមានអ្នកសឡាតប៉ុន្មាននាក់ដែលមិនផឹកស្រា ក៏ប៉ុន្តែគាត់មិនដឹងថាគាត់បានសូត្រអ្វីនៅក្នុងសឡាតរបស់គាត់នោះ?


លោកិយបានធ្វើឲ្យគាត់ស្រវឹងដោយសារការខ្វល់ខ្វាយនឹកគិតពីវា

បើបានជាសឡាតហើយធ្វើយ៉ាងណាប្រតិបត្តិវាឲ្យបានត្រឹមត្រូវ កុំធ្វើវាឲ្យរួចតែពីដៃ

បើបានជាសឡាតហើយធ្វើយ៉ាងណាប្រតិបត្តិវាឲ្យបានត្រឹមត្រូវ កុំធ្វើវាឲ្យរួចតែពីដៃ ព្រោះមានអ្នកខ្លះសឡាតមួយជីវិតតែពេលគេតបស្នង គាត់មិនទទួលផលពីវាសូម្បីតែមួយពេលសឡាត ។


ហើយចុះទម្រាំតែអ្នកដែលមិនសឡាតទៀត តើយ៉ាងណាទៅវិញ?


រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « ពិតប្រាកដណាស់ អ្នកខ្លះសឡាតរយៈពេល៦០ឆ្នាំ ហើយគេមិនទទួលយកសឡាតរបស់គាត់សូម្បីតែមួយពេល ពីព្រោះជួនកាលរូកួករបស់គាត់ត្រឹមត្រូវ ប៉ុន្តែស៊ូជូទរបស់គាត់មិនត្រឹមត្រូវ ហើយជួនកាលស៊ូជូទរបស់គាត់ត្រឹមត្រូវ ប៉ុន្តែរូកួករបស់គាត់មិនត្រឹមត្រូវ » ។


عن أبي هريرة ر ضي اللّٰه عنه : قال رسول الله ﷺ : إن الرجل ليصلي ستين سنة وما تقبل له صلاة ، لعله يتم الركوع ، ولا يتم السجود ، ويتم السجود ولا يتم الركوع . الألباني صحيح الترغيب 529


មានន័យថា អ្នកខ្លះសឡាតដោយគ្មានភាពនឹងនរក្នុងរូកួក និងស៊ូជូទ វាជាមូលហេតុនាំឲ្យសឡាតរបស់គាត់ត្រូវបានអល់ឡោះបដិសេធមិនទទួលយក ។

អ៊ូឡាម៉ាកបានបកស្រាយហាទីសខាងលើនេះថា ៖ អ្នកត្រូវផ្តល់ពេលវេលាឲ្យបានសមរម្យ និងស្មើៗគ្នាចំពោះរាល់រ៉កុនទាំងអស់នៃសឡាត តួយ៉ាង ដូចជា ពេលឱនរូកួក ឬពេលក្រាបស៊ូជូទជាដើម គឺត្រូវផ្តល់ពេលវេលាសំរាប់រ៉កុននីមួយៗឲ្យបានត្រឹមត្រូវពេញលក្ខណៈ និងមិនត្រូវសឡាតងើបចុះឡើងលឿនដូចជា សត្វចាបកំពុងចឹកយកម្ហូបនោះទេ ពីព្រោះ រ៉ស៊ូលុលឡោះបានហាមការសឡាតលឿនបែបនេះ ដូចមានក្នុងហាទីសមូស្លីម អំពី អាណាស់ លេខ៦២២ ។


قال رسول الله صلى الله عليه وسلم : أسوأ الناس سرقة الذي يسرق من صلاته لا يتم ركوعها ولا سجودها ولا خشوعها . صححه الألباني

រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « ចោរអាក្រក់បំផុតនោះគឺ អ្នកដែលលួចសឡាតខ្លួនឯង គឺគេមិនបានបំពេញឲ្យគ្រប់លក្ខណ:នូវការឱនរូកួក ក្រាបស៊ូជូត ឬមានភាពនឹងនរនៅក្នុងសឡាតនោះទេ » ។ (ត្រឹមត្រូវដោយ អាល់ហ្ពានី)


ហើយមូលហេតុដែលនាំឲ្យអ្នកមិនទទួលបានផលពីការសឡាតនោះផងដែរ មានដូចជា ៖ 

- សឡាតដែលមិនបានយកវូឌុត្រឹមត្រូវ ។

- សឡាតដែលគ្មានលំនឹងក្នុងរូកួកនិងស៊ូជូទ ។ល។

- សឡាតដែលគ្មានការតាំងចិត្ត ។

- សឡាតដែលគ្មានការយកចិត្តទុកដាក់ និងផ្សេងៗទៀត ។

តើហេតុអ្វីបានជាអល់ឡោះមិនទទួលយកសឡាតរបស់បុគ្គលនោះ ដែលគាត់ខំសឡាតអស់រយៈពេល៦០ឆ្នាំ?


ហើយចុះទម្រាំតែអ្នកដែលមិនសឡាតទៀតតើយ៉ាងណាទៅវិញ?


قال رسول الله صلى الله عليه و سلم : 

( إِنَّ الرجلَ لِيصلِّي سِتِّينَ سَنَةً ، و ما تقبلُ لهُ صلاةً ، و لعلَّهُ يُتِمُّ الركوعَ و لا يُتِمُّ السُّجُودَ ، و يُتِمُّ السُّجُودَ و لا يُتِمُّ الركوعَ ).

الراوي : أبو هريرة

حسنه الإمام الألباني رحمه الله في الصحيحة رقم 2535


រ៉សូលុលឡោះ صلى الله عليه وسلم ថា ៖ 

« ជាការពិតណាស់ការសឡាតរបស់បុគ្គលនោះរយៈពេល (៦០ឆ្នាំ) អល់ឡោះមិនទទួលយកឡើយ ពីព្រោះ ដោយសារតែអាចបណ្តាលមកពីការក្រាបស៊ូជូទរបស់គាត់មិនត្រឹមត្រូវគ្រប់លក្ខណៈ ដូចជា ស៊ូជូទលឿនពេក ទោះបីជាការឱនរ៉ូកួករបស់គាត់ត្រឹមត្រូវពេញលក្ខណៈក្តី និងជួនកាលអាចបណ្តាលមកពីការរ៉ូកួករបស់គាត់មិនត្រឹមត្រូវពេញលក្ខណៈដែរ ដូចជារ៉ូកួកលឿនខ្លាំង ទោះបី ជាការក្រាបស៊ូជូទរបស់គាត់ត្រឹមត្រូវពេលលក្ខណៈក្តី » ។​ 

ហាទីសត្រូវដោយ អាល់អ៊ីមុំា អាល់អាល់ហ្ពានី លេខ ២៥៣៥


- អ៊ូឡាម៉ាបានបកស្រាយហាទីសនេះថា អ្នកត្រូវផ្តល់ពេលវេលាឲ្យបានសមរម្យ និងស្មើៗគ្នាចំពោះរាល់រ៉កុនទាំងអស់នៃសឡាត តួយ៉ាង ដូចជា ពេលឱនរ៉ូកួក ឬពេលក្រាបស៊ូជូទជាដើម គឺត្រូវផ្តល់ពេលវេលាសំរាប់រ៉កុននិមួយៗឲ្យបានត្រឹមត្រូវពេញលក្ខណៈ និងមិនត្រូវសឡាតងើបចុះឡើងលឿនដូចជា ៖ សត្វចាបកំពុងចឹកយកម្ហូបនោះទេ ពីព្រោះ រ៉សូលុលឡោះ صلى الله عليه وسلم បានហាមការសឡាតលឿនបែបនេះ ដូចមានក្នុងហាទីសមូស្លីម អំពី អាណាស់ លេខ៦២២ ។


គីតាបដែលល្អបំផុតអំពីរបៀបសឡាត/សំប៉ះយុំាងក្នុងពេលបច្ចុប្បន្ននេះ

គីតាបដែលល្អបំផុតអំពីរបៀបសឡាត/សំប៉ះយុំាងក្នុងពេលបច្ចុប្បន្ននេះ


គីតាប ៖ លក្ខណៈសឡាតរបស់ណាហ្ពីមហាំម៉ាត់

និពន្ធ ៖ អាល់អ៊ីមុំា អាល់អាល់ហ្ពានី


صفة صلاة النبي صلى الله عليه وسلم من التكبير إلى التسليم كأنك تراها

تأليف : العلامة محدث العصر الإمام محمد ناصر الدين الألباني رحمه الله


នេះជាគីតាបដែលល្អបំផុតសំរាប់មូស្លីមីន ដែលមានបំណងចង់ស្វែងយល់ស៊ីជម្រៅ ច្បាស់លាស់ ពិតប្រាកដ ល្អិតល្អន់ អំពីសឡាត ជាពិសេសគឺ សិស្សនិស្សិតដែលកំពុងសិក្សាមិនគួររំលងឡើយ ពីព្រោះក្នុងគីតាបនេះ រាល់ចំណុចទាំងអស់គឺ មានឌាលីល មានភស្តុតាង គ្រប់ពាក្យ គ្រប់ឃ្លា ទាំងអស់សុទ្ធតែមានឌាលីល ។


តែអ្វីដែលមូស្លីម ឬសិស្សនិស្សិតត្រូវយល់ច្បាស់នោះគឺ ៖


១.អំពីអ្វីដែលទាក់ទងនឹងសឡាត / សំប៉ះយុំាង គឺមិនត្រូវនិយាយអ្វីផ្តេសផ្តាសជាដាច់ខាត លើកលែងតែបុគ្គលនោះមានចំណេះដឹងច្បាស់លាស់ ជ្រៅជ្រះ មានភស្តុតាងពី អាល់គួរអាន , ស៊ុនណាស់ , និងការយល់ដូចអ្វីដែលសោះហ្ពាត់ណាហ្ពីមហាំម៉ាត់បានយល់ មិនត្រូវនិយាយដោយសារតែខ្លួនបានឃើញគេធ្វើច្រើន ហើយក៏ធ្វើតាម ឬ និយាយតាមការដែលខ្លួនបានឃើញ ឬឮនោះឡើយ ពីព្រោះ សឡាតជាអ៊ីហ្ពាឌាត់ដែលអល់ឡោះនឹងសួរមុនគេបង្អស់ ជាអ៊ីហ្ពាឌាត់តែមួយគត់ដែលណាហ្ពីមហាំម៉ាត់យកពីលើមេឃ , ជាអ៊ីហ្ពាឌាត់ដែលបែងចែករវាងមូស្លីម និងកាហ្វៀត , ជាការងារដែលអល់ឡោះស្រលាញ់ជាងគេ , និងផ្សេងៗទៀត ។


២.មានប្រការខ្លះៗដែលទាក់ទងនឹងសឡាត តែមិនមែនជាស៊ុនណាស់ ដូចជា ការនៀតបញ្ចេញសំឡេង ស្ហៃខ អាល់អាល់ហ្ពានីថា ៖ អ៊ូឡាម៉ាបានឯកភាពថា ជាពិទអះ តែជាពិទអះល្អ ឬអាក្រក់នោះវាជារឿងផ្សេងទៀត តែសំរាប់អ៊ូឡាម៉ាស៊ុនណាស់ថា គ្មានពិទអះល្អឡើយក្នុងឥស្លាម ។


ហើយម្យ៉ាងវិញទៀត ការនៀតបញ្ចេញសំឡេងវាផ្ទុយពី ហាទីសដែលរាយការណ៍ដោយ អាល់អ៊ីមុំា មូស្លិម អំពី អាអ៊ីស្ហះ និង គីតាប អ៊ីពនូ ម៉ាចាស់ ថា ៖ រ៉សូលុលឡោះពេលគាត់ចាប់ផ្តើមសឡាតគឺ និយាយថា ៖ អល់ឡោ ហ៊ូអ៊ើកពើរ الله أكبر មិនមែនចាប់ផ្តើមដោយសូត្រនៀតបញ្ចេញសំឡេងនោះឡើយ ។ចូរអានគីតាបនេះទំព័រ ៨៦ 


៣.ប្រការដែលផ្ទុយពីស៊ុនណាស់ដែរគឺ ការសូត្រ ទូអា អាល់គូណូត រៀងរាល់ពេលសឡាតព្រឹកព្រលឹម សំរាប់ម៉ាស់ហាប់ អាល់អ៊ីមុំា ស្ហាហ្វ៊ីអ៊ី គាត់យល់ឃើញថា ជាស៊ុនណាស់ តែសំរាប់អ៊ូឡាម៉ាស៊ុនណាស់ជាច្រើនទៀតយល់ឃើញថា ៖ ការសូត្ររាល់ថ្ងៃពេលសឡាតព្រឹកព្រលឹម មិនមែនជាស៊ុនណាស់នោះឡើយ ពីព្រោះ ៖ ហាទីសរ៉សូលុលឡោះដែលត្រឹមត្រូវគឺ តម្រូវឲ្យសូត្រពេលមានភាពចាំបាច់បំផុតប៉ុណ្ណោះ ដូចជា ៖ ពេលដែលសត្រូវព័ទ្ធជុំវិញមូស្លីមីន ឬមានប៉ាឡា គ្រោះអកុសលក្នុងសង្គម សំរាប់លក្ខណៈបែបនេះតម្រូវឲ្យ សូត្រ ទូអា អាល់គូណូត រាល់ពេលសឡាតទាំង៥ពេល រហូតទាល់តែ គ្រោះអាក្រក់នោះ ត្រូវបានអល់ឡោះដកយកទៅវិញ ឬនៅពេលដែលប្រមុខដឹកនាំបញ្ជាឲ្យ សូត្រទូអា អាល់គូណូត ដូចកាលនោះរ៉សូលុលឡោះគាត់ជាប្រមុខដឹកនាំនៃមូស្លីមីន ។


ចូរអានគីតាបនេះទំព័រ ១៧៩ 

ហើយអ្វីដែលបានសរសេរខាងលើមាននៅក្នុង គីតាប ៖ 

أبو داود و الدارقطني بسندين حسنين و ابن خزيمة و الخطيب في كتاب القنوت بسند صحيح 


រីឯហាទីសដែលតម្រូវឲ្យសូត្ររាល់ថ្ងៃរៀងរាល់ពេលសឡាតព្រឹកព្រលឹមប៉ុណ្ណោះជាហាទីសខ្សោយ ។


حكم القنوت في صلاة الفجر

http://www.binbaz.org.sa/node/15201


៤.ចំពោះការជូតមុខបន្ទាប់ពីសឡាតរួចវិញគឺ គ្មានមូលដ្ឋានគ្រឹះ គ្មាននៅក្នុងស៊ុនណាស់ ។


ដូចនៅក្នុងហា្វតាវ៉ា អល់អ៊ីមុំា អ៊ីហ្ពាហ្ស ពេលគេសួរថា ៖ តើការជូតមុខដែលជាប់ដីបន្ទាប់ពីសឡាតរួច មិនល្អ/ម៉ើកក្រោះ មែនដែរ ឬទេ? តើមានឌាលីលដែរឬទេ?


ចំលើយ ៖ ការលើកឡើងខាងលើគ្មានមូលដ្ឋានគ្រឹះនោះឡើយ តែអ្វីដែលត្រឹមត្រូវនោះគឺ នៅពេលដែលរ៉សូលុលឡោះបានសឡាតព្រឹកព្រលឹមរួចក៏យកដៃជូតមុខរបស់គាត់ដែលមានស្នាមដី និងទឹកភ្លៀង នៅលើមុខរបស់គាត់ ដោយសារតែក្នុងពេលយប់នោះមានធ្លាក់ភ្លៀងច្រើន ។ 


រីឯសំនួរ ដែលបានសួរថា ការជូតដីចេញពីមុខបន្ទាប់ពីសឡាតរួច ជាប្រការមិនល្អ វាជារឿងដែលគ្មានមូលដ្ឋានគ្រឹះ តែបើសិនជាជូតក៏គ្មានបញ្ហាអ្វីនោះដែរ តែបើជូតមុនពេលឲ្យសាឡាម នោះវាជារឿងដែលមិនល្អនោះឡើយ អាចធ្វើឲ្យមានអារម្មណ៍មិននឹងនរពេលសឡាត ។

حكم مسح الجبهة عن التراب بعد الصلاة

http://www.binbaz.org.sa/node/950


៥.ការដាច់ទឹកសំបះយុំាងវិញក៏អ៊ូឡាម៉ាមានការខ្វែងយោបល់គ្នាខ្លាំងដែរ តែទោះបីជាបែបនេះក្តីអ៊ូឡាម៉ាបានឯកភាពគ្នាចំពោះអ្វីៗដែលចេញពី២ផ្លូវ ៖ ចេញពីប្រដាប់ទាំងពីរ មិនថា ទឹកនោម ឬផោម ឬផ្សេងៗគឺ ដាច់ទឹកសំប៉ះយុំាង ។


រីឯអ្វីៗក្រៅពីនោះ អ៊ូឡាម៉ាមិនបានឯកភាពនោះឡើយ ដូចជា ៖


- ការប៉ះស្បែកស្រី ៖ ដែលត្រឹមត្រូវនោះគឺ មិនដាច់ទឹកសំប៉ះយុំាងឡើយ ពីព្រោះរ៉សូលុលឡោះគាត់បានថើបភរិយារបស់គាត់រួចគាត់ក៏ទៅសឡាតតែម្តង ហើយគាត់មិនបានយកទឹកសំប៉ះយុំាងម្តងទៀតនោះទេ ។

ដូច្នេះ ការប៉ះស្បែកស្រីជាទូទៅមិនដាច់ឡើយ មិនថាស្រីនោះអាចការបាន ឬការមិនបានជាដើម គ្មានបញ្ហាឡើយ ។

هل لمس المرأة ينقض الوضوء؟

http://www.binbaz.org.sa/node/16763

- ការប៉ះប្រដាប់កេរ្មិ៍ខ្មាស់ ដែលត្រឹមត្រូវនោះគឺមិនដាច់ទឹកសំបះយុំាង ពីព្រោះ យោងទៅលើហាទីសដែលត្រឹមត្រូវ , ហ្វាតាវ៉ាសោះហ្ពាត់រ៉សូលុលឡោះ និងទង្វើរបស់ពួកគាត់ ជាច្រើនដែលបញ្ជាក់ថា ៖ « ការប៉ះប្រដាប់កេរ្មិ៍ខ្មាស់ » មិនដាច់ទឹកសំប៉ះយុំាងនោះទេ មិនថាប៉ះដោយបាតដៃ ឬខ្នងដៃ ឬប៉ះដោយដៃផ្ទាល់ ឬផ្សេងៗទៀត គ្មានបញ្ហាអ្វីនោះទេ ហើយក៏ មិនដាច់ទឹកសំប៉ះយុំាងនោះដែរ ។

عَنْ قَيْسِ بْنِ طَلْقٍ عَنْ أَبِيهِ قَالَ قَدِمْنَا عَلَى نَبِيِّ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ فَجَاءَ رَجُلٌ كَأَنَّهُ بَدَوِيٌّ فَقَالَ يَا نَبِيَّ اللَّهِ مَا تَرَى فِي مَسِّ الرَّجُلِ ذَكَرَهُ بَعْدَ مَا يَتَوَضَّأُ فَقَالَ: هَلْ هُوَ إِلَّا مُضْغَةٌ مِنْهُ أَوْ قَالَ بَضْعَةٌ مِنْهُ ".


أخرجه أبو داود واللفظ له وابن ماجة والنسائي والترمذي والحديث صححه الألباني في صحيح أبي داود ( 1/334) وقال في (التمهيد) (17/201): " أما الذين لم يروا في مس الذكر وضوءا فعلي بن أبي طالب وعمار بن ياسر وعبد الله ابن مسعود وعبد الله بن عباس وحذيفة بن اليمان وعمران بن حصين وأبو الدرداء... [و]أبي هريرة وسعيد بن المسيب... وقال ربيعة بن أبي عبد الرحمن وسفيان الثوري وأبو حنيفة وأصحابه لا وضوء في مس الذكر".


قال شيخ الإسلام ابن تيمية في (مجموع الفتاوى)(21/241):" وَالْأَظْهَرُ أَيْضًا أَنَّ الْوُضُوءَ مِنْ مَسِّ الذَّكَرِ مُسْتَحَبٌّ لَا وَاجِبٌ وَهَكَذَا صَرَّحَ بِهِ الْإِمَامُ أَحْمَد فِي إحْدَى الرِّوَايَتَيْنِ عَنْهُ وَبِهَذَا تَجْتَمِعُ الْأَحَادِيثُ وَالْآثَارُ بِحَمْلِ الْأَمْرِ بِهِ عَلَى الِاسْتِحْبَابِ لَيْسَ فِيهِ نَسْخُ قَوْلِهِ : { وَهَلْ هُوَ إلَّا بَضْعَةٌ مِنْك ؟ } وَحَمْلُ الْأَمْرُ عَلَى الِاسْتِحْبَابِ أَوْلَى مِنْ النَّسْخِ".

http://www.ajurry.com/vb/showthread.php?t=26793


ដូច្នេះហើយ សរុបសេចក្តីមក ៖ 


បើសិនជាមុស្លីម ឬសិស្សនិស្សិត យកពេលវេលារបស់ខ្លួនទៅសិក្សាស្វែងយល់រាល់ចំណុចខាងលើ និងស្រាវជ្រាវឲ្យច្បាស់លាស់ មុននឹងនិយាយអ្វីដោយទស្សនៈរបស់ខ្លួន ស្វែងយល់ឲ្យបានល្អិតល្អន់អំពីអ្វីដែលបានលើកឡើងខាងលើ និងអ្វីដែលមិនទាន់និយាយក្នុងពេលនេះ គឺ មនុស្សម្នាក់ៗនឹងរវល់ ហើយគ្មានពេលទំនេរដើម្បីមកជជែកគ្នា ឬឈ្លោះប្រកែកគ្នា ដើម្បីយកឈ្នះចាញ់នោះឡើយ ។ 


الدروس المهمة لعامة الأمة

http://www.binbaz.org.sa/node/8559


الأذكار والأدعية

https://www.binbaz.org.sa/cat/49


و الله أعلم

អាត្សាន


អ្វីទៅជាការអាត្សាន និងហ៊ូកុំអាត្សាន?

គឺជាការប្រកាសឱ្យដឹងថា ដល់ពេលវេលាសឡាហ៍(ថ្វាយបង្គំ) ដោយមានលំនាំពិសេសដោយឡែកមួយ។

◆ អាហ្សាន ជាកាតព្វកិច្ចចាំបាច់មួយ បើមានអ្នកធ្វើ(អ្នកអាហ្សាន)ម្នាក់គឺរួចខ្លួនទាំងអស់គ្នា បើបោះបង់ទាំងអស់គ្នា(មិនអាហ្សាន)គឺទោសទាំងអស់គ្នា។

◆ ប្រវត្តិនៃការអាហ្សាន

កាលដំបូងបង្អស់ អ្នកមូស្លីមមិនទាន់ស្គាល់ពីអាហ្សានឡើយ ពួកគេគ្រាន់តែកំណត់ពេលវេលាថ្វាយបង្គំ ដើម្បីមកថ្វាយបង្គំរួមគ្នា។

នៅថ្ងៃមួយ សារហារីមូហាំម៉ាត់ បានពិភាក្សាជាមួយសហការីរបស់លោកថា : តើគួរធ្វើដូចម្តេចដើម្បីប្រមូលមនុស្សមកថ្វាយបង្គំរួមគ្នា? ពេលនោះ មានអ្នកខ្លះបានឱ្យយោបល់ថា : យើងផ្លំុស្នែង ហៅពួកគេទៅ។ គំនិតនេះ ពំុធ្វើឱ្យសារហារីចាប់អារម្មណ៍ឡើយ ព្រោះលោកមិនចង់ធ្វើដូចនឹងពួក យ៉ាហ៊ូទី។ មួយចំនួនទៀតបានឱ្យយោបល់ថា : យើងគួរប្រើជួង។ លោកក៏បដិសេធ ព្រោះមិនចង់ធ្វើដូចពួកគ្រីស្ទាន។ ពួកគេនៅតែមិនឯកភាពគ្នាលើអ្វីមួយប្រាកដនៅឡើយទេ។

លុះចូលថ្ងៃទីពីរ អាប់ឌុលឡោះ ពិន ហ្សេត បានយល់សប្តិឃើញបុរសម្នាក់លីជួង អាប់ឌុលឡោះ បានសួរបុរសនោះថា : តើអ្នកលក់ជួងនេះទេ? បុរសនោះសួរគាត់វិញថា : តើលោកទិញវាយកធ្វើអ្វី? អាប់ឌុលឡោះ បានឆ្លើយថា : ទិញវាទុកប្រកាសហៅមនុស្សមកថ្វាយបង្គំ។ បុរសនោះនិយាយថា : តើខ្ញុំអាចប្រាប់លោកពីរបៀបដែលប្រសើរជាងនេះបានទេ? អាប់ឌុលឡោះបានឆ្លើយថា : បាទបាន។ បុរសនោះបានសូត្រថា :

الله أكبر الله أكبر أشهد أن لا إله الا الله......./

អល់ឡោហ៊ូអក់បើរ អល់ឡោហ៊ូអក់បើរ អាស្ហហាទូអាន់ឡើអីុលើហាអីុលឡល់ឡោះ.........) រហូតដល់ចប់ពាក្យអាហ្សាន ថែមទាំងបានបង្រៀនគាត់ពីរបៀបអីុក៏ម៉ះទៀតផង។

លុះព្រឹកឡើង គាត់បានទៅជួបសារហារីមូហាំម៉ាត់ ហើយរៀបរាប់ពីការយល់សប្តិរបស់គាត់។ សារហារីលោកបានមានប្រសាសន៍ថា : "ពិតប្រាកដនេះជាសុបិ្តពិត ចូរក្រោកឈរជាមួយពីឡាល រួចប្រាប់ពីឡាលពីអ្វីដែលអ្នកបានយល់សប្តិឃើញ ហើយឱ្យពីឡាលអាហ្សាន ព្រោះពីឡាលអាហ្សានឮសំឡេងខ្លាំងជាងអ្នក"។ អ៊ូមើរ ពិន អាល់ខត្តប បានឮដូច្នេះហើយ ក៏ប្រញាប់ចេញពីផ្ទះ ហើយនិយាយថា : សូមស្បថចំពោះអល់ឡោះជាម្ចាស់ ពិតប្រាកដអ្នក(អាប់ឌុលឡោះ)បានឃើញ ដូចគ្នានឹងអ្វីដែលខ្ញុំយល់សប្តិឃើញដែរ។

សារហារីមូហាំម៉ាត់បានមានប្រសាសន៍ថា : សូមអរព្រះគុណចំពោះអល់ឡោះជាម្ចាស់(الحمد لله/អាល់ហាំទូលីលឡាហ៍)។

របៀបនៃការអាត្សាន


របៀបសឡាត 




សឡាតទាំង៥ពេល

សឡាតរបស់កូនក្មេង

ក្មេងមិនទាន់គ្រប់អាយុគ្មានកាតព្វកិច្ចត្រូវសឡាតនោះទេ តែអាណាព្យាបាលរបស់ក្មេង គួរបង្រៀននិងប្រើឲ្យសឡាត។

ណាពី ﷺ បានមានប្រសាសន៍ថា :

وعن عمرو بن شُعْيب ، عن أَبيه ، عن جَدِّهِ رضي اللَّه عنه قال : قال رسول اللَّه صَلّى اللهُ عَلَيْهِ وسَلَّم : « مُرُوا أَوْلادكُمْ بِالصَّلاةِ وهُمْ أَبْنَاءُ سبع سِنِينَ ، واضْرِبُوهمْ علَيْهَا وَهُمْ أَبْنَاءُ عَشْرِ ، وفرَّقُوا بيْنَهُمْ في المضَاجعِ » حديثٌ حسن رواه أبو داود بإِسنادٍ حسنٍ .

មានន័យថា ៖ អំពី អាំរ៍ ពិន ស៊ូអែប អំពី ឪពុករបស់គាត់ អំពីជីតារបស់គាត់ (رضي الله عنه) ថា : រ៉ស៊ូលុលឡោះ (ﷺ) បានមានប្រសាសន៍ថា ៖ " ចូរប្រើកូនៗរបស់ពួកអ្នកឲ្យប្រតិបត្ដិសឡាតនៅពេលដែលពួកគេមានអាយុ៧ឆ្នាំ ត្រូវវាយប្រដៅពួកគេនៅពេលមានអាយុ១០ឆ្នាំ ហើយត្រូវបំបែកកន្លែងគេងរបស់ពួកគេ(រវាងកូនប្រុស និងកូនស្រីនៅពេលពួកគេមានអាយុ១០ឆ្នាំ) " ។
[ ហាទីសនេះល្អ រាយការណ៍ដោយ អាពូដាវូទ ដោយមានបង្អែកល្អ ]

សឡាតជើម៉ាអះ

សឡាតរបស់អ្នកមានជំងឺ

 (كيفية صلاة المريض)

១-របៀបសំអាត ៖

#អ្នកជំងឺត្រូវសំអាតខ្លួនប្រាណ_សំលៀកបំពាក់_និងទីកន្លែងសឡាត ឲ្យបានស្អាតពីប្រការប្រឡាក់ប្រឡូស(ណាជីស)ផ្សេងៗ ។

- តែប្រសិនបើគាត់មិនអាចសំអាតដោយខ្លួនឯងបាន សាច់ញាតិ ឬអ្នកដែលនៅជាមួយគាត់ ត្រូវជួយសំអាតឲ្យគាត់ ។
- តែប្រសិនបើគាត់មិនអាចសំអាតដោយខ្លួនឯងបាន ហើយគ្មានអ្នកជួយសំអាតទៀតនោះ ក៏គាត់ត្រូវសឡាតដែរ ហើយការសឡាតរបស់គាត់គឺ ត្រឹមត្រូវ មិនចាំបាច់សឡាតសងវិញនោះទេ ។
#អ្នកជំងឺត្រូវយកវូហ្ទុដូចធម្មតា 

- អ្នកជំងឺត្រូវយកវូហ្ទុដូចធម្មតា តែប្រសិនបើគាត់មិនអាចយកវូហ្ទុដោយខ្លួនឯងបាន សាច់ញាតិ ឬអ្នកដែលនៅជាមួយគាត់ ត្រូវជួយយកវូហ្ទុឲ្យគាត់ ។
- តែប្រសិនបើគាត់មិនអាចយកវូហ្ទុដោយខ្លួនឯងបាន ហើយគ្មានអ្នកជួយយកវូហ្ទុឲ្យគាត់ទៀតនោះ ក៏គាត់ត្រូវសឡាតដែរ ហើយការសឡាតរបស់គាត់គឺ ត្រឹមត្រូវ មិនចាំបាច់សឡាតសងវិញនោះទេ ។
#អ្នកជំងឺដែលមិនអាចប៉ះពាល់ទឹកបានត្រូវតាយ៉ាំមុំ

- ប្រសិនបើគាត់មិនអាចប៉ះពាល់ទឹកបាន ដោយសារខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត ឬធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរដោយសារការប៉ះពាល់ទឹក ឬខ្លាចធ្វើឲ្យជំងឺក្រជានោះ គាត់ត្រូវតាយ៉ាំមុំ ។ 
- ប្រសិនបើគាត់មិនអាចតាយ៉ាំមុំដោយខ្លួនឯងបាន សាច់ញាតិ ឬអ្នកដែលនៅជាមួយគាត់ត្រូវជួយតាយ៉ាំមុំឲ្យគាត់ ។
- តែប្រសិនបើគាត់មិនអាចតាយ៉ាំមុំដោយខ្លួនឯងបាន ហើយគ្មានអ្នកជួយយកតាយ៉ាំមុំឲ្យគាត់ទៀតនោះ ក៏គាត់ត្រូវសឡាតដែរ ហើយការសឡាតរបស់គាត់គឺ ត្រឹមត្រូវ មិនចាំបាច់សឡាតសងវិញនោះទេ ។
#អ្នកដែលមានជំងឺនោមញឹក_ឬចេញឈាមជាប្រចាំ_ឬដើរខ្យល់ជាប្រចាំនោះ គឺគាត់ត្រូវយកវូហ្ទុរៀងរាល់ពេលសឡាត។ កាលណាពេលវេលាសឡាតចូលមកដល់ គាត់ត្រូវសំអាតខ្លួនប្រាណ សំលៀកបំពាក់ និងទីកន្លែងសឡាត រួចយកវូហ្ទុដើម្បីសឡាត។ បើទោះជាក្រោយពេលយកវូហ្ទុរួច គាត់មានលេចនោម ឬចេញឈាម ឬដើរខ្យល់ទៀតក៏ដោយក៏ការសឡាតរបស់គាត់គ្មានបញ្ហាអ្វីដែរ ។

សំនួរ ៖ បើសិនបុគ្គលនោះគាត់មានជំងឺម៉្យាងដែលតែងតែចេញណាជីស(ទឹកនោម)មករហូតមិនថាពេលធម្មតា ឬរាល់ពេលកំពុងសឡាត តើគាត់ត្រូវសឡាតដូចម្ដេច?

ចម្លើយ ៖ ត្រូវសឡាតធម្មតាទូទៅ ទោះបីជាទឹកនោមនោះកំពុងចេញពេលកំពុងសឡាតក្ដី នេះគេហៅថា ស៊ីលីសពោល (ជាជំងឺម្យ៉ាងដែលនោមហើយនៅតែចេញមិនឈប់) ដែលហ៊ូកុមវាដូចទៅនឹងហ៊ូកុម​ អាល់អ៊ីសទីហោឌោះ ដែរ ។

ឌាលីលគឺ ៖ ហាទីស ហ្វាតីម៉ះ ពិនទី ហូពៃស្ហ រាយការណ៍ដោយ អាល់ពូខរី ៖ នាងមានបញ្ហាទាក់ទងនឹងជំងឺម្យ៉ាងរបស់ស្រ្តី គឺឈាមចេះតែចេញមកមិនឈប់ ដែលខុសពីឈាមរដូវ ឬចេញលើសពីថ្ងៃធម្មតានៃឈាមរដូវ។ រ៉ស៊ូលុលឡោះក៏បានឲ្យនាងយកទឹកសំប៉ះយ៉ាំងសឡាតធម្មតារៀងរាល់ពេលដល់ម៉ោងសឡាត ទោះបីជាឈាមនោះកំពុងចេញក្តី ។

នេះជាហ៊ូកុមដែលគេហៅថា ៖ អាល់អ៊ីសទីហោឌោះ(ឈាមជំងឺ) ដែលតម្រូវឲ្យយកទឹកសំប៉ះយ៉ាំងសឡាតធម្មតា រៀងរាល់ពេលដល់ម៉ោងសឡាត និងត្រូវយកក្រណាត់ ឬអ្វីម៉្យាងមកទប់ក៉ំឲ្យវាហូរមកក្រៅចៀសវាងប្រឡាក់កន្លែងសឡាត ។
________________

២-របៀបសឡាត ៖

#អ្នកជំងឺដែលអាចសឡាតឈរបានត្រូវតែសឡាតឈរ

- ប្រសិនបើគាត់មិនអាចសឡាតឈរដោយខ្លួនឯងបាន ប៉ុន្តែបើមានមធ្យោបាយជំនួយក្នុងការឈរ ដូចជា ឈើច្រត់ ឬផ្អែកជញ្ជាំងដែលធ្វើឲ្យគាត់អាចឈរបាននោះ ចាំបាច់គាត់ ត្រូវតែសឡាតឈរដោយពឹងផ្អែកលើមធ្យោបាយជំនួយទាំងនោះ ។
- ប្រសិនបើគាត់មិនអាចឈរត្រង់ខ្លួនបាន ដូចជា ជំងឺកោងខ្នង ឬអ្នកចាស់ជរា តែគាត់អាចឈរបានក្នុងលក្ខណៈកោងនោះ ចាំបាច់គាត់ត្រូវតែសឡាតឈរ បើទោះជាក្នុងលក្ខណៈកោងនោះក៏ដោយ ។
- ប្រសិនបើគាត់អាចសឡាតឈរបាន តែគាត់មិនអាចឱនរូកួក ឬស៊ូជូទបាននោះ គាត់ត្រូវតែសឡាតឈរ ហើយត្រូវធ្វើកាយវិការឱនរូកួក ឬស៊ូជូទ តាមលទ្ធភាពដែលគាត់អាចធ្វើបាន ។
#អ្នកជំងឺដែលមិនអាចសឡាតឈរបាន ត្រូវសឡាតអង្គុយ ៖
ប្រសិនបើគាត់មានការលំបាកក្នុងការឈរ ឬធ្វើឲ្យគាត់មានការឈឺចាប់ពេលក្រោកឈរ ឬធ្វើឲ្យប៉ះពាល់ដល់ជំងឺរបស់គាត់នោះ គាត់ត្រូវសឡាតដោយអង្គុយ ។

#អ្នកជំងឺដែលមិនអាចសឡាតអង្គុយបាន ត្រូវសឡាតដោយដេកផ្អៀងទៅខាងស្តាំឬខាងឆ្វេង ដោយបែរមុខទៅរកគីបឡាត់ តែការផ្អៀងទៅខាងស្តាំ ប្រសើរជាងការផ្អៀងទៅខាងឆ្វេង ។

#អ្នកជំងឺដែលមិនអាចសឡាតដោយដេកផ្អៀងបាន ត្រូវសឡាតដោយដេកផ្ងារ ហើយជើងទាំងពីររបស់គាត់ត្រូវដាក់សណ្ដូកទៅផ្នែកទិសគីបឡាត់។ ប្រសិនបើគាត់មិនអាចសឡាតដោយដេកផ្ងារបាន គាត់ត្រូវសឡាតតាមស្ថានភាពណាដែលគាត់អាចធ្វើបាន ។

#អ្នកជំងឺដែលមិនអាចសឡាតបែរទៅរកទិសគីបឡាត់បាន ដោយសារគាត់មិនអាចបែរខ្លួនឯងបាន ហើយគ្មានអ្នកដទៃជួយបំបែរគាត់ទៅរកទិសគីបឡាត់ ឬក្នុងករណីដែលបំបែរគាត់អាចធ្វើឲ្យគាត់មានការឈឺចាប់នោះ គាត់ត្រូវសឡាតតាមលទ្ធភាព ទោះបីស្ថិតនៅទិសខាងណាក៏ដោយ ។

#អ្នកជំងឺដែលមិនអាចស៊ូជូទផ្ទាល់ដីឬកំរាលបាន គឺគាត់ត្រូវឱនស៊ូជូទតាមលទ្ធភាព មិនចាំបាច់ដល់ដីឬកំរាលក៏បានដែរ ប៉ុន្តែមិនត្រូវយកវត្ថុអ្វីមួយដូចជាខ្នើយមកដាក់ទ្រកន្លែងស៊ូជូទនោះទេ ពីព្រោះណាពីបានហាមឃាត់អំពីការធ្វើរបៀបនេះ ។

#ករណីអ្នកជំងឺមិនអាចសឡាតតាមរូបភាពទាំងអស់ខាងលើនេះ គាត់ត្រូវសឡាតនៅក្នុងចិត្តរបស់គាត់ គឺត្រូវនៀតសឡាត តឹកពៀត សូត្រហ្វាទីហះ ឱនរូកួក ស៊ូជូទ ... នៅក្នុងចិត្តរហូតដល់ចប់សឡាត ។
________________

៣-អ្នកជំងឺត្រូវសឡាតនីមួយៗឲ្យចំពេលវេលារបស់វា ៖
អ្នកជំងឺត្រូវសឡាតនីមួយៗឲ្យចំពេលវេលារបស់វា មិនត្រូវពន្យាពេលសឡាតរហូតដល់ផុតពេលវេលារបស់វាឡើយ ពោលគឺ ត្រូវសឡាតនៅគ្រប់ស្ថានភាពទាំងអស់ឲ្យតែដល់ពេលវេលារបស់វា ទៅតាមលទ្ធភាពរបស់គាត់ បើមិនអាចយកវូហ្ទុបាន ត្រូវតាយ៉ាំមុំ បើមិនអាចតាយ៉ាំមុំបានទៀត ក៏ត្រូវតែសឡាតដែរ បើទោះជាគ្មានវូហ្ទុក៏ដោយ ក៏សឡាតរបស់គាត់ត្រឹមត្រូវដែរ ។

ប្រសិនបើគាត់មានការលំបាកក្នុងការសឡាតឲ្យចំពេលវេលានីមួយៗរបស់វានោះ គឺគាត់អាចជមក់(ផ្ដុំ)សឡាតពីរពេលម្តង គឺ រវាងសឡាតស៊ូហ៊ូរ និង អាសើរ ឬ រវាងសឡាតម៉ាហ្រ្គិប និង អ៊ីសា ពោលគឺ ៖

- គាត់អាចពន្យាពេលសឡាតស៊ូហ៊ូរ រង់ចាំសឡាតវានៅក្នុងពេលអាសើរ ឬអាចទាញយកសឡាតអាសើរមកសឡាតនៅក្នុងពេលស៊ូហូរក៏បានដែរ ។ 
- ដូចគ្នាដែរ គាត់អាចពន្យាពេលសឡាតម៉ាហ្រ្គិប រង់ចាំសឡាតវាក្នុងពេលអ៊ីសា ឬអាចទាញយកសឡាតអ៊ីសាមកសឡាតក្នុងពេលម៉ាហ្រ្គិបក៏បានដែរ ។
ប៉ុន្តែ សឡាតស៊ូពួហ មិនអាចផ្ដុំជាមួយសឡាតផ្សេងទៀតបានឡើយ ។
________________

៤-អ្នកជំងឺដែលធ្វើដំណើរចេញពីស្រុកដើម្បីព្យាបាល គឺគាត់អាចកសើរ(បំព្រួញ)សឡាតដែលមាន៤នរ៉ក្អាត់ ដូចជា សឡាតស៊ូហ៊ូរ អាសើរ និង អ៊ីសា មកនៅត្រឹម២រ៉ក្អាត់ ប៉ុន្តែសឡាតម៉ាហ្រ្គិប និង ស៊ូពួហ មិនអាចបំព្រួញបានទេ ។

បើសិនជាចង់ដឹងពីរបៀបសឡាតរបស់អ្នកធ្វើដំណើរ សូមចុចតាម Link ខាងក្រោមនេះ ៖
https://m.facebook.com/story.php?story_fbid=2523257907959189&id=100008250126071
________________

៥-អ្នកជំងឺដេកលក់_ឬភ្លេចសឡាត_ឬសន្លប់ ៖

អ្នកជំងឺមិនត្រូវបោះបង់សឡាតជាដាច់ខាត ទោះជានៅក្នុងស្ថានភាពបែបណាក៏ដោយឲ្យតែគាត់នៅមានប្រាជ្ញាស្មារតី ។

- ចំពោះអ្នកជំងឺដេកលក់ ឬភ្លេចសឡាត គឺគាត់ត្រូវសឡាតសងវិញភ្លាមនៅពេលដែលគាត់ភ្ញាក់ពីដំណេក ឬពេលគាត់ដឹងខ្លួនឡើងវិញ ។
- ចំពោះអ្នកជំងឺសន្លប់ ឬបាត់បង់ស្មារតីលែងដឹងខ្លួនរយៈពេលតិចជាងបីថ្ងៃនោះ គឺគាត់ត្រូវសឡាតសងវិញពេលដែលគាត់ដឹងខ្លួន។ ប៉ុន្តែបើគាត់សន្លប់ ឬបាត់បង់ស្មារតី លែងដឹងខ្លួនរយៈពេលលើសពីបីថ្ងៃនោះ គឺគាត់មិនចាំបាច់សឡាតសងវិញនោះទេ ព្រោះនៅក្នុងករណីនេះ តាមច្បាប់ចាត់ទុកគាត់ ពេលសន្លប់ ឬបាត់បង់ស្មារតី គឺដូចមនុស្សឆ្កួតដែលមិនមានកាតព្វកិច្ចសឡាតដូច្នោះដែរ ។
- ________________
ដើម្បីចំណេះដឹងបន្ថែម ៖

https://m.facebook.com/story.php?story_fbid=2821286057901683&id=1083721101658196

យកពីហ្វេសប៊ុក ៖
https://m.facebook.com/story.php?story_fbid=2868821220069521&id=100008250126071

សឡាតរបស់អ្នកដំណើរ ( صلاة المسافر )

ច្បាប់ឥស្លាមអនុញ្ញាតឲ្យអ្នកដំណើរ កសើរសឡាត និង ជមក់សឡាត ដើម្បីជួយសំរួលដល់ការធ្វើដំណើររបស់គាត់ ។

#កសើរសឡាត (قصر الصلاة) ៖ គឺជាការបំព្រួញ ឬសង្ខេបសឡាតពី៤រ៉ក្អាត់មកត្រឹម២រ៉ក្អាត់ ដូចជា សឡាតស៊ូហូរ អាសើរ និងអ៊ីស្ហា ។ 

រីឯ សឡាតម៉ាហ្រ្គិប និងស៊ូពូស មិនអនុញ្ញាតឲ្យបំព្រួញបានឡើយ ត្រូវសឡាតដូចធម្មតា គឺត្រូវសឡាតម៉ាហ្រ្គិប៣រ៉ក្អាត់ និងស៊ូពូហ២រ៉ក្អាត់ដដែល ។

#ជមក់សឡាត (جمع الصلاة) ៖ គឺជាការផ្ដ៉ំរវាងសឡាតពីរនៅក្នុងពេលតែមួយ ។ 

ជមក់ចែកចេញជាពីរ ៖

1-ជមក់តឹកទីម ៖ គឺការផ្ដុំរវាងសឡាតស៊ូហូរនិងអាសើរ ក្នុងពេលស៊ូហូរ ឬ ផ្ដុំរវាងសឡាតម៉ាហ្គ្រិបនិងអ៊ីស្ហា ក្នុងពេលម៉ាហ្គ្រិប ។

2-ជមក់តាក់ខៀរ ៖ គឺការផ្ដុំរវាងសឡាតស៊ូហូរនិងអាសើរ ក្នុងពេលអាសើរ ឬ ផ្ដុំរវាងសឡាតម៉ាហ្គ្រិបនិងអ៊ីស្ហា ក្នុងពេលអ៊ីស្ហា ។
________________

#តើចំងាយប៉ុន្មានដែលអ្នកដំណើរអាចកសើរសឡាតបាន?

អ៊ូឡាម៉ាកបានខ្វែងគំនិតគ្នារហូតដល់ទៅ២០ទស្សនៈ ក្នុងការកំណត់ចំងាយដែលអាចកសើរសឡាតបាន ។

ខ្ញុំសូមលើកយកតែបីទស្សនៈប៉ុណ្ណោះដើម្បីបង្ហាញអំពីបញ្ហានេះ ៖

- ទស្សនៈទីមួយ ៖ អ៊ូឡាម៉ាកភាគច្រើនយល់ឃើញថា ចំងាយដែលអាចកសើរសឡាតបាននោះគឺ ៤៨ម៉ាយ ប្រហែល ៧៧គ.ម ។ ( អ៊ូឡាម៉ាកមួយចំនួនកំណត់ថា ៨១គ.ម ខ្លួះកំណត់ថា ៨៣គ.ម និងខ្លះទៀតថា ៨៨គ.ម ... ) ។

- ទស្សនៈទីពីរ ៖ អ៊ូឡាម៉ាកមួយចំនួនទៀតយល់ឃើញថា
ចំងាយដែលអាចកសើរសឡាតបាននោះគឺ ០៣ម៉ាយ ប្រហែល ០៥គ.ម ។

- ទស្សនៈទីបី ៖ អ៊ូឡាម៉ាកខ្លះទៀតយល់ឃើញថា ឲ្យតែគេឲ្យឈ្មោះថាជាអ្នកដំណើរ គឺអាចកសើរសឡាតបានទាំងអស់ ទោះការធ្វើដំណើរនោះជិតឬឆ្ងាយក៏ដោយ ។

ទស្សនៈទីបីនេះមានលក្ខណៈត្រឹមត្រូវជាងគេ ព្រោះនៅក្នុងគម្ពីរអាល់គួរអាន និងស៊ុណ្ណះណាពីﷺបានអនុញ្ញាតឲ្យកសើរសឡាតចំពោះអ្នកធ្វើដំណើរ ដោយមិនបានកំណត់ចំងាយនៃការធ្វើដំណើរនោះឡើយ ។ 

ដូច្នេះ បើសិនជាសង្គមដែលគាត់រស់នៅ គេចាត់ទុកថា ការចេញដំណើររបស់គាត់ជាការធ្វើដំណើរ គឺគាត់អាចកសើរសឡាតបាន។ តែបើសិនជាសង្គមនោះមិនចាត់ទុកថា ការចេញដំណើររបស់គាត់ជាការធ្វើដំណើរទេនោះ គឺគាត់ត្រូវសឡាតធម្មតា ។ و الله أعلم
________________

#របៀបសឡាតរបស់អ្នកធ្វើដំណើរ ៖

=> ជមក់តឹកទីម មានពីររូបភាព ៖ 

1-ជមក់តឹកទីម រវាងសឡាតស៊ូហូរនិងអាសើរ គឺ ៖ ក្នុងពេលស៊ូហូរនោះ បន្ទាប់ពីសឡាតស៊ូហូរ២រ៉ក្អាត់រួច ត្រូវងើបសឡាតអាសើរ២រ៉ក្អាត់ទៀត (យកសឡាតអាសើរមកសឡាតក្នុងពេលស៊ូហូរ) ។

2-ជមក់តឹកទីម រវាងសឡាតម៉ាហ្គ្រិបនិងអ៊ីស្ហា គឺ ៖ ក្នុងពេលម៉ាហ្រ្គិបនោះ បន្ទាប់ពីសឡាតម៉ាហ្រ្គិប៣រ៉ក្អាត់រួច ត្រូវងើបសឡាតអ៊ីស្ហារ២រ៉ក្អាត់ទៀត (យកសឡាតអ៊ីស្ហាមកសឡាតក្នុងពេលម៉ាហ្រ្គិប) ។

=> ជមក់តាក់ខៀរ មានពីររូបភាព ៖ 

1-ជមក់តាក់ខៀរ រវាងសឡាតស៊ូហូរនិងអាសើរ គឺ ៖ ក្នុងពេលអាសើរនោះ បន្ទាប់ពីសឡាតស៊ូហូរ២រ៉ក្អាត់រួច ត្រូវងើបសឡាតអាសើរ២រ៉ក្អាត់ទៀត (យកសឡាតស៊ូហូរមកសឡាតក្នុងពេលអាសើរ) ។

2-ជមក់តាក់ខៀរ រវាងសឡាតម៉ាហ្គ្រិបនិងអ៊ីស្ហា គឺ ៖ ក្នុងពេលអ៊ីស្ហានោះ បន្ទាប់ពីសឡាតម៉ាហ្រ្គិប៣រ៉ក្អាត់រួច ត្រូវងើបសឡាតអ៊ីស្ហារ២រ៉ក្អាត់ទៀត (យកសឡាតម៉ាហ្រ្គិបមកសឡាតក្នុងពេលអ៊ីស្ហា) ។
________________

#តើ_កសើរសឡាត_និង_ជមក់សឡាត_អាចធ្វើនៅក្នុងភូមិបានដែរឬទេ?

- កសើរសឡាត គឺអាចធ្វើបានតែចំពោះអ្នកដែលធ្វើដំណើរប៉ុណ្ណោះ ចំណែកឯអ្នកដែលនៅក្នុងភូមិ គឺមិនអាចកសើរសឡាតបានទេ ។

- ជមក់សឡាត គឺអាចធ្វើបាននៅពេលជួបប្រទះនឹងការលំបាក ទោះជាស្ថិតក្នុងភូមិក្ដី ឬធ្វើដំណើរក្ដី ។

ហើយមូលហេតុសំខាន់ៗដែលឥស្លាមអនុញ្ញាតឲ្យជមក់សឡាត មានដូចជា ៖
• ពេលធ្វើដំណើរ ។
• ពេលមានជំងឺ ដែលពិបាកយកវូហ្ទុ ឬពិបាកសឡាតចំពេលនីមួយៗរបស់វា ។
• ពេលមានភ្លៀង ធ្លាក់ព្រិល ឬខ្យល់ព្យុះ ដែលអ៊ីម៉ាំម៉ាស្ជិទអាចប្រកាសឲ្យជមក់សឡាត ព្រោះពិបាកក្នុងការវិលត្រលប់មកកាន់ម៉ាស្ជិទវិញ ។
• ពេលមានការភ័យខ្លាច ដូចជា នៅក្នុងសមរភូមិជាដើម ។ល។

ក្រៅពីនេះ ចំពោះអ្នកដែលមានការលំបាកខ្លាំងក្នុងការសឡាតចំពេលវេលានីមួយៗ ដែលស្រដៀងនឹងអ្នកជំងឺ និងអ្នកមានការភ័យខ្លាច គាត់ក៏អាចជមក់សឡាតបានដែរ ។

អ៊ីបនូ អាប់ហ្ពាស្ស ر ضي اللّٰه عنه បានមានប្រសាសន៍ថា ៖
"صلى رسول اللهﷺ الظهر والعضر جميعا بالمدِينة، في غیر خَوْفِ، وَلَا سَفَر". وعندما سئل عن ذلك، فقال: أراد أن لا يخرج أحدا من أمته. أخرجه مسلم
មានន័យថា ៖ « រ៉ស៊ូលុលឡោះﷺបានសឡាតស៊ូហ៊ូរ និងអាសើរជាមួយគ្នានៅម៉ាទីណះ ដោយគ្មានការភ័យខ្លាច និងគ្មានភ្លៀង » ។ នៅពេលគេសួរ អ៊ីបនូ អាប់ហ្ពាស្ស ពីបញ្ហានោះ គាត់បានឆ្លើយថា ៖ « លោកមិនចង់ឲ្យអ៊ូម៉ាត់របស់លោកណាម្នាក់មានការលំបាក » ។ (មូស្លីម)
________________

ដើម្បីចំណេះដឹងបន្ថែម ៖

https://m.facebook.com/story.php?story_fbid=4003567086354008&id=100001022690393

https://m.facebook.com/story.php?story_fbid=4018918984818818&id=100001022690393

https://m.facebook.com/story.php?story_fbid=4022779444432772&id=100001022690393

https://m.facebook.com/story.php?story_fbid=4036967483013968&id=100001022690393

https://www.facebook.com/watch/?v=795584231047645

សឡាពេលមានការភ័យខ្លាច

សឡាតជុំអាត់

#ហ៊ូកុមមួយចំនួនទាក់ទងនឹងសឡាតថ្ងៃជុំអាត់
**********************************
#មាតិកា ៖
១-ចំនួនតិចបំផុតនៃសឡាតជុំអាត់
២-សឡាតជុំអាត់ចាំបាច់ត្រូវតែមានខុតហ្ពះ
៣-រូកុនខុតហ្ពះ
៤-ស្ហារ៉ាត់នៃខុតហ្ពះ
៥-ប្រការស៊ុណ្ណះមួយចំនួន
៦-ប្រការពិទអះ និងប្រការខុសឆ្គងមួយចំនួន
៧-អ្នកដែលទាន់សឡាតជាមួយអ៊ីម៉ាំចំនួនមួយរ៉ក្អាត់ឬតិចជាង
______

១-ចំនួនតិចបំផុតនៃសឡាតជុំអាត់
************************
ما هو أقل عدد في شرط إقامة صلاة الجمعة وإقامة الخطبة؟
قال الإمام ابن باز رحمه الله : ( في هذه المسألة خلاف كثير بين أهل العلم ، وأصح ما قيل في ذلك: ثلاثة الإمام واثنان معه ، فإذا وجد في قرية ثلاثة رجال فأكثر مكلفون أحرار مستوطنون أقاموا الجمعة ولم يصلوا ظهرا؛ لأن الأدلة الدالة على شرعية صلاة الجمعة وفرضيتها تعمهم ).

សំនួរ ៖ តើចំនួនតិចបំផុតប៉ុន្មាននាក់ដែលអាចសឡាតជុំអាត់ និងធ្វើខុតហ្ពះបាន?

ចម្លើយ ៖ អ៊ីមុំា អ៊ីបនូ ហ្ពាហ្ស ​បានឆ្លើយថា ៖ « សំរាប់សំនួរនេះមានការខ្វែងយោបល់គ្នាខ្លាំងរវាងអ៊ូឡាម៉ាក ហើយចម្លើយដែលត្រឹមត្រូវបំផុតគឺ ៣នាក់ឡើងទៅ ដោយម្នាក់ជាអ៊ីម៉ាំ និងនិយាយខុតហ្ពះ ហើយ២នាក់ទៀតជាម៉ាក់មូម » ។

បើសិនជានៅក្នុងភូមិមានមនុស្ស៣នាក់ឡើងទៅ ដែលជាអ្នកវ៉ាជិបឲ្យសឡាត មិនមែនជាអ្នកធ្វើដំណើរ មិនមែនជាខ្ញុំបំរើ គឺវ៉ាជិបត្រូវសឡាតជុំអាត់ និងមិនត្រូវសឡាតស៊ូហួរឡើយ ពីព្រោះយោងឌាលីលតម្រូវឲ្យសឡាតជុំអាត់ទាំងអស់គ្នា ។

រីឯអ្នកខ្លះយល់ថា សឡាតជុំអាត់ត្រូវមានចំនួនចាប់ពី១២នាក់ ឬ៤០នាក់ឡើងទៅ វាជាសម្តីដែលគ្មានឌាលីល តែបើសិនជាមានវិញជាហាទីសខ្សោយមិនត្រឹមត្រូវឡើយ តែដែលត្រឹមត្រូវគឺ ៣នាក់ឡើងលើ ដូច្នេះ បើសិនជាមានចំនួនតិចជាង៣នាក់ គឺសឡាតស៊ូហួរធម្មតាទូទៅ ។

أقل عدد يشترط لإقامة صلاة الجمعة
https://www.binbaz.org.sa/fatawa/1299
https://www.binbaz.org.sa/noor/7581
______

២-សឡាតជុំអាត់ចាំបាច់ត្រូវតែមានខុតហ្ពះ
******************************
អ៊ូឡាម៉ាកបានឯកភាពគ្នាថា "ខុតហ្ពះ" គឺជារូកុននៃសឡាតជុំអាត់ បើគ្មានការសូត្រខុតហ្ពះទេនោះ សឡាតជុំអាត់មិនត្រឹមត្រូវទេ ។

សំនួរ ៖ អ៊ីមុំាម៉ាស្ជិទបាននិយាយខុតហ្ពះតែមួយដងគត់ ហើយក៏បានបញ្ជាឲ្យងើបឈរសឡាតតែម្តង តើសឡាតជុំអាត់នោះត្រឹមត្រូវដែរឬទេ?

ចម្លើយ ៖ អាល់​អ៊ីមុំា អ៊ីបនូ ហ្ពាហ្ស បានឆ្លើយថា ៖ សឡាតជុំអាត់នោះមិនត្រឹមត្រូវឡើយ វ៉ាជិបតម្រូវឲ្យអ៊ីមុំានោះឡើងនិយាយខុតហ្ពះមួយទៀត ដែលជាខុតហ្ពះទី២ និងសឡាតម្តងទៀត ។

ដូច្នេះ ដាច់ខាតត្រូវតែនិយាយខុតហ្ពះ២ដង ដូចអ្វីដែលរ៉ស៊ូលុលឡោះបានធ្វើ នេះជាលក្ខណៈដែលធ្វើឲ្យសឡាតជុំអាត់ត្រឹមត្រូវ នេះជាចម្លើយដែលត្រឹមត្រូវ តែបើសិនជាពួកគេមិនត្រឡប់ទេនោះ ត្រូវសឡាតស៊ូហួរ៤រ៉ក្អាត់ ។
______

៣-រូកុនខុតហ្ពះ
********
អ៊ូឡាម៉ាកភាគច្រើនយល់ថា រូកុននៃខុតហ្ពះមាន៥ ៖
១-សូត្រសរសើរចំពោះអល់ឡោះ ( ... الحمد لله )
២-សឡាតលើណាពី ( ... اللهم صل على محمد )
៣-អាល់វ៉ាស៊ីយ្យះ الوصية ៖ ការណែនាំមនុស្សឲ្យកោតខ្លាចចំពោះអល់ឡោះ ( ...اتقوا الله اوصيكم )
៤-និយាយដោយមានអាយិតគួរអាន
៥-ទូអាឲ្យមីស្លីមីន

រីឯ អ៊ីបនូ តៃមីយ្យះ និង អ៊ីបនូ កយ្យីម បានលើកឡើងថា ៖ វ៉ាជិបត្រូវតែមានកិលលីម៉ះស្ហាហាឌះទាំងពីរនៅក្នុងខុតហ្ពះនោះ ។

ដោយឡែកសម្រាប់ អ៊ីម៉ាំ អាល់ហ្ពានី បាននិយាយថា ៖ ក្នុងខុតហ្ពះឲ្យតែយើងនិយាយមានគួរអាន និងហាទីស ឬហ៊ូកុមមួយចំនួន ចាត់ទុកថាជាខុតហ្ពះហើយ ។

រីឯ រូកុននេះ រូកុននោះ វាគ្មានឌាលីលឡើយ ជាសម្តីអ៊ូឡាម៉ាកមួយចំនួន បើសិនជាអ្នកឡើងនិយាយខុតហ្ពះ សូត្រអាល់ហាំទូលីលឡាហ សឡាតលើណាពីមូហាំម៉ាត់ រួចរំលឹកមូស្លីមីនអំពីប្រការល្អផ្សេងៗ គឺចាត់ទុកថាជាខុតហ្ពះត្រឹមត្រូវ រីឯ ខុតហ្ពះទី២ ក៏ដូចជាទី១ដែរ គ្មានអ្វីខុសគ្នានោះទេ ។

បើទោះបីជា #មិនបានសូត្រ_អាល់វ៉ាស៊ីយ្យះ (الوصية) ក៏មិនធ្វើឲ្យសឡាតជុំអាត់ថ្ងៃសុក្រខូចនោះដែរ ពីព្រោះវាគ្មានឌាលីលណាមួយថា អាល់វ៉ាស៊ីយ្យះ ជារូកុន ឬវ៉ាជិបឡើយ។ ដូច្នេះ ការសឡាតជុំអាត់ខាងលើ គឺត្រឹមត្រូវ ដោយគួរអាន និងស៊ុណ្ណះ ។

ដូច ស្ហៃខុលឥស្លាម អ៊ីបនូ តៃមីយ្យះ ថា ៖ ពាក្យថានិយាយខុតហ្ពះមិនថាថ្ងៃសុក្រ ឬផ្សេងៗ មិនមែននិយាយតែរឿងស្អប់ទុនយ៉ា និងរំលឹកអំពីការស្លាប់នោះទេ តែឲ្យតែការនិយាយនោះគេហៅថា ខុតហ្ពះ គឺយកជាការហើយ មិនខ្លីពេក ហើយមិនវែងពេក ។
يقول شيخ الإسلام ابن تيمية رحمه الله : " ولا يكفي في الخطبة ذم الدنيا وذكر الموت ، بل لا بد من مسمى الخطبة عرفا ، ولا تحصل باختصار يفوت به المقصود " انتهى. "الاختيارات" (ص/79)

#ចំពោះការទូអានៅក្នុងខុតហ្ពះ អាល់អ៊ីម៉ាំ អ៊ីបនូ អ៊ូសៃមីន និង អាល់ហ្ពានី បាននិយាយថា ៖ ការទូអានៅខុតហ្ពះទី២ អនុញ្ញាត តែមិនមែនរៀងរាល់ថ្ងៃសុក្រឡើយ គឺធ្វើខ្លះអត់ខ្លះ តែការធ្វើជាប្រចាំមិនដែលខាន វាជាពិទអះ គ្មានឡើយក្នុងទង្វើរ៉ស៊ូលុលឡោះ ។

ហើយរ៉ស៊ូលុលឡោះមិនបានទូអានៅខុតហ្ពះទី២ ឲ្យអល់ឡោះអភ័យទោសដល់មុមីនីន រៀងរាល់ខុតហ្ពះថ្ងៃសុក្រឡើយ គឺគាត់ទូអាខ្លះ អត់ខ្លះ មិនមែនជាប្រចាំដូចសព្វថ្ងៃនេះឡើយ ពីព្រោះភាគច្រើនខុតហ្ពះរបស់ណាពីមូហាំម៉ាត់គឺ គ្មានទូអានោះទេ លើកលែងតែម្តងប៉ុណ្ណោះនៅពេលមានបុរសម្នាក់ចូលមកសុំឲ្យគាត់ទូអា ។

ដូច្នេះហើយទើបអ៊ូឡាម៉ាកថា ៖ អនុញ្ញាតឲ្យទូអា តែមិនមែនជាប្រចាំ គឺធ្វើខ្លះអត់ខ្លះ ។

បញ្ហាមួយទៀត អ៊ីបនូ ហ្ពាហ្ស ថា ៖ ពេលដែលទូអាក្នុងខុតហ្ពះថ្ងៃសុក្រ មិនថាអ៊ីម៉ាំដែលកំពុងតែនិយាយ ឬអ្នកដែលនៅស្ដាប់មិនត្រូវលើកដៃឡើយ ពីព្រោះការលើកដៃមិនមែនជាស៊ុណ្ណះទេ លើកលែងតែទូអាសុំទឹកភ្លៀង ។

រីឯការថា អាមីន គឺមិនត្រូវបញ្ចេញសំឡេងខ្លាំងៗនោះទេ គឺត្រូវនិយាយឮរវាងបុគ្គលនោះនិងខ្លួនឯងប៉ុណ្ណោះ ។
______

៤-ស្ហារ៉ាត់នៃខុតហ្ពះ
************
ស្ហារ៉ាត់នៃខុតហ្ពះមានដូចជា ៖

- ត្រូវសូត្រខុតហ្ពះនៅពេលចូលវឹកទូសឡាតជុំអាត់ មិនអាចសូត្រនៅមុនពេលចូលវឹកទូសឡាតជុំអាត់បានទេ ។

- ត្រូវសូត្រខុតហ្ពះនៅមុនសឡាតជុំអាត់ មិនអាចសូត្របន្ទាប់ពីសឡាតជុំអាត់បានទេ វាខុសពីការសូត្រខុតហ្ពះនៅថ្ងៃរ៉យ៉ា ។

- ខទីបចាំបាច់ត្រូវនៀត និងត្រូវសូត្រខុតហ្ពះឲ្យឮ (ពីរចំនុចនេះមានការខ្វែងយោបល់គ្នារវាងអ៊ូឡាម៉ាក) ។
______

៥-ប្រការស៊ុណ្ណះមួយចំនួន
******************
ប្រការស៊ុណ្ណះនៃខុតហ្ពះមានដូចជា ៖

- ស៊ុណ្ណះសូត្រខុតហ្ពះនៅកន្លែងដែលខ្ពស់ជាងអ្នកដែលទៅសឡាត ដូចជា សូត្រនៅលើមីមពឺរជាដើម ។

- ស៊ុណ្ណះសូត្រខុតហ្ពះដោយបែរមុខមករកអ្នកដែលកំពុងអង្គុយស្ដាប់ ។

- ស៊ុណ្ណះសូត្រខុតហ្ពះដោយឈរ បន្ទាប់មកត្រូវអង្គុយនៅចន្លោះខុតហ្ពះទាំងពីរ ក្រោយមកត្រូវឡើងឈរសម្រាប់ខុតហ្ពះទី២ ។

- ស៊ុណ្ណះនិយាយខុតហ្ពះខ្លី ហើយសមរម្យមានន័យជ្រៅ ។

អ៊ីមុំា អ៊ីបនូ ហ្ពាហ្ស ថា ៖ ភាគច្រើនខុតហ្ពះរបស់ណាពីមូហាំម៉ាត់ (ថ្ងៃសុក្រ/ថ្ងៃរ៉យ៉ា) គឺ ខ្លី ហើយសមរម្យមានន័យជ្រៅ តែបើសិនជានិយាយវែងម្តងម្កាលក្នុងន័យចាំបាច់បំផុត គឺគ្មានបញ្ហាឡើយ តែមិនត្រូវនិយាយវែងដែលធ្វើឲ្យមានការធុញទ្រាន់ ឬពិបាកដល់អ្នកដែលមកសឡាតនោះឡើយ ពីព្រោះគោលដៅនៃការនិយាយខុតហ្ពះ គឺគ្រាន់តែរំលឹក និងដាស់តឿនមូស្លីមីនទៅរកអ្វីដែលល្អៗ និងបញ្ចៀសពួកគេអំពីអ្វីដែលអាក្រក់ៗប៉ុណ្ណោះ ដោយសូត្រអាយិតខ្លះៗ ឬហាទីសមួយចំនួនឲ្យពួកគេស្តាប់ អំពីអ្វីដែលសំខាន់ៗទាក់ទងនឹងការនិយាយរបស់អ្នកប៉ុណ្ណោះ ។

- ស៊ុណ្ណះសូត្រខុតហ្ពះទី១ វែងជាងខុតហ្ពះទី២ ។

- ស៊ុណ្ណះសម្រាប់អ្នកអង្គុយស្ដាប់បែរមុខទៅរកខទីបពេលកំពុងសូត្រខុតហ្ពះ ។

អំពី អាពី យ៉ះយ៉ើ អាល់អាន់សរី ថា ៖ « ពិតណាស់ណាពី កាលណាគាត់បានឡើងដល់វេទិកា(មីមពឺរ) ពួកយើងបានបែរមុខពួកយើងទៅរកគាត់ » ។
📚 السلسلة الصحيحة للألباني 2080

ស្ហៃខ អាល់ហ្ពានី បាននិយាយនៅក្នុងគីតាបរបស់គាត់ تمام المنة ថា ៖ « ហើយនេះស្ថិតក្នុងចំណោមស៊ុណ្ណះដែលគេបោះបង់ ដូច្នេះលើអ្នកស្រលាញ់ស៊ុណ្ណះ ត្រូវចាប់ផ្តើមធ្វើវាឡើងវិញ » ។

- ចូរប្តូរកន្លែងអង្គុយ បើកាលណាអ្នកងងុយដេក ។

រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « កាលណាអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកបានងងុយដេកនៅថ្ងៃជុំអាត់ ចូរឲ្យគេឡើងប្តូរកន្លែងអង្គុយរបស់គេនោះ » ។
تحقيق الألباني : صحيح ، صحيح أبي داود (1025)/ سنن الترمذي

- ស៊ុណ្ណះសឡាត៤រ៉ក្អាត់បន្ទាប់ពីសឡាតជុំអាត់រួច តែបើសិនជាគាត់ទៅផ្ទះហើយចង់សឡាតស៊ុណ្ណះ ចូរឲ្យគាត់សឡាត២រ៉ក្អាត់ ។

រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « នៅពេលដែលពួកអ្នកណាម្នាក់បានសឡាតជុំអាត់រួចហើយ ចូរឲ្យគាត់សឡាតបន្ទាប់ពីវា៤រ៉ក្អាត់ទៀត » ។
عنْ أَبي هُريرةَ رضِيَ اللَّه عَنْهُ قالَ : قال رسولُ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم : «إذا صَلَّى أَحدُكُمُ الجُمُعَةَ ، فَلْيُصَلِّ بعْدَهَا أَرْبعاً » رواه مسلم .

អំពី អ៊ីបនូ អ៊ូមើរ رضي الله عنهما ថា ៖ « ណាពីﷺមិនធ្លាប់សឡាតបន្ទាប់ពីជុំអាត់ឡើយ រហូតដល់លោកចាកចេញ គឺលោកសឡាត២រ៉ក្អាត់នៅផ្ទះរបស់លោក » ។
وَعَنِ ابنِ عُمرَ رَضِي اللَّه عَنْهُمَا أَنَّ النَّبِيَّ صَلّى اللهُ عَلَيْهِ وسَلَّم كانَ لا يُصلِّي بَعْدَ الجُمُعـَةِ حتَّى يَنْصَرِف فَيُصَلِّي رَكْعَتيْنِ في بَيْتِهِ ، رواه مسلم .
______

៦-ប្រការពិទអះ និងប្រការខុសឆ្គងមួយចំនួន
********************************
#ការសឡាតបន្ទាប់ពីអាហ្សានលើកទី១ ៖

យោងហ្វាតាវ៉ា អ៊ីបនូ អ៊ូសៃមីន ថា ៖ ការក្រោកឈរសឡាតបន្ទាប់ពីអាហ្សានលើកទី១នៅថ្ងៃសុក្រ គឺគ្មានឡើយក្នុងស៊ុណ្ណះ ។ 

តែស៊ុណ្ណះគឺ យោងហ្វាតាវ៉ា ស្ហៃខ សឡេះ អាល់ហ្វៅហ្សាន ថា ៖ បើសិនជាបុគ្គលនោះមកដល់ម៉ាស្ជិទថ្ងៃសុក្រដើម្បីសឡាតជុំអាត់ ហើយគាត់សឡាតស៊ុណ្ណះ២រ៉ក្អាត់ឲ្យសាឡាម ២រ៉ក្អាត់ឲ្យសាឡាម ២រ៉ក្អាត់ឲ្យសឡាម រហូតទាល់តែអ៊ីមុំាមកដល់ឡើងខុតហ្ពះទើបឈប់ គឺមាននៅក្នុងស៊ុណ្ណះ ។

#ការហុចឈើឲ្យខតីបកាន់ឡើងនិយាយខុតហ្ពះ ៖

ទង្វើរបស់ពីឡាលឈរហុចឈើឲ្យខទីបកាន់ឡើងលើខុតហ្ពះ ជាទង្វើពិទអះ គ្មានឡើយក្នុងស៊ុណ្ណះការធ្វើបែបនេះ ។ 

រីឯ ការដែលខទីបគាត់កាន់ឈើដែលមាននៅលើកន្លែងខុតហ្ពះស្រាប់ គឺមានការខ្វែងយោបលគ្នារវាងអ៊ូឡាម៉ាក តែដែលត្រឹមត្រូវគឺ ដូចក្នុងហ្វាតាវ៉ា អ៊ីបនូ កយ្យ៉ីម ថា ៖ ស៊ុណ្ណះមិនចាំបាច់កាន់ឈើឡើយ លើកលែងតែចាំបាច់ ដូចជា គាត់អាយុច្រើន ឬខ្សោយត្រូវការឈើដើម្បីងើបឈរស្រួល។ ដូច្នេះ អ៊ីបនូ អ៊ូសៃមីន និងអាល់ហ្ពានី ក៏បាននិយាយដូចខាងលើដែរ ។

#ការលេងទូរស័ព្ទពេលគេកំពុងសូត្រខុតហ្ពះ ៖

ការលេងទូរស័ព្ទពេលគេកំពុងសូត្រខុតហ្ពះ ជាមូលហេតុនាំឲ្យបាត់បង់ផលបុណ្យជុំអាត់ ។

រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « បុគ្គលណាបានយកទឹកវូហ្ទុដោយល្អត្រឹមត្រូវ បន្ទាប់មកទៅសឡាតជុំអាត់(សឡាតថ្ងៃសុក្រ) ហើយបាននៅស្ងៀម និងស្តាប់ខុត្តហ្ពះ(សុន្ទរកថាថ្ងៃជុំអាត់) គេនឹងអភ័យទោសឲ្យគាត់រវាងថ្ងៃសុក្រនេះនិងថ្ងៃសុក្របន្ទាប់ ព្រមទាំងបន្ថែមបីថ្ងៃថែមទៀត។ បុគ្គលណាស្ទាបគ្រាប់គ្រួសលេង(មិនស្តាប់ខុត្តហ្ពះ) សឡាតជុំអាត់របស់គាត់មិនបានទទួលផលបុណ្យនោះទេ » ។
عنْه قالَ : قَال رسولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم : « منْ توضَّأ فأحَسَنَ الْوُضُوءَ ، ثُمَّ أتَى الْجُمعةَ ، فَاستمع وأنْصتَ ، غُفِر لَهُ ما بيْنَهُ وبيْنَ الْجُمعةِ وزِيادةُ ثَلاثَةِ أيَّامٍ ، ومَنْ مسَّ الْحصا فَقد لَغَا » رواه مسلم .

អ្នកឥស្លាមជាច្រើនបានដឹងថា ការជជែកគ្នាពេលគេសូត្រខុតហ្ពះនៅថ្ងៃជុំអាត់ ជាមូលហេតុនាំឲ្យបាត់បង់ប៉ះឡាជុំអាត់ ប៉ុន្តែគាត់ភ្លេចថា ការចុចទូរស័ព្ទលេង ឬការបើកទូរស័ព្ទមើលសារ ឬផ្ញើសារផ្សេងៗពេលគេសូត្រខុតហ្ពះនោះ ក៏នាំឲ្យបាត់បង់ប៉ះឡាជុំអាត់ដូចគ្នាដែរ ព្រោះក្នុងហាទីសគេបានរំលឹកអំពីការស្ទាប ឬលេងគ្រាប់គ្រួសនាំឲ្យបាត់បង់ប៉ះឡាជុំអាត់ គឺជាឧទាហរណ៍អំពីទង្វើដែលនាំឲ្យរវល់ចេញអំពីការស្តាប់ខុតហ្ពះ ហើយការលេងទូរស័ព្ទគឺជាទង្វើនាំឲ្យរវល់ និងទាញអារម្មណ៍ចេញអំពីខុតហ្ពះ។ ហេតុនេះ វានាំឲ្យបាត់បង់ប៉ះឡាជុំអាត់ដូចគ្នា ។

#ការរំខានអ្នកកំពុងអង្គុយស្ដាប់ខុតហ្ពះ_ដោយដើររំលង_ឬញែករវាងមនុស្សពីរនាក់_ដើម្បីខ្លួនបានទៅសាហ្វខាងមុខ ៖

រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « បុរសគ្រប់រូបដែលងូតទឹកនៅថ្ងៃជុំអាត់ យកវូហ្ទុតាមលទ្ធភាព លាបប្រេង ឬប្រើគ្រឿងក្រអូបពីផ្ទះរបស់គាត់ បន្ទាប់មកគាត់ចេញទៅសឡាត ដោយមិនបានបំបែករវាងមនុស្សពីរនាក់ ហើយសឡាតនូវអ្វីដែលគេដាក់កាតព្វកិច្ចឲ្យគាត់ ព្រមទាំងបាននៅស្ងៀមនៅពេលដែលអ៊ីម៉ាំសូត្រខុតហ្ពះ គេនឹងអភ័យទោសឲ្យគាត់នៅចន្លោះជុំអាត់នោះ និងជុំអាត់មួយទៀត » ។
عَنْ سَلمَانَ رَضِيَ اللَّه عنه ، قال : قَالَ رَسُولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم : « لا يَغْتَسِلُ رَجُلٌ يَوْمَ الجُمُعةِ ، ويَتَطَهرُ ما استَطَاعَ مِنْ طُهْرٍ ، وَيدَّهِنُ مِنْ دُهْنِهِ ، أَو يَمَسُّ مِن طِيبِ بَيتِهِ ، ثُمَّ يَخْرُجُ فلا يُفرِّق بَيْنَ اثَنيْنِ ، ثُمَّ يُصَلِّي مَا كُتِبَ لَهُ ، ثُمَّ يُنْصِتُ إذا تكَلَّم الإِمَامُ ، إِلاَّ غُفِرَ لهُ ما بَيْنَه وبيْنَ الجُمُعَةِ الأخرَى » رواه البخاري .

#ការដេញគេចេញហើយអង្គុយខ្លួនឯង

អំពី អ៊ីបនូ អ៊ូមើរ رضي الله عنهما ថា ៖ « ណាពីﷺបានហាមឃាត់បុគ្គលមិនឲ្យបណ្តេញពោះមួយរបស់គេចេញពីកន្លែងអង្គុយរបស់គេ ហើយអង្គុយនៅក្នុងវា » ។ ខ្ញុំនិយាយទៅកាន់ណាហ្វៀកថា: នៅថ្ងៃជុំអាត់ឬ? គាត់និយាយថា: ថ្ងៃជុំអាត់ និងផ្សេងពីវា ។
ابن عمر رضي الله عنهما، يقول: «نهى النبي صلى الله عليه وسلم أن يقيم الرجل أخاه من مقعده، ويجلس فيه»، قلت لنافع: الجمعة؟ قال: الجمعة وغيرها.
فتح الباري لابن رجب (8/208)
______

៧-អ្នកដែលទាន់សឡាតជាមួយអ៊ីម៉ាំចំនួនមួយរ៉ក្អាត់ឬតិចជាង
****************************************
អ្នកដែលទៅសឡាតជុំអាត់ បើកាលណាគាត់បានទាន់ជាមួយអ៊ីម៉ាំចំនួនមួយរ៉ក្អាត់ ដោយទាន់រូកួកនៅរ៉ក្អាត់ទីពីរ គឺគេចាត់ទុកថាគាត់ទាន់សឡាតជុំអាត់ ដូច្នេះចូរឲ្យគាត់ងើបឡើងបំពេញមួយរ៉ក្អាត់ទៀតក្រោយពីការឲ្យសាឡាមរបស់អ៊ីម៉ាំ ។

តែបើសិនជាគាត់មកទាន់តិចជាងមួយរ៉ក្អាត់ ដូចជា មកទាន់ក្រោយពេលគេងើបពីរូកួកនៅរ៉ក្អាត់ទីពីរ ឬពេលគេអង្គុយ ឬពេលគេស៊ូជូទ គឺគេចាត់ទុកថា គាត់ផុតសឡាតជុំអាត់ហើយ ដូច្នេះ គាត់ត្រូវបំពេញវិញដោយសឡាតស៊ូហ៊ូរ៤រ៉ក្អាត់ក្រោយពីការឲ្យសាឡាមរបស់អ៊ីម៉ាំ ។

សម្រាប់អ្នកដែលទៅសឡាតជុំអាត់ចំពេលដែលអ៊ីម៉ាំកំពុងងើបពីរូកួកហើយ តែគាត់មិនដឹងថា នោះជាការងើបពីរូកួកនៅរ៉ក្អាត់ទី១ ឬទី២ ករណីបែបនេះ គាត់ត្រូវនៀតសឡាតជុំអាត់ ហើយបើក្រោយមកគាត់ដឹងថា នោះជារ៉ក្អាត់ទី២ គឺគាត់ត្រូវងើបសឡាតស៊ូហូរ៤រ៉ក្អាត់វិញ។ អ៊ីបនូ អ៊ូសៃមីន យល់ថា ៖ ទស្សនៈនេះត្រឹមត្រូវ ពីព្រោះ សឡាតស៊ូហូរក៏ជាផ្នែករបស់សឡាតជុំអាត់ដែរ ។
و الله أعلم

https://m.facebook.com/story.php?story_fbid=2109012826050368&id=100008250126071

សឡាតស៊ូណិត

   

១.សឡាតស៊ូណិត រ៉វ៉ាទិប 

#សឡាតស៊ុណ្ណះរ៉វ៉ាទិប (السنن الرواتب)

****************************

#តើអ្វីទៅជាសឡាតស៊ុណ្ណះរ៉វ៉ាទិប?


សឡាតរ៉វ៉ាទិប គឺជាប្រភេទសឡាតស៊ុណ្ណះម្យ៉ាងដែលគេសឡាតវានៅមុន ឬក្រោយសឡាតកាតព្វកិច្ចទាំងប្រាំពេល ដើម្បីបង្រ្គប់កង្វះខាត ឬភាពមិនពេញលក្ខណៈនៃសឡាតកាតព្វកិច្ចទាំងប្រាំពេលនោះ ហើយអល់ឡោះនឹងសង់ផ្ទះមួយនៅក្នុងឋានសួគ៌សម្រាប់អ្នកដែលសឡាតរ៉វ៉ាទិបនេះ ។


រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « អ្នកឥស្លាមគ្រប់រូបដែលសឡាតដើម្បីអល់ឡោះរាល់ថ្ងៃចំនួន១២រ៉ក្អាត់ ដោយស្ម័គ្រចិត្ដក្រៅពីសឡាតកាតព្វកិច្ច អល់ឡោះនឹងសង់ផ្ទះមួយសំរាប់គាត់នៅក្នុងឋានសួគ៌ ឬគេនឹងសង់ផ្ទះមួយសំរាប់គាត់នៅក្នុងឋានសួគ៌ » ។

عنْ أُمِّ المؤمِنِينَ أُمِّ حبِيبَةَ رَمْلةَ بِنتِ أَبي سُفيانَ رضيَ اللَّه عنهما ، قَالتْ : سَمِعْتُ رسولَ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم يقولُ :« مَا مِنْ عبْدٍ مُسْلِم يُصَلِّي للَّهِ تَعَالى كُلَّ يَوْمٍ ثِنْتَيْ عشْرةَ رَكْعَةً تَطوعاً غَيْرَ الفرِيضَةِ ، إِلاَّ بَنَى اللَّه لهُ بَيْتاً في الجَنَّةِ ، أَوْ : إِلاَّ بُنِي لَهُ بيتٌ في الجنَّةِ» رواه مسلم .


#តើសឡាតស៊ុណ្ណះរ៉វ៉ាទិបមាមចំនួនប៉ុន្មានរ៉ក្អាត់?


សឡាតរ៉វ៉ាទិប មានចំនួន១០រ៉ក្អាត់ ឬ១២រ៉ក្អាត់ គឺ ៖

- ៤រ៉ក្អាត់ឬ២រ៉ក្អាត់ មុនសឡាតស៊ូហ៊ូរ ។

- ២រ៉ក្អាត់ ក្រោយសឡាតស៊ូហ៊ូរ ។

- ២រ៉ក្អាត់ ក្រោយសឡាតម៉ាហ្រ្គិប ។

- ២រ៉ក្អាត់ ក្រោយសឡាតអ៊ីស្ហា ។

- ២រ៉ក្អាត់ មុនសឡាតស៊ូពូហ ។


ចំណាំ ៖


- មុនសឡាតស៊ូហ៊ូរ អ្នកអាចសឡាតតែ២រ៉ក្អាត់ក៏បានដែរ តែបើអ្នកសឡាតផ្លាស់ប្តូរគ្នា ជួនកាល២រ៉ក្អាត់ ជួនកាល៤រ៉ក្អាត់ នោះជាការប្រសើរ ។


- ប្រសិនបើអ្នកសឡាតមុនស៊ូហ៊ូរ៤រ៉ក្អាត់នោះ អ្នកគួរសឡាត២រ៉ក្អាត់ឲ្យសាឡាមម្ដង ប៉ុន្តែបើអ្នកសឡាតជាប់គ្នាទាំង៤រ៉ក្អាត់ទើបឲ្យសឡាមនោះក៏គ្មានបញ្ហាអ្វីដែរ ។


#តើមានសឡាតស៊ុណ្ណះមុនសឡាតអាសើរ_ម៉ាហ្រ្គិប_និងអ៊ីស្ហាដែរឬទេ?


- យើងអាចសឡា​តមុនសឡាតម៉ាហ្រ្គិប ឬសឡាតមុនសឡាតអ៊ីស្ហាបាន ដែលគេរាប់បញ្ចូលជាសឡាតស៊ុណ្ណះ តែវាមិនមែនជាសឡាតរ៉វ៉ាទិបទេ ។


រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « រយៈពេលចន្លោះអាហ្សាន និង​អ៊ីក៏ម៉ាត់មានសឡាតស៊ុណ្ណះ រយៈពេលចន្លោះអាហ្សាន និង​អ៊ីក៏ម៉ាត់មានសឡាតស៊ុណ្ណះ » ។ លោកបានមានប្រសាសន៍លើកទីបីថា ៖ « ចំពោះអ្នកដែលប្រាថ្នា » ។

وعنْ عبدِ اللَّهِ بن مُغَفَّلٍ رضِيَ اللَّه عنهُ ، قال : قالَ رسولُ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم : « بَيْنَ كُلِّ أَذانَيْنِ صَلاةٌ ، بيْنَ كلِّ أَذَانيْنِ صَلاةٌ ، بَيْنَ كُلِّ أَذَانَيْنِ صَلاةٌ » وقالَ في الثَالثَة : «لمَنْ شَاءَ » متفقٌ عليه .


- ដូចគ្នាដែរ ចំពោះសឡាតមុនសឡាតអាសើរ គេរាប់បញ្ចូលជាសឡាតស៊ុណ្ណះ តែវាមិនមែនជាសឡាតរ៉វ៉ាទិបទេ ហើយមានអំណះអំណាងខ្លះបញ្ជាក់ថា អាចសឡាតមុនសឡាតអាសើរបានរហូតដល់ទៅ៤រ៉ក្អាត់ ។


រ៉ស៊ូលុលឡោះﷺបានមានប្រសាសន៍ថា ៖ « អល់ឡោះអាណិតស្រលាញ់ចំពោះអ្នកដែលសឡាតមុនពេលអាសើរចំនួន៤រ៉ក្អាត់ » ។

وعَن ابن عُمَرَ رَضِيَ اللَّه عنْهُمَا ، عنِ النَّبيِّ صَلّى اللهُ عَلَيْهِ وسَلَّم ، قالَ : « رَحِمَ اللَّه امْرَءاً صلَّى قبْلَ العَصْرِ أَرْبعاً » .

رَوَاه أبو داود ، والترمذي وقالَ : حديثٌ حَسَنٌ .


https://m.facebook.com/story.php?story_fbid=1975765926041726&id=100008250126071      

២. សឡាតស៊ូណិត វីតៀរ

#ហ៊ូកុមសឡាតវីតៀរ (صلاة الوتر)

***********************


#លក្ខណៈពិសេសនៃសឡាតវីតៀរ ៖


សឡាតវីតៀរ ជាសឡាតស៊ូណិតមូអឹក្កាត់មួយប្រភេទ ដែលណាពីﷺលោកតែងតែអនុវត្តវាជាប្រចាំ ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ ហើយលោកបានជំរុញឲ្យអ្នកឥស្លាមព្យាយាមប្រតិបត្តិវាឲ្យបានខ្ជាប់ខ្ជួន ដូចមានក្នុងហាទីស ៖

عَنْ عليٍّ رَضِيَ اللَّه عَنْهُ قالَ : الوتِرُ لَيْس بِحَتْمٍ كَصَلاةِ المكْتُوبَةِ ، ولكِنْ سَنَّ رسولُ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم قالَ : « إنَّ اللَّه وِترٌ يُحِبُّ الْوتْرَ ، فأَوْتِرُوا ، يَا أَهْلَ الْقُرْآنِ » . رواه أبو داود والترمذي وقَالَ : حديثٌ حسنٌ .

មានន័យថា ៖ អំពី អាលី رضي الله عنه ថា : សឡាតវីតៀរ មិនមែនជាកាតព្វកិច្ចដូចសឡាតកាតព្វកិច្ចនោះឡើយ ប៉ុន្ដែរ៉ស៊ូលុលឡោះﷺបានជំរុញឲ្យធ្វើវា ដោយលោកបានមានប្រសាសន៍ថា ៖ « ពិតណាស់ អល់ឡោះគឺសេស(មានតែមួយ) ទ្រង់ស្រលាញ់ភាពសេស ហេតុនេះ ឱពួកអ្នកគួរអានចូរសឡាតវីតៀរ(សេស) » ។


ដូច្នេះ ក្នុងនាមយើងជាអ្នកឥស្លាម មិនគួរបោះបង់សឡាតនេះចោលឡើយ ព្រោះវាធ្វើឲ្យយើងខាតបង់ផលបុណ្យធំធេងណាស់ ។

__________________________


#ពេលវេលាសឡាតវីតៀរ ៖


ពេលវេលាសឡាតវីតៀរគឺ ចាប់ផ្តើមពី ក្រោយពេលសឡាតអ៊ីស្ហារួច រហូតដល់ពេលសេតារុណរះឡើង(طلوع الفجر) ដូចមានក្នុងហាទីស ៖

وَعَنْ عَائِشَةَ رضِيَ اللَّه عنْهَا ، قَالَتْ : مِنْ كُلِّ الليْلِ قَدْ أَوْتَر رسولُ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم مِنْ أَوَّلِ اللَّيْلِ ، ومَن أَوْسَطِهِ ، وَمِنْ آخِرِهِ . وَانْتَهى وِتْرُهُ إلى السَّحَرِ . متفقٌ عليه .

មានន័យថា ៖ អំពី អាអ៊ីស្សះ رضي الله عنها ថា : រៀងរាល់យប់ រ៉ស៊ូលុលឡោះﷺបានសឡាតវីតៀរ ជួនកាលនៅពេលព្រលប់(បន្ទាប់ពីអ៊ីស្ហា) ជួនកាលពេលពាក់កណ្ដាលអាធ្រាត និងជួនកាលពេលចុងក្រោយនៃយប់ ប៉ុន្ដែលោកបានបពា្ចប់នៅមុនពេលសេតារុណរះ ។ 


ប៉ុន្តែ ប្រសិនបើអ្នកពន្យាពេលសឡាតវីតៀរ រហូតដល់ពេលចុងក្រោយនៃរាត្រី ពោលគឺ រហូតជិតដល់ពេលសេតារុណរះឡើងនោះ វាជាការប្រសើរ។ រ៉ស៊ូលុលឡោះﷺបានមានប្រសាសន៍ថា ៖ « ចូរពួកអ្នកយកសឡាតវីតៀរទុកពេលចុងក្រោយនៃសឡាតពេលយប់របស់ពួកអ្នក » ។

وعنِ ابنِ عُمرَ رَضِيَ اللَّه عَنْهمَا ، عَنِ النَّبيِّ صَلّى اللهُ عَلَيْهِ وسَلَّم قَالَ : «اجْعلوا آخِرَ صلاتِكُمْ بِاللَّيْلِ وِتْراً » متفقٌ عليه


និងហាទីសដែលណាពីﷺបានមានប្រសាសន៍ថា ៖ « ចូរពួកអ្នកសឡាតវីតៀរមុនពេលសេតារុណរះ » ។

وَعَنْ أَبي سعيدٍ الخُدْرِيِّ رضِي اللَّه عَنْهُ ، أَنَّ النَّبيَّ صَلّى اللهُ عَلَيْهِ وسَلَّم قالَ : «أَوْتِرُوا قبْلَ أَنْ تُصْبِحُوا » رواه مسلم .


ចំណែកអ្នកដែលគិតថា ខ្លួនប្រហែលជាមិនអាចភ្ញាក់នៅពេលចុងក្រោយនៃរាត្រីនោះ ចូរឲ្យគេសឡាតវីតៀរមុនពេលចូលគេង ដូចដែលរ៉ស៊ូលុលឡោះﷺបានមានប្រសាសន៍ថា ៖ « បុគ្គលណាខ្លាចក្រែងមិនភ្ញាក់នៅពេលទៀបភ្លឺ ចូរឲ្យគាត់សឡាតនៅពេលព្រលប់(បន្ទាប់ពីអ៊ីស្ហា) ហើយបុគ្គលណាគិតថា អាចភ្ញាក់នៅពេលទៀបភ្លឺ ចូរឲ្យគាត់សឡាតនៅពេលទៀបភ្លឺ ព្រោះសឡាតនៅពេលទៀបភ្លឺត្រូវបានគេធ្វើសាក្សីឲ្យ ហើយវាល្អជាងសឡាតនៅពេលព្រលប់ » ។

وعَنْ جابرٍ رضِي اللَّه عنْهُ ، قَالَ : قالَ رسولُ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم : « منْ خَاف أَنْ لا يَقُوم مِنْ آخرِ اللَّيْلِ ، فَليُوتِرْ أَوَّلَهُ ، ومنْ طمِع أَنْ يقُومَ آخِرَهُ ، فَليوتِرْ آخِر اللَّيْل ، فإِنَّ صلاة آخِرِ اللَّيْلِ مشْهُودةٌ ، وذلكَ أَفضَلُ » رواه مسلم .

__________________________


#ចំនួនរ៉ក្អាត់នៃសឡាតវីតៀរ ៖


ចំនួនរ៉ក្អាត់នៃសឡាតវីតៀរ តិចបំផុតគឺ ១រ៉ក្អាត់ ហើយច្រើនបំផុតគឺ មិនកំណត់នោះទេ ប៉ុន្តែចំនួនដែលល្អជាងគេដែលណាពីលោកតែងធ្វើភាគច្រើនគឺ ១១រ៉ក្អាត់ តែបើសិនជាធ្វើលើសពីនោះក៏គ្មានបញ្ហាដែរ។ ដូច្នេះអ្នកអាចសឡាត ១រ៉ក្អាត់ ឬ៣រ៉ក្អាត់ ឬ៥រ៉ក្អាត់ ឬ៧រ៉ក្អាត់ ឬ៩រ៉ក្អាត់ ឬ១១រ៉ក្អាត់ ឬលើសពីនេះតាមចំណង់ចំណូលចិត្តរបស់អ្នក ។

__________________________


#របៀបសឡាតវីតៀរ ៖


- ត្រូវសឡាត២រ៉ក្អាត់ឲ្យសាឡាមម្តងៗ និងចុងក្រោយគេ១រ៉ក្អាត់ ។


- បើសិនជាអ្នកសឡាតវីតៀរ៣រ៉ក្អាត់ ហើយចង់សឡាតទាំង៣រ៉ក្អាត់នោះជាប់គ្នាដោយឲ្យសាឡាម១ដងក៏បានដែរ គ្មានបញ្ហាទេ តែការសឡាតវីតៀរ៣រ៉ក្អាត់ដោយឲ្យសាឡាម២ដង គឺល្អជាង ពោលគឺ ២រ៉ក្អាត់ឲ្យសាឡាមម្ដង រួចថែម១រ៉ក្អាត់ទៀតឲ្យសាឡាមម្តងទៀត ។


- នៅបីរ៉ក្អាត់ចុងក្រោយ បន្ទាប់ពីសូត្រស៊ូរ៉ោះអាល់ហ្វាទីហះរួច អ្នកគួរសូត្រ ស៊ូរ៉ោះអាល់អាក់ឡា(سورة الأعلى)នៅរក្អាត់ទីមួយ , ស៊ូរ៉ោះអាល់កាហ្វីរូន(سورة الكافرون)នៅរ៉ក្អាត់ទីពីរ , និងស៊ូរ៉ោះអាល់អៀខឡាស(سورة الإخلاص)នៅរ៉ក្អាត់ទីបី ។


- គួរសូត្រគូណុត(القنوت)នៅរ៉ក្អាត់ចុងក្រោយបន្ទាប់ពីងើបពីរូកួករួច។ មានអ៊ូឡាម៉ាកមួយចំនួនយល់ឃើញថា គូណុតវីតៀរ ត្រូវធ្វើមុនរូកួក ផ្ទុយពីគូណុតពេលមានគ្រោះផ្សេងៗដែលត្រូវធ្វើក្រោយពីរូកួករួច។ សរុបសេចក្តីមក គូណុតវីតៀរ អ្នកអាចធ្វើមុនរូកួកឬក្រោយពេលរូកួកក៏គ្មានបញ្ហាអ្វីដែរ ។


- ស៑ុណ្ណះត្រូវសូត្រក្រោយពីសឡាតវីតៀររួចចំនួន៣ដងថា ៖

« سُبْحَانَ الْمَلِكِ الْقُدُّوسِ » 

ដោយបន្លឺសំឡេងខ្លាំងនៅលើកទី៣ ។

__________________________


#ស្វែងយល់ ៖         

- ជាការល្អ អ្នកគួរសឡាត​វីតៀរនៅពេលចុងក្រោយបង្អស់នៃសឡាតស៊ុណ្ណះផ្សេងៗ តែបើអ្នកសឡាតវីតៀររួចហើយ ហើយអ្នកចង់សឡាតស៊ុណ្ណះផ្សេងៗបន្ទាប់ពីសឡាតវីតៀរ ក៏គ្មានបញ្ហាដែរ ប៉ុន្តែអ្នកមិនត្រូវសឡាតវិតៀរម្ដងទៀតនោះទេ ។


- ចំពោះអ្នកមិនបានសឡាតវីតៀរនៅពេលយប់ គួរសឡាតវីតៀរសងវិញនៅពេលថ្ងៃ តែត្រូវសឡាតគត់គូរ ពោលគឺ បើគាត់ធ្លាប់សឡាតវីតៀរ១រ៉ក្អាត់នៅពេលយប់ គាត់ត្រូវសឡាតសង២រ៉ក្អាត់វិញនៅពេលថ្ងៃ ហើយប្រសិនបើគាត់ធ្លាប់សឡាតវីតៀរ៣រ៉ក្អាត់នៅពេលយប់ គាត់ត្រូវសឡាតសង៤រ៉ក្អាត់វិញនៅពេលថ្ងៃ ... ។


អំពី អាអ៊ីស្ហះ رضي الله عنها ថា ៖ « រ៉ស៊ូលុលឡោះﷺនៅពេលដែលលោកមិនបានសឡាតនៅយប់ដោយសារមានជម្ងឺ ឬមូលហេតុផេ្សងទៀត លោកសឡាតសងវិញនៅពេលថ្ងៃ១២រ៉ក្អាត់ » ។

وعن عائشةَ رضي اللَّه عنها قالت : كان رسولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم إذَا فَاتَتْهُ الصَّلاةُ مِنْ اللَّيْلِ مِنْ وجعٍ أَوْ غيْرِهِ ، صلَّى مِنَ النَّهَارِ ثنْتَى عشْرَةَ ركعةً » رواه مسلم .


- សម្រាប់អ្នកដែលសឡាតជមក់តឹកទីមរវាងសឡាតម៉ាហ្រ្គិបនិងអ៊ីស្ហា គឺគាត់អាចសឡាតវីតៀរបន្ទាប់នោះបាន តែបើសិនជាគាត់ពន្យាចាំសឡាតវីតៀររហូតដល់ក្រោយអ៊ីស្ហា ជាការប្រសើរ ពីព្រោះដើម្បីឲ្យចេញផុតពីការឃីឡាហ្វ ។

و الله أعلم


https://m.facebook.com/story.php?story_fbid=2540140049604308&id=100008250126071

៣. សឡាតស៊ូណិត គីយ៉ើមូលឡៃ

#ការសឡាតស៊ុណ្ណះនៅពេលយប់ ( قيام الليل)

***********************************

#ឧត្ដមភាពនៃសឡាតពេលយប់ ៖


រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « ការសឡាតដែលល្អបំផុតបន្ទាប់ពីសឡាតដែលជាកាតព្វកិច្ចគឺ សឡាតនៅពេលយប់ » ។

قال رسول الله ﷺ : « أَفْضَلُ الصَّلاةِ بعدَ الفَرِيضَةِ صَلاةُ اللَّيْل » . رواه مُسلِمٌ


#ពេលវេលាសឡាតស៊ុណ្ណះនៅពេលយប់ ៖ គឺចាប់ផ្តើមពី ក្រោយពេលសឡាតអ៊ីស្ហារួច (អ៊ូឡាម៉ាកខ្លះថា ចាប់ផ្តើមពីក្រោយពេលសឡាតម៉ាហ្រ្គិបរួច) រហូតដល់ពេលសេតារុណរះឡើង(طلوع الفجر) ប៉ុន្តែពេលដែលល្អជាងគេគឺ ពេលមួយភាគបីចុងក្រោយនៃយប់(ثلث الليل الآخر) ។


#ចំនួនរ៉ក្អាត់នៃសឡាតស៊ុណ្ណះនៅពេលយប់ ៖ សឡាតនៅពេលយប់ គេមិនបានកំណត់ចំនួនរ៉ក្អាត់ជាក់លាក់នោះទេ ដូច្នេះ អ្នកអាចសឡាត២រ៉ក្អាត់ឲ្យសាឡាមម្តងៗ និងចុងក្រោយគេ គឺត្រូវសឡាតវីតៀរ។ ហើយសូម្បីតែអ្នកសឡាតតែវិតៀរមួយរ៉ក្អាត់ក្រោយពេលសឡាតអ៊ីស្ហារួច ក៏គេចាត់ទុកថា ជាសឡាតនៅពេលយប់ដែរ ។


រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « ការសឡាតនៅពេលយប់ ពីររ៉ក្អាត់ឲ្យសាឡាមម្ដងៗ ហើយប្រសិនបើអ្នកខ្លាចពេលស៊ូពួហមកដល់ ចូរអ្នកសឡាតវីតៀរមួយរ៉ក្អាត់ » ។

قال رسول الله ﷺ : « صَلاةُ اللَّيْلِ مَثْنَى مَثْنَى، فَإِذا خِفْتَ الصُّبْح فَأَوْتِرْ بِواحِدَةِ » . متفقٌ عليه


ថ្វីត្បិតតែការសឡាតស៊ុណ្ណះនៅពេលយប់ គ្មានការកំណត់ចំនួនរ៉ក្អាត់ក៏ពិតមែន ក៏ប៉ុន្តែតាមស៊ុណ្ណះដែលរ៉ស៊ូលុលឡោះﷺអនុវត្តនោះគឺ ១១រ៉ក្អាត់ ។


ដូចមានបញ្ជាក់ក្នុងហាទីស អាអ៊ីស្ហះ رضي الله عنهما រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម ថា ៖

« مَا كَانَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَزِيدُ فِي رَمَضَانَ وَلا فِي غَيْرِهِ عَلَى إِحْدَى عَشْرَةَ رَكْعَةً » . رواه البخاري ومسلم

មានន័យថា ៖ « រ៉ស៊ូលុលឡោះﷺមិនធ្លាប់បន្ថែមសឡាតស៊ុណ្ណះនៅពេលយប់លើសពីចំនួន១១រ៉ក្អាត់នោះទេ ទោះជានៅក្នុងខែរ៉ម៉ាឌន ឬនៅក្នុងខែផ្សេងៗទៀតក៏ដោយ » ។


ប៉ុន្តែប្រសិនបើបុគ្គលម្នាក់ប្រតិបត្តិសឡាត១៣រ៉ក្អាត់ ក៏គ្មានបញ្ហាដែរ ព្រោះមានសេចក្តីរាយការណ៍ផ្សេងបានបញ្ជាក់ថា វាក៏ជាស៊ុណ្ណះដែរ ហេតុនេះ អ្នកអាចសឡាតលើសចំនួននេះ ឬតិចជាងនេះក៏គ្មានបញ្ហាដែរ ។


https://m.facebook.com/story.php?story_fbid=3009576212660687&id=100008250126071            

៤. សឡាតស៊ូណិត តារ៉វ៉េស

#ហ៊ូកុមសឡាតតារ៉វេហ

***************

#ប្រធានបទ ៖

- ចំនួនរ៉ក្អាត់នៃសឡាតតារ៉វេហ

- ស៊ុណ្ណះមួយចំនួនពេលសឡាតតារ៉វេហ

- ការទូអាគូនុត (دعاء قنوت الوتر) ក្នុងពេលសឡាតតារ៉វេហ 

- ពិទអះមួយចំនួនពេលសឡាតតារ៉វេហ

- ការសំប៉ះយុំាងតារ៉វ៉េហសំរាប់ស្រ្តីនៅម៉ាស្ជិទ

- ពេលទៅដល់ម៉ាស្ជិទស្រាប់តែអ៊ីមុំាសឡាតអ៊ីស្ហារួច

______


#ចំនួនរ៉ក្អាត់នៃសឡាតតារ៉វេហ ៖


តាមស៊ុណ្ណះ តម្រូវឲ្យសឡាតតារ៉វេហត្រឹម ១១រ៉ក្អាត់ និងត្រូវឲ្យសាឡាមនៅរាល់ពីររ៉ក្អាត់ម្ដង យោងហាទីស អាអ៊ីស្ហះ រាយការណ៍ដោយ អាល់ពូខរីលេខ(២០១៣) និងមូស្លីមលេខ(៧៣៨) តែបើធ្វើលើសពី ១១រ៉ក្អាត់ ក៏មិនបញ្ហាដែរ ។


ប៉ុន្តែការថែរក្សាចំនួនរ៉ក្អាត់ដែលមានក្នុងស៊ុណ្ណះ រួមទាំងការសូត្រផ្ចិតផ្ចង់ និងវែងសមរម្យ ដោយមិនឲ្យមានផលពិបាក និងប៉ះពាល់ដល់អ្នកដទៃដែលសឡាតជាមួយ ជាការល្អប្រសើរ ។


អាល់អ៊ីមុំា អ៊ីបនូ ហ្ពាហ្ស ថា ៖ ដែលត្រឹមត្រូវបំផុត ហើយជិតនឹងស៊ុណ្ណះរ៉ស៊ូលុលឡោះគឺ កាលនោះរ៉ស៊ូលុលឡោះបានសឡាតភាគច្រើនគឺ ១១រ៉ក្អាត់ ដូចមាននៅក្នុងហាទីសត្រឹមត្រូវជាច្រើន គឺ ៖ 


ទី១ ៖ ១១រ៉ក្អាត់ ដែលមាន៦សឡាម មានន័យថា ៖ ៤សាឡាមជាសឡាតស៊ុណ្ណះតារ៉វេហ + ២សាឡាមជាសឡាតវីតៀរ ។


ទី២ ៖ រីឯក្រៅពីនោះ គឺអនុញ្ញាតដូចគ្នា ដូចមាននៅក្នុងហាទីស អ៊ីបនូ អ៊ូមើរ ១៣រ៉ក្អាត់ ឬ ២៣រ៉ក្អាត់ ឬផ្សេងៗទៀត គ្មានបញ្ហាឡើយ ។


តែដែលល្អ ហើយស្របតាមស៊ុណ្ណះបំផុតនោះគឺ ៖ ១១រ៉ក្អាត់ ដែលមាន៦សាឡាម ។


ចុះបើសិនជា សឡាត២៣រ៉ក្អាត់ លឿន ហើយញាប់ តើហ៊ូកុមដូចម្តេចដែរ?


អ៊ីបនូ អ៊ូសៃមីន បានឆ្លើយថា ៖ បើសិនជាបុគ្គលនោះ សឡាតស៊ុណ្ណះតារ៉វេហខែរ៉ម៉ាឌនតែ២រ៉ក្អាត់ ប្រកបដោយចិត្តនឹងនរ គិតតែពីសឡាត ខ្លាចអល់ឡោះ និងដឹងនូវអ្វីដែលខ្លួនកំពុងតែសូត្រនោះ គឺល្អជាងអ្នកដែលសឡាត២៣រ៉ក្អាត់ តែអារម្មណ៍មិននឹងនរ មិនដឹងថាខ្លួនកំពុងសូត្រអ្វី ធ្វើអ្វី សឡាតដូចអ្នកស្រវឹងស្រា ពីព្រោះអ្នកដែលស្រវឹង គឺមិនដឹងថាខ្លួនកំពុងតែនិយាយអ្វី ធ្វើអ្វី ពីព្រោះខួរក្បាលត្រូវបានបិទជិត ។


ដូច្នេះ មូស្លីមឬអ្នកដែលធ្វើជាអ៊ីមុំា ត្រូវមានចិត្តទូលំទូលាយ ទន់ភ្លន់ដល់អ្នកដែលមកសឡាតជាមួយ មិនត្រូវធ្វើអ្វីដែលពិបាកដល់មូស្លីមីននោះទេ ។

______


#ស៊ុណ្ណះមួយចំនួនពេលសឡាតតារ៉វេហ ៖


- តាមស៊ុណ្ណះគឺ "មិនត្រូវសឡាតលឿនពេក ឬយូរពេក" ពីព្រោះ នៅពីក្រោយអ្នកមាន ចាស់ជរា អ្នកទន់ខ្សោយ អ្នកមានភារកិច្ចចាំបាច់ និងផ្សេងៗ យោងហាទីស អាពី អ៊ូស្មាន ពិន អាល់អាស្ស រាយការណ៍ដោយ មូស្លីមលេខ(៤៦៨) ។


- ស៊ុណ្ណះដែរគឺ "សឡាតវីតៀរ៣រ៉ក្អាត់ជាប់ៗគ្នាដោយគ្មានការសូត្រអាត់តាហ៊ីយ្យះនៅរ៉ក្អាត់ទី២" ដែលមានន័យថា សឡាតវីតៀរ៣រ៉ក្អាត់ដោយសាឡាមតែមួយ យោងហាទីស អ៊ូពៃ ពិន កាក់ រាយការណ៍ដោយ អាន់ណាសាអ៊ី លេខ(១៦៩៨) ត្រឹមត្រូវដោយអាល់ហ្ពានី ។


ចំពោះរបៀបសឡាតវីតៀរ គឺមាន២របៀប ៖

១-កាលនោះរ៉ស៊ូលុលឡោះបានសឡាតវីតៀរ៣រ៉ក្អាត់ជាប់ៗគ្នាដោយសាឡាមតែ១ និងគ្មានការអង្គុយសូត្រអាត្តាហ៊ីយ្យះនៅរ៉ក្អាត់ទី២ឡើយ ដើម្បីកុំឲ្យដូចសឡាតម៉ាហ្គរិប ។

២-សឡាត២រ៉ក្អាត់ឲ្យសាឡាម បន្ទាប់មកងើបសឡាត១រ៉ក្អាត់ទៀត ។


- ស៊ុណ្ណះដែរគឺ "ពេលសឡាតតារ៉វហេចប់ គឺសូត្រ ៖ សូពហាណាល់ម៉ាលីកីលគូតទូស(៣ដង)" យោងហាទីស អាន់ណាសាអ៊ី ត្រឹមត្រូវដោយ អាល់ហ្ពានី លេខ(១៧៥០) ។


- ស៊ុណ្ណះដែរគឺ "ត្រូវសឡាតជាមួយអ៊ីមុំារហូតដល់ចប់ដើម្បីបានប៉ះឡាដូចការសឡាតពេញមួយយប់" យោងហាទីស អាពូ ហ្សើរ រាយការណ៍ដោយអាត្តើរមីស៊ី លេខ(៨០៦) ត្រឹមត្រូវដោយអាល់ហ្ពានី ។

______


#ការទូអាគូនុត (دعاء قنوت الوتر) ក្នុងខែរ៉ម៉ាឌនពេលសឡាតតារ៉វេហ ៖


- ការទូអាគូនុតនៅរ៉ក្អាត់ចុងក្រោយពេលសឡាតវីតៀរ ជាស៊ុណ្ណះ ។


- អាចទូអាមុនពេលរូកួក និងក្រោយពេលរូកួកបានដូចគ្នា យោងហាទីស អាណាស់ ពិន ម៉ាលីក រាយការណ៍ដោយអាល់ពូខរីលេខ(១០០២) និងមូស្លីមលេខ(៦៧៧) តែការទូអាមុនពេលរូកួក ល្អជាងស្របតាមស៊ុណ្ណះ ។


- ត្រូវធ្វើខ្លះអត់ខ្លះ ក្នុងខែរ៉ម៉ាឌន មិនត្រូវទូអារៀងរាល់យប់នោះទេ ដើម្បីការពារកុំឲ្យមនុស្សមួយចំនួនគិតថា ជាវ៉ាជិប ។


- តែបន្ទាប់ពីពាក់កណ្តាលខែរ៉ម៉ាឌន​ គឺត្រូធ្វើរាល់យប់ ពីព្រោះស៊ុណ្ណះ ចាប់ពីថ្ងៃទី១ រហូតដល់ពាក់កណ្តាលរ៉ម៉ាឌន មិនទូអាគូនុតទេ គឺទូអាចាប់ពីពាក់ណ្តាលរ៉ម៉ាឌនទៅ តែបើសិនជាទូអាពីថ្ងៃទី១មក ក៏គ្មានបញ្ហាដែរ ។


- ត្រូវទូអាគូនុតដូចក្នុងហាទីស ល្អជាងការដែលអ្នកទូអាបង្កើតដោយខ្លួនឯង ហើយវែងហួសព្រំដែនដែលផ្ទុយពីស៊ុណ្ណះ ។


- ត្រូវទូអាខ្លីៗដូចមាននៅក្នុងស៊ុណ្ណះ និងហាទីសត្រឹមត្រូវ តែបើសិនជាទូអាវែងនៅពេលខ្លះ ក៏គ្មានបញ្ហាដែរ ។


- ពេលអ៊ីមុំាទូអាគូនុត ស៊ុណ្ណះត្រូវលើកដៃទាំងអ៊ីម៉ាំ និងអ្នកនៅពីក្រោយ និងត្រូវថា អាមីន ពេលអ៊ីមុំាទូអា ហើយបើសិនជាមិនលើកដៃក៏គ្មានបញ្ហាដែរ ។


- បន្ទាប់ពីទូអាគូនុតរួច មិនត្រូវយកដៃទាំងពីរជូតមុខឡើយ ។

______


#ពិទអះមួយចំនួនពេលសឡាតតារ៉វេហ ៖


- ការនិយាយហ៊ូកុមក្នុងពេលកំពុងសឡាតតារ៉វេហរៀងរាល់យប់ នឹងធ្វើឲ្យមានការធុញទ្រាន់ ហើយវាជាទង្វើដែលផ្ទុយពីស៊ុណ្ណះ លើកលែងតែចាំបាច់បំផុត។ តែបើអ៊ីម៉ាំចង់និយាយនោះ ត្រូវនិយាយបន្ទាប់ពីសឡាតរួចរាល់សិន។ (បកស្រាយដោយ ៖ ស្ហៃខ អ៊ីបនូ អ៊ូសៃមីន)


- ហើយក៏គ្មានដែរ ការលើកដៃទូអាជាក្រុមៗ ឬលើកដៃទូអារៀងខ្លួន រៀងរាល់ពេលសឡាតបាន២រ៉ក្អាត់ ឬបន្ទាប់ពីសាឡាមពេលសឡាតតារ៉វេហចប់ ។        

- ហើយក៏គ្មានដែរ ការសូត្រស៊ីកៀតជាក្រុមៗ រៀងរាល់ពេលសឡាតបាន២រ៉ក្អាត់ ។


- ហើយក៏គ្មានដែរ ការសឡាតលើណាពីមូហាំម៉ាត់ជាក្រុមៗ ឬងើបឈរស្រែកខ្លាំងៗពេញម៉ាស្ជិទដើម្បីសឡាតលើណាពីមូហាំម៉ាត់ បន្ទាប់មកក៏មានអ្នកស្រែកតាមក្រោយជាក្រុមៗ រៀងរាល់ពេលសឡាតបាន២រ៉ក្អាត់ ។


- ហើយក៏គ្មានដែរ ការសូត្រស៊ូរ៉ហ (الإخلاص) ជាក្រុមៗដោយសំឡេងតែមួយបន្ទាប់ពីសឡាតតារ៉វ៉េហរួច ។


ពីព្រោះទាំងអស់នេះ ជាទង្វើដែលគ្មាននៅក្នុងស៊ុណ្ណះ គ្មានឌាលីល ជាទង្វើពិទអះ មិនមែនជាស៊ុណ្ណះឡើយ ពីព្រោះ ៖

១-ណាពីមូហាំម៉ា​ត់មិនបានធ្វើ

២-សោះហ្ពាត់ទាំងអស់មិនបានធ្វើ

៣-អាស្សាឡាហ្វទាំងអស់ ដូចជា អ៊ូឡាម៉ាកនៃម៉ាស់ហាប់ទាំង៤ ក៏គ្មាននរណាម្នាក់ធ្វើបែបនេះដែរ ។


ស្ហៃខ សឡេះ អាល់ហ្វៅហ្សាន ថា ៖ គ្មានឌាលីលណាមួយឲ្យធ្វើដូច្នេះឡើយ តែស៊ុណ្ណះគឺចន្លោះនៃការឲ្យសាឡាមគ្មានសូត្រអ្វីនោះទេ ។


- ហើយក៏គ្មានដែរ ការស្រែកថា សឡាត ចាមីអះ (الصلاة جامعة) មិនថាសឡាតនៅថ្ងៃរ៉យ៉ា ឬសឡាតតារ៉វេហ។ ទាំងអស់នេះ គឺមិនគួរធ្វើឡើយ ក៏ប៉ុន្តែដែលគួរនិយាយពាក្យនេះ គឺពេលសឡាតសូរ្យគ្រាស និងចន្ទគ្រាសប៉ុណ្ណោះ គឺស្រែកថា​ សឡាតចាមីអះ الصلاة جامعة ។


ដោយយោងទៅលើហាទីសត្រឹមត្រូវរបស់រ៉ស៊ូលុលឡោះដែលរាយការណ៍ដោយ អាល់ពូខរី១០៤៥ និងមូស្លីម៩១០ ថា ៖ 

កាលនោះរ៉ស៊ូលុលឡោះបានបញ្ជាឲ្យស្រែកហៅថា ៖ សឡាត ចាមីអះ الصلاة جامعة សម្រាប់តែពេលសឡាតសូរ្យគ្រាស និងចន្រ្ទគ្រាសប៉ុណ្ណោះ ។

الحديث : «لما كُسفتِ الشمسُ على رسولِ اللهِ صلى الله عليه وسلم نودي : إنَّ الصلاةَ جامعةٌ» البخاري ومسلم 


កាលនោះនៅពេលដែលរ៉ស៊ូលុលឡោះចង់ប្រាប់រឿងអ្វីមួយដល់មូស្លីមីន គាត់ក៏បានបញ្ជាឲ្យគេស្រែកថា ៖ សឡាត ចាមីអះ (الصلاة جامعة) ដើម្បីឲ្យពួកគេមកជួបជុំគ្នា និងប្រាប់រឿងដែលសំខាន់ៗ ។

______


#ការសំប៉ះយុំាងតារ៉វេហសំរាប់ស្រ្តីនៅម៉ាស្ជិទ ៖


هل يجوز للمرأة أن تصلي في المسجد مع الرجال صلاة التراويح؟

قال العلامة الإمام الأثري ابن باز رحمه الله : « نعم، يستحب لها ذلك إذا كانت تخشى من الكسل في بيتها، وإلا بيتها أفضل لكن إذا دعت الحاجة إلى ذلك فلا حرج ».


សំនួរ ៖ តើហ៊ូកុមអនុញ្ញាតដែរឬទេ ក្នុងការដែលស្រ្តីទៅសំប៉ះយុំាងតារ៉វេហនៅឯម៉ាស្ជិទ ជាមួយប្រុសៗខែរ៉ម៉ាឌន?


ស្ហៃខ អ៊ីបនូ ហ្ពាស ابن باز បានឆ្លើយថា ៖ បាទ គឺអនុញ្ញាត បើសិនណាជានាងខ្លាចការខ្ជិលក្នុងការសំប៉ះយុំាងតារ៉វេហក្នុងផ្ទះ ក៏ប៉ុន្តែត្រូវដឹងថា ការសំប៉ះយុំាងនៅក្នុងផ្ទះ គឺជាការល្អបំផុតសំរាប់នាង ហេតុនេះហើយ បើសិនណាជាមានការចាំបាច់ខ្លាំងចំពោះស្រ្តី គឺគ្មានបញ្ហានោះទេ ពីព្រោះកាលនៅជំនាន់ណាពីមូហាំម៉ាត់មានស្រី្តមួយចំនួនបានសំប៉ះយុំាង៥ពេលជាមួយណាពីមូហាំម៉ាត់ តែទោះបីជាយ៉ាងនេះក្តី ក៏ណាពីមូហាំម៉ាត់ បានមានប្រសាសន៍ថា ៖ "សំប៉ះយុំាងរបស់ស្រ្តីនៅឯផ្ទះ គឺល្អជាង" ពីព្រោះមានស្រ្តីមួយចំនួនជួនកាលនាងអាចខ្ជិល ឬគ្មានភាពរស់រវើកក្នុងការបញ្ឈរសំប៉ះយុំាងតារ៉វេហ (صلاة التراويح) ក្នុងផ្ទះ ចំពោះលក្ខណៈបែបនេះ គឺអនុញ្ញាតឲ្យទៅម៉ាស្ជិទ តែតម្រូវឲ្យនាងស្លៀកពាក់សមរម្យ បិទបាំងកាយតាមហ៊ូកុមឥស្លាម និងបញ្ចៀសឲ្យឆ្ងាយពីការស្លៀកពាក់ដែលលេចធ្លោ ឬតុបតែងខ្លួនហួសកំណត់ដែលមិនសមរម្យ ដូចជាការលាបទឹកអប់ ឬពាក់ខោអាវដែលធ្វើឲ្យមនុស្សទូទៅចាប់អារម្មណ៍មើលខ្លាំងជាដើម ។


ដូច្នេះ ការដែលនាងទៅម៉ាស្ជិទ ក្នុងគោលបំណង​ដើម្បីសំប៉ះយុំាង ឬស្តាប់អ៊ូឡាម៉ាកនិយាយហ៊ូកុម ឬដើម្បីស្វែងរកចំណេះដឹងអំពីស៊ុណ្ណះ វាគ្មានបញ្ហាឡើយ នោះគឺជាទង្វើល្អប្រសើរបំផុត និងបានប៉ះឡាច្រើនទៀតផង ពីព្រោះការនៀតរបស់នាង គឺល្អ​ ហើយជាទង្វើដែលត្រឹមត្រូវ ជាពិសេសធ្វើឲ្យនាងមានកម្លាំង និងសកម្មក្នុងការធ្វើអំពើរល្អផ្សេងៗ ។ 


ដកពី ហ្វាតាវ៉ា នូរុន អាឡាទ្ទើរ សំនួរទី ៦ លេខ ២៩៩


ស៊ុណ្ណះសំរាប់ស្រ្តីគឺ "សឡាតតារ៉វេហនៅឯផ្ទះ" តែបើសិនជានាងចង់ទៅសឡាតតារ៉វេហនៅឯម៉ាស្ជិទ គឺអនុញ្ញាត តែត្រូវមានលក្ខខណ្ឌដូចខាងក្រោម ៖


១-ត្រូវធានាឲ្យបានអំពីសុវត្ថិភាពរបស់នាងពេលដើរទៅសឡាត ។

២-ការចេញទៅម៉ាស្ជិទរបស់នាងគ្មានប្រការហ្វ៊ីតណះ ។

៣-គ្មានលាបទឹកអប់ ។

៤-គ្មានការច្រឡូកចូលគ្នារវាងបុរស និងស្រ្តី ។

៥-បើសិនជាការសឡាតនៅឯផ្ទះធ្វើឲ្យនាងខ្ជិល គ្មានភាពរស់រវើក ។

៦-ត្រូវទៅសឡាតនៅម៉ាស្ជិទដែលនៅជិតៗផ្ទះរបស់នាង ។

៧-ត្រូវស្លៀកពាក់សមរម្យ បិទបាំងអៅរ៉ាត់ជិត ។

៨-មិនត្រូវស្រែក ឬបញ្ចេញសំឡេងក្នុងម៉ាស្ជិទឮដល់បុរសឡើយ ។ 


សម្តីខាងលើដកស្រង់ចេញពីហ្វាតាវ៉ារបស់ អ៊ីបនូ អ៊ូសៃមីន , អ៊ីបនូ ហ្ពាហ្ស និង ស្ហៃខ សឡេះ អាល់ហ្វៅហ្សាន ។

______


#ពេលអ្នកទៅដល់ម៉ាស្ជិទស្រាប់តែអ៊ីមុំាសឡាតអ៊ីស្ហារួច ហើយឃើញពួកគេកំពុងសឡាតតារ៉វេហទៀត។ តើត្រូវធ្វើដូចម្តេច?


ចំលើយ ៖ បើសិនជាអ្នកមិនបានសឡាតអ៊ីស្ហាជាមួយអ៊ីមុំា ហើយក្នុងខណៈនោះអ៊ីមុំាកំពុងសឡាតតារ៉វេហ ចូរអ្នកសឡាតជាមួយអ៊ីមុំា ដោយនៀតក្នុងចិត្តថា "សឡាតអ៊ីស្ហា" ។


យោងហ្វាតាវ៉ា ឡាជ្ជណះ ឌាអ៉ីម៉ះ លេខ៧/៤០២ ថា ៖ « គ្មានបញ្ហាឡើយដែលអ្នកសឡាតអ៊ីស្ហាជាចាម៉ាអះជាមួយអ៊ីមុំាដែលកំពុងសឡាតតារ៉វេហ » ។


តែបន្ទាប់ពីអ៊ីមុំាឲ្យសាឡាមរួច ចូរអ្នកងើបបន្ថែម២រ៉ក្អាត់ទៀត ដើម្បីឲ្យគ្រប់៤រ៉ក្អាត់ ។       

៥. សឡាតស៊ូណិត ឌូហា

#សឡាតអ៊ិស្ហរ៉ក និង #សឡាតទូហា


- ពេលវេលានៃសឡាតទូហា ៖ គឺចាប់ពីថ្ងៃរះឡើងខ្ពស់មួយថ្នោល រហូតដល់មុនពេលគេប៉ាងសឡាតស៊ូហូរកន្លះម៉ោងឬ១៥នាទី តែបើពន្យាពេលសឡាតរហូតដល់ថ្ងៃរះខ្ពស់បន្តិច និងមានកំដៅក្ដៅ វាជាការប្រសើរ ។


- ចំនួនរ៉ក្អាត់នៃសឡាតទូហា ៖ ចំនួនតិចបំផុតនៃសឡាតទូហាគឺ ២រ៉ក្អាត់ ហើយច្រើនបំផុតគឺ មិនកំណត់នោះទេ។ ដូច្នេះ អ្នកអាចសឡាត២រ៉ក្អាត់ ឬ៤រ៉ក្អាត់ ឬ៦រ៉ក្អាត់ ឬ៨រ៉ក្អាត់ ឬ១០រ៉ក្អាត់ ឬ១២រ៉ក្អាត់ ឬច្រើនជាងនេះក៏បាន ពីព្រោះសឡាតទូហាគ្មានដែនកំណត់ឡើយ ។


- របៀបសឡាតទូហា ៖ ដូចទៅនឹងសឡាតស៊ុណ្ណះទូទៅដែរ ពោលគឺ ត្រូវសឡាត២រ៉ក្អាត់ឲ្យសាឡាមម្ដងៗ ។


- ក្នុងករណីសឡាតលើសពី២រ៉ក្អាត់ ដោយសឡាតជាប់គ្នា គឺគ្មានបញ្ហាទេ តែត្រូវអង្គុយតះយិតចុងក្រោយតែ១ដងប៉ុណ្ណោះ ពោលគឺ មិនមានតះយិតទីមួយឡើយ។ ឧទាហរណ៍ថា បុគ្គលម្នាក់គាត់សឡាតទូហា៨រ៉ក្អាត់ គឺគាត់ត្រូវសឡាតរហូតដល់គ្រប់ចំនួន៨រ៉ក្អាត់នោះ ដោយមិនមានការអង្គុយតះយិតទេ ហើយក្នុងរ៉ក្អាត់ទៅ៨នោះជារ៉ក្អាត់ចុងក្រោយដែលគាត់ត្រូវសូត្រតះយិតបញ្ចប់សឡាតតែម្តង ។


- សឡាតស៊ុណ្ណះអ៊ិស្ហរ៉ក (صلاة الإشراق) ដែលគេសឡាតនៅពេលថ្ងៃរះឡើងខ្ពស់មួយថ្នោលនោះ វាក៏ស្ថិតនៅក្នុងប្រភេទសឡាតទូហានេះដែរ ព្រោះសឡាតទូហា កាលណាអ្នកសឡាតនៅពេលថ្ងៃរះមួយថ្នោល វាមានឈ្មោះថាសឡាតទូហាផង និងសឡាតអ៊ិស្ហរ៉កផង តែបើអ្នកសឡាតពេលថ្ងៃរះឡើងខ្ពស់នោះ វាមានឈ្មោះតែមួយប៉ុណ្ណោះគឺ សឡាតទូហា ។


https://m.facebook.com/story.php?story_fbid=282332745610323&id=246422312534700        

 #ទង្វើដែលទទួលបានផលបុណ្យដូចការធ្វើហាជ្ជីនិងអ៊ុំរ៉ោះ

**********************************************

រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « ជនណាបានសឡាតស៊ូពួហជាលក្ខណៈរួមគ្នា បន្ទាប់មកគាត់អង្គុយហ្ស៊ីកៀរ រហូតដល់ថ្ងៃរះ(ប្រមាណ១០ឬ១៥នាទី) បន្ទាប់មកគាត់សឡាតអ៊ិស្ហរ៉កឬទូហា២រ៉ក្អាត់ គាត់នឹងទទួលបានផលបុណ្យដូចការធ្វើហាជ្ជីនិងអ៊ុំរ៉ោះ ពេញ ពេញ ពេញ » ។

قال رسول الله ﷺ : « من صلى الفجر في جماعة ثم قعد يذكر الله حتى تطلع الشمس ثم صلى ركعتين كانت له كأجر حجة وعمرة. تامة، تامة، تامة » . رواه الترمذي وحسنه الألباني


លក្ខខណ្ឌដែលអាចទទួលបានផលបុណ្យដូចក្នុងហាទីស គឺបន្ទាប់ពីសឡាតស៊ូពួហរួច តម្រូវឲ្យបុគ្គលនោះនៅកន្លែងសឡាតដដែល ដោយអង្គុយហ្ស៊ីកៀរ(សូត្រគួរអាន តាសហ្ពេស....)នៅទីនោះ ហើយមិនត្រូវចេញដើរទៅណាឡើយ លើកលែងតែមានតម្រូវការ ដូចជា ការបន្ទោរបង់ ។ល។ ចំណែកឯ ការទៅធ្វើអ្វីផ្សេង ទោះមាត់នៅហ្ស៊ីកៀរក៏ដោយក៏មានន័យថា ធ្វើកិច្ចការផ្សេងបន្ទាប់ពីសឡាត ដែលធ្វើឲ្យបាត់លក្ខខណ្ឌដែលគេទាមទារ ។


បញ្ជាក់ ៖ អ្នកដែលធ្វើទង្វើខាងលើ គឺទទួលបានប៉ះឡាដូចការហាជ្ជីនិងអ៊ុំរ៉ោះ ក៏ប៉ុន្តែ មិនអាចជំនួស ឬរួចកាតព្វកិច្ចហាជ្ជីឡើយ ។         

៦. សឡាតស៊ូណិត អ៊ីស្ទីខរ៉ោះ

#សឡាតនិងទូអាអ៊ីស្ទីខរ៉ោះ (صلاة و دعاء الاستخارة)

***************************************

នៅពេលដែលអ្នកចង់ធ្វើកិច្ចការអ្វីមួយដែលច្បាប់ឥស្លាមអនុញ្ញាតឲ្យ ហើយអ្នកមិនដឹងថា តើកិច្ចការនោះល្អ ឬអាក្រក់ អ្នកគួរសឡាតស៊ុណ្ណះ២រ៉ក្អាត់ ដើម្បីសុំពីអល់ឡោះឲ្យទ្រង់ជួយជ្រើសរើសឲ្យអ្នកថា តើគួរធ្វើ ឬមិនគួរធ្វើ ។


ស្ហៃខុលឥស្លាម អ៊ីបនូ តៃមីយ្យះ ថា ៖ « ពិតប្រាកដណាស់ នៅក្នុងការសឡាតអ៊ីស្ទីខរ៉ោះ(សឡាតសុំជម្រើសពីអល់ឡោះ) គឺមានហ្ពារ៉កាត់(ភាពចំរុងចំរើន) ដែលមិនអាចដឹងបានលើកលែងតែអល់ឡោះ » ។

قال شيخ الإسلام ابن تيمية رحمه الله : « فإن في الاستخارة من البركة ما لا يحيط به إلا الله » . [ الفتاوى( 10 / 663) ]


ហើយរបៀបសឡាតអ៊ីស្ទីខរ៉ោះ គឺដូចទៅនឹងសឡាតស៊ុណ្ណះទូទៅឯទៀតដែរ។ អ្នកអាចសឡាតស៊ុណ្ណះរ៉វ៉ាទីប ឬសឡាតស៊ុណ្ណះតាហ៊ីយ៉ាតុលម៉ាស្ជិទ ឬសឡាតស៊ុណ្ណះផ្សេងទៀត បន្ទាប់មកសុំទូអាអ៊ីស្ទីខរ៉ោះក៏បានដែរ ។


ទូអាអ៊ីស្ទីខរ៉ោះគឺ ៖


اللهم إني أستخيرك بعلمك وأستقدرك بقدرتك ، وأسألك من فضلك العظيم ، فإنك تقدر ولا أقدر وتعلم ولا أعلم وأنت علام الغيوب ، اللهم إن كنت تعلم أن هذا الأمر خير لي في ديني ومعاشي وعاقبة أمري فاقدره لي ويسره لي ثم بارك لي فيه ، وإن كنت تعلم أن هذا الأمر شر لي في ديني ومعاشي وعاقبة أمري فاصرفة عني واصرفني عنه ، واقدر لي الخير حيث كان ثم أرضني.


នៅក្នុងទូអាត្រង់កន្លែង ៖ « هذا الأمر » ត្រូវជំនួសដោយពាក្យណាដែលជាកិច្ចការដែលអ្នកចង់ជ្រើសរើសនោះ ។


បន្ទាប់ពីសឡាតអ៊ីស្ទីខរ៉ោះរួច ចូរអ្នកជ្រើសរើសយកអ្វីមួយដែលអ្នកយល់ថាល្អ នោះហើយជាប្រការល្អសម្រាប់អ្នក ដោយអ្នកមិនចាំបាច់ត្រូវមានអារម្មណ៍ល្អ ឬត្រូវរង់ចាំពិនិត្យមើលសញ្ញាល្អណាមួយឡើយ ។


មានគេសួរ អ៊ីម៉ាំ អ៊ីបនូ អ៊ូសៃមីន ថា ៖ តើមនុស្សត្រូវមានអារម្មណ៍យ៉ាងណាបន្ទាប់ពីសឡាតអ៊ីស្ទីខរ៉ោះរួច?


អ៊ីបនូ អ៊ូសៃមីន បានឆ្លើយថា ៖ « ការសឡាតអ៊ីស្ទីខរ៉ោះ មិនចាំបាច់ត្រូវតែមានអារម្មណ៍ល្អឡើយ ប៉ុន្តែនៅពេលមនុស្សសុំជម្រើសពីអល់ឡោះ ហើយអ្វីដែលគេបានកំណត់បន្ទាប់ពីការសុំជម្រើសនោះជាប្រការល្អហើយ » ។


سُئل العلامة ابن عثيمين -رحمه الله- كيف يكون شعور الإنسان بعد الاستخارة ؟

فقال -رحمه الله- : " الاستخارة لا تحتاجُ إلى شعور، لكن إذا استخار الإنسانُ ربَّهُ فما قُدِّر بعد ذلك فهو إن شاء الله الخيرة ". سؤال على الهاتف (١/٤٦٧)


https://m.facebook.com/story.php?story_fbid=2951130281838614&id=100008250126071                     

៧. សឡាតស៊ូណិត សូរ្រគ្រាស

                        

៨. សឡាតស៊ូណិត ចន្ទគ្រាស

#របៀបសឡាតសូរ្យគ្រាស_ចន្ទគ្រាស 

**************************

قال رسول الله صلى الله عليه وسلم : (إنَّ الشمسَ والقمرَ آيتان من آيات اللهِ، لا ينخسفان لموتِ أحدٍ ولا لحياته، فإذا رأيتُم ذلك فادعُوا اللهَ، وكبروا وصلوا وتصدَّقوا) . أخرجه البخاري (1044) واللفظ له، ومسلم (901) من حديث عائشة رضي الله عنها.

ណាពីមូហាំម៉ាត់បានមានប្រសាសន៍ថា ៖ ដួងអាទិត្យ និងដួងចន្ទ ជាសញ្ញាមួយក្នុងចំណោមសញ្ញាទាំងឡាយនៃម៉ាខឃ្លូកដែលអល់ឡោះបានបង្កើត ហើយមូលហេតុដែលនាំឲ្យមានអព្ភូតហេតុចន្រ្ទគ្រាស/សូរ្យគ្រាស មិនមែនដោយសារតែការស្លាប់របស់នរណាម្នាក់ក្នុងលោកិយនេះ ឬដោយសារតែការមានជីវិតរបស់នរណាម្នាក់ឡើយ បើសិនជាអ្នកឃើញអព្ភូតហេតុនេះ ចូរអ្នកទូអាចំពោះអល់ឡោះ សូត្រតឹកពៀត បញ្ឈរសឡាត និងបរិច្ចាគទ្រព្យ(សោឌាកោះ) ។ 

អាល់ពូខរី(១០៤៤) និងមូស្លីម(៩០១) ហាទីស អាអ៉ីស្ហះ 


អ៊ីមុំា អាន្នៅវ៉ាវី បាននិយាយថា ៖ ហាទីសខាងលើ គឺណាពីមូហាំម៉ាត់តបទៅកាន់មនុស្សមួយចំនួនដែលមានជំនឿថា អព្ភូតហេតុខាងលើកើតឡើងដោយសារតែការស្លាប់របស់កូនគាត់ ពីព្រោះអព្ភូតហេតុចន្ទគ្រាស/សូរ្យគ្រាស បានកើតឡើងចំពេលដែលកូនរបស់គាត់ឈ្មោះអ៊ីព្រហ៊ីមបានស្លាប់ ។

شرح النووي على صحيح مسلم جـ3 صـ442


យោងហ្វាតាវ៉ា អាល់អ៊ីមុំា អ៊ីបនូ ហ្ពាហ្ស បាននិយាយថា ៖ សឡាតសូរ្យគ្រាស ឬចន្ទគ្រាសជាស៊ុណ្ណះខ្លាំង បើសិនជាមានសូរ្យគ្រាស ឬចន្ទគ្រាសកើតឡើង ស៊ុណ្ណះសំរាប់មូស្លីមីនត្រូវសឡាតសូរ្យគ្រាស/ចន្ទគ្រាស ។


#របៀបសឡាត គឺមាន២រ៉ក្អាត់ រៀងរាល់រ៉ក្អាត់នីមួយៗ មានសូត្រហ្វាទីហះ២ដង និងរូកួក២ដង ទើបស៊ូជូទ មានន័យថា បន្ទាប់ពីសូត្រហ្វាទីហះនិងស៊ូរ៉ោះណាមួយបន្ទាប់ពីហ្វាទីហះរួច ត្រូវឱនរូកួកលើកទីមួយ ហើយបន្ទាប់ពីងើបបពីរូកួករួច មិនត្រូវស៊ូជូទទេ តែត្រូវសូត្រហ្វាទីហះនិងស៊ូរ៉ោះទៀត រួចត្រូវរូកួកលើកទីពីរ ហើយបន្ទាប់មកងើបអៀកទីហ្ទាល រួចស៊ូជូទពីរដងធម្មតា។ នៅរ៉ក្អាត់ទីពីរធ្វើដូចគ្នា តែគប្បីសូត្រខ្លីជាងរ៉ក្អាត់ទីមួយបន្តិច ។


+ រ៉ក្អាត់ទី១ ៖ 

+ - បន្ទាប់ពីសូត្រទូអាអាល់អ៊ីសទីហ្វតះ (دعاء الإستفتاح) រួចសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ 

- បន្ទាប់មកសូត្រស៊ូរ៉ោះវែង ដូចស៊ូរ៉ោះ អាល់ប៉ាកោរ៉ោះ (សម្តី អ៊ីបនូ អាប់ហ្ពាហ្ស) 

- - បន្ទាប់មកអោនរូកួកវែង

- ហើយងើបមកវិញសូត្រ ៖ سمع الله لمن حمده 

- - បន្ទាប់មកសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ 

- បន្ទាប់មកសូត្រស៊ូរ៉ោះវែង តែខ្លីជាងមុន 

- - បន្ទាប់មកអោនរូកួកវែង តែខ្លីជាងរូកួកមុន 

- ហើយងើបមកវិញសូត្រ ៖ سمع الله لمن حمده 

- - រួចអោនក្រាបស៊ូជូទយូរ 

- បន្ទាប់មកអង្គុយចន្លោះស៊ូជូទ 

- - បន្ទាប់មកស៊ូជូទយូរ តែខ្លីជាងមុន


+ រ៉ក្អាត់ទី២ ៖ 

+ - បន្ទាប់ពីងើបពីស៊ូជូទ រួចសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ 

- បន្ទាប់មកសូត្រស៊ូរ៉ោះវែង តែខ្លីជាងរ៉ក្អាត់មុន 

- - បន្ទាប់មកអោនរូកួកវែង តែខ្លីជាងរូកួកមុន 

- ហើយងើបមកវិញសូត្រ សូត្រ ៖ سمع الله لمن حمده 

- - បន្ទាប់មកសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ 

- បន្ទាប់មកសូត្រស៊ូរ៉ោះវែង តែខ្លីជាងមុន 

- - បន្ទាប់មកអោនរូកួកវែង តែខ្លីជាងរូកួកមុន 

- ហើយងើបមកវិញសូត្រ ៖ سمع الله لمن حمده 

- - រួចអោនក្រាបស៊ូជូទយូរ តែខ្លីជាងមុន 

- បន្ទាប់មកអង្គុយចន្លោះស៊ូជូទ 

- - បន្ទាប់មកស៊ូជូទយូរ តែខ្លីជាងមុន 

- បន្ទាប់មកសូត្រ ៖

- فإذا صلَّى أحدُكم فليقُلِ: التَّحيَّاتُ للهِ، والصَّلواتُ والطَّيِّباتُ، السَّلامُ عليك أيُّها النبيُّ ورحمةُ اللهِ وبركاتُه، السَّلامُ علينا وعلى عبادِ اللهِ الصَّالحينَ (البخاري و مسلم) 

- - បន្ទាប់មកឲ្យសាឡាម


حدثونا لو تكرمتم عن صلاة الخسوف، وعن كيفيتها؟ 

http://www.binbaz.org.sa/noor/7643


يسأل سماحتكم عن صلاة الكسوف كم عدد ركعاتها؟ 

http://www.binbaz.org.sa/noor/7642


قال الإمام ابن باز رحمه الله : صلاة الكسوف سنة مؤكدة, إذا كسفت الشمس أو القمر شرع للمسلمين أن يصلوا صلاة الكسوف.


وأصح ما ورد في ذلك في صفتها أن يصلي الإمام بالناس ركعتين في كل ركعة قراءتان وركوعان وسجدتان، ويطيل فيهما القراءة والركوع والسجود، وتكون القراءة الأولى أطول من الثانية، والركوع الأول أطول من الركوع الثاني، وهكذا القراءة في الركعة الثانية أقل من القراءة الثانية في الركعة الأولى، وهكذا الركوع في الركعة الثانية أخف من الركوعين في الأولى. وهكذا القراءة في الثانية من الركعة الثانية أخف من القراءة الأولى فيها، وهكذا الركوع الثاني فيها أخف من الركوع الأول فيها.

http://www.binbaz.org.sa/fatawa/2499


صلاة الخسوف للشيخ عبدالله الجهني اليوم الإثنين 15 ذو القعدة 1438 - الأنبياء والحجرات و ق

https://www.youtube.com/watch?v=kYamXDMV-7Q


សំនួរ ៖ នៅពេលឃើញសូរ្យគ្រាស/ចន្ទគ្រាស នៅម៉ោងដែលគេហាមឃាត់មិនឲ្យសឡាត តើត្រូវសឡាតនៅពេលនោះភ្លាមៗ ឬត្រូវពន្យាពេលរហូតផុតម៉ោងហាមឃាត់សិនចាំសឡាត?


ចម្លើយ ៖ អ៊ូឡាម៉ាកមានការខ្វែងយោបល់គ្នា ប៉ុន្តែដែលរឹងមាំជាងគឺ អាចសឡាតនៅពេលនោះបាន ទោះចំពេលហាមឃាត់សឡាតក៏ដោយ ព្រោះវាមានមូលហេតុ ហើយណាពីប្រាប់ថា កាលណាឃើញឲ្យសឡាត លោកមិនបានរំលឹកថា លើកលែងពេលហាមឃាត់នោះទេ ។

______


នៅពេលកើតមានសូរ្យគ្រាស/ចន្ទគ្រាស ស៊ុណ្ណះឲ្យយើង ៖ 


- សឡាតសូរ្យគ្រាស/ចន្ទគ្រាស ដោយចាម៉ាអះ ឬម្នាក់ឯង ទាំងបុរសនិងស្រ្តី។ តែបើសិនជាតំបន់នោះចុះអាប់ ឬធ្លាក់ភ្លៀងដោយមិនអាចមើលឃើញសូរ្យគ្រាស/ចន្ទគ្រាសច្បាស់នឹងភ្នែកទេនោះ មិនតម្រូវឲ្យសឡាតសូរ្យគ្រាស/ចន្ទគ្រាសឡើយ ។

- សុំទូអាពីអល់ឡោះឲ្យវាបាត់ទៅវិញ ។

- អ៊ីសតឹកហ្វើរ(ការសុំការខមាលទោសពីអល់ឡោះ)ឲ្យបានច្រើន ។

- ហ្ស៊ីកៀត(តាសហ្ពេស តាសមីត តឹកហ្ពៀរ...)ឲ្យបានច្រើន ។

- សោឌាកោះបរិច្ចាគទានដល់ជនក្រីក្រ ។

- ផ្តល់ការណែនាំអប់រំគ្នា ... ។

ចំពោះស្ត្រីដែលមានហេទ ឬនីហ្វាស មិនតម្រូវឲ្យសឡាតទេ តែនាងអាចសុំទូអា ហ្ស៊ីកៀត សោឌាកោះ និងផ្សេងៗបាន ។


រីឯ ការជេរបញ្ចោរ វាយដើមឈើ ចាក់ទឹកដែលមានក្នុងពាងឬអាង ស្រែកឡូឡា ... ទាំងអស់នេះមិនមានចែងនៅក្នុងច្បាប់សាសនាឥស្លាមទេ វាគឺជាអបិយជំនឿផ្ដេសផ្ដាសដែលគ្មានភស្តុតាង ។                          

៩. សឡាតស៊ូណិត តាវប៉ាត់ (صلاة التوبة)

អ្នកឥស្លាមគ្រប់រូបត្រូវតែគោរពកោតខ្លាចអល់ឡោះ និងត្រូវការពារខ្លួនកុំឲ្យធ្លាក់ទៅក្នុងទង្វើបាបកម្មឲ្យសោះ ហើយក្នុងករណីដែលគាត់ជ្រុលខ្លួនប្រព្រឹត្តនូវទង្វើបាបនោះ គាត់ត្រូវរួសរាន់តាវហ្ពាត់(សារភាពកំហុស)ទៅចំពោះអល់ឡោះ ។


ក្នុងករណីនេះ គាត់គួរសឡាតស៊ុណ្ណះ២រ៉ក្អាត់ បន្ទាប់មកសុំអភ័យទោសពីអល់ឡោះនូវកំហុសឆ្គងដែលគាត់បានប្រព្រឹត្តនោះ ។


រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « បុគ្គលណាដែលបានសាងបាបកម្ម បន្ទាប់មកគាត់ក្រោកទៅសំអាតខ្លួនដោយយកវូហ្ទុ រួចបានសឡាតពីររ៉ក្អាត់ ហើយសុំអភ័យទោសពីអល់ឡោះ ប្រាកដជាអល់ឡោះអភ័យទោសឲ្យគាត់ » ។

قال رسول الله ﷺ : ( ما من رجل يذنب ذنبا ثم يقوم فيتطهر ، ثم يصلي ثم يستغفر الله إلا غفر الله له ) . سنن الترمذي : 406


ហើយរបៀបសឡាតស៊ុណ្ណះតាវហ្ពាត់ គឺដូចទៅនឹងសឡាតស៊ុណ្ណះទូទៅអញ្ចឹងដែរ ។


https://m.facebook.com/story.php?story_fbid=2869788509972792&id=100008250126071                              

១០. សឡាតស៊ូណិត សុំទឹកភ្លៀង

#របៀបសឡាតសុំទឹកភ្លៀង (كيفية صلاة الاستسقاء)

***************************************

អាល់អ៊ីមុំា អ៊ីបនូ ហ្ពាហ្ស បាននិយាយថា ៖

សឡាតសុំទឹកភ្លៀង គឺដូចជាសឡាតថ្ងៃរ៉យ៉ាដែរ គឺសឡាត២រ៉ក្អាត់ ៖


+ រ៉ក្អាត់ទី១ ៖

+ - ត្រូវសូត្រ តឹក្កពៀត (الله أكبر) ចំនួន៧ដង មានន័យថា ៖ ដំបូងសូត្រតឹក្កពៀតទី១ ដែលជារូកុននៃសឡាត ហើយថែម៦តឹក្កពៀតទៀត សរុប៧តឹក្កពៀត ។

- បន្ទាប់ពីសូត្រតឹក្កពៀតបាន៧ដងហើយ ត្រូវសូត្រទូអា អាល់អ៉ីសទីហ្វតះ (دعاء الإستفتاح) បន្ទាប់មកសូត្រ ស៊ូរ៉ោះ អាល់ហ្វាទីហះ បន្ទាប់មកសូត្រស៊ូរ៉ោះអ្វីក៏បានដែរ ដែលអ្នកបានចាំ ។

+ រ៉ក្អាត់ទី២ ៖

+ - ត្រូវសូត្រ តឹក្កពៀត (الله أكبر) ចំនួន៥ដង

- បន្ទាប់ពីតឹក្កពៀតបាន៥ដងហើយ ត្រូវសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ បន្ទាប់មកសូត្រស៊ូរ៉ោះអ្វីក៏បានដែរ ។

បន្ទាប់មកអ៊ីមុំាឡើងនិយាយខុតហ្ពះរំលឹកមូស្លីមីនអំពី មូលហេតុដែលនាំឲ្យគ្មានទឹកភ្លៀង ដោយសារតែការធ្វើនូវប្រការម៉ាក់ស៊ីយ្យះ , យកលុយអ្នកដទៃដែលហារ៉ម ឬរំលោភបំពានលើអ្នកផ្សេង , ធ្វើប្រការពិទអះ , ប្រការស្ហីរីក ជាដើម។ ត្រូវណែនាំពួកគេឲ្យសុំទោសអល់ឡោះ និងតៅហ្ពាត់ចំពោះអល់ឡោះ ។


បន្ទាប់ពីបានណែនាំមូស្លីមីន ដោយបន្ទូលរបស់អល់ឡោះ និងហាទីសរ៉ស៊ូលុលឡោះរួច ត្រូវលើកដៃទូអា ទៅចំពោះអល់ឡោះ ហើយអ្នកដែលអង្គុយស្តាប់ក៏ត្រូវលើកដៃជាមួយគ្នាដែរ ។


ទូអាដែលល្អបំផុតដូចមានក្នុងហាទីស គឺ ៖

"اللهم أغثنا، اللهم أغثنا، اللهم أغثنا"، ثلاث مرات، 

"اللهم أسقنا غيثاً مغيثاً هنيئاً مريئاً غدقاً مجللاً صحا طبقاً عاماً نافعاً غير ضار، تحيي به البلاد وتغيث به العباد وتجعله يا ربِّ بلاغاً للحاضر والباد".

"اللهم أنبت لنا الزرع، وأدر لنا الضرع، وأسقنا من بركاته". ويلح في الدعاء، ويكرر بالدعاء: "اللهم اسقنا الغيث ولا تجعلنا من القانطين"


ដើម្បីកាន់តែច្បាស់សូមអានវេបសាយដូចខាងក្រោម ៖

كيفية صلاة الاستسقاء

http://www.binbaz.org.sa/noor/7649                                 

១១. សឡាតស៊ូណិត តាហីយ៉ាតុលម៉ាស្ជិត

#ហ៊ូកុមសឡាតតាហ៊ីយ៉ាតុលម៉ាស្ជិទ

**************************

ពេលចូលម៉ាស្ជិទ អ្នកឥស្លាមត្រូវសឡាតស៊ុណ្ណះតាហ៊ីយ៉ាតុលម៉ាស្ជិទ២រ៉ក្អាត់សិនមុននឹងអង្គុយ ។


ណាពីﷺបានមានប្រសាសន៍ថា ៖ « កាលណាបុគ្គលណាម្នាក់នៃពួកអ្នកចូលម៉ាស្ជិទ ចូរកុំឲ្យគាត់អង្គុយ លុះត្រាតែគាត់បានសឡាតចំនួន០២រ៉ក្អាត់ជាមុនសិន » ។

عن أَبي قتادةَ رضِيَ اللَّه عَنْهُ ، قالَ : قالَ رسولُ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم : « إذا دَخَلَ أحَدُكم المسْجِدَ ، فَلا يَجلِسْ حَتَّى يُصَلِّيَ رَكْعَتيْنِ » متفقٌ عليه .


#កំណត់សំគាល់ ៖


- ចំពោះស៊ូរ៉ាវនៅតាមភូមិ ហ៊ូកុមរបស់វាដូចម៉ាស្ជិទដែរពាក់ព័ន្ធនឹងសឡាតតាហ៊ីយ៉ាតុលម៉ាស្ជិទនេះ ប៉ុន្តែចំពោះស៊ូរ៉ាវនៅតាមកន្លែងធ្វើការវិញមិនស៊ូណិតតាហ៊ីយ៉ាតុលម៉ាស្ជិទទេ ។


- ក្នុងករណីចូលម៉ាស្ជិទពេលគេកំពុងសូត្រខុតហ្ពះជុំអាត់ក៏ត្រូវសឡាតតាហ៊ីយ៉ាតុលម៉ាស្ជិទនេះដែរ មុននឹងអង្គុយស្តាប់ខុតហ្ពះជុំអាត់ ប៉ុន្តែមិនត្រូវសឡាតវែងពេកនោះទេ ។


- សម្រាប់អ្នកចូលម៉ាស្ជិទ ហើយបានសឡាតស៊ុណ្ណះរ៉វ៉ាទីបហើយនោះ គឺគាត់មិនចាំបាច់សឡាតតាហ៊ីយ៉ាតុលម៉ាស្ជិទទៀតទេ ពីព្រោះ សឡាតតាហ៊ីយ៉ាតុលម៉ាស្ជិទ គឺស្ថិតនៅក្នុងសឡាតរ៉វ៉ាទីបហើយ ឬបើសិនជាគាត់ចូលម៉ាស្ជិទ ហើយគាត់សឡាតហ្វើរទូតែម្តង មានន័យថា សឡាតតាហ៊ីយ៉ាតុលម៉ាស្ជិទក៏ស្ថិតនៅក្នុងសឡាតហ្វើរទូនោះដែរ មិនចាំបាច់សឡាតតាហ៊ីយ៉ាតុលម៉ាស្ជិទទៀតទេ ។


ឧទាហរណ៍ ៖ នៅពេលគាត់ចូលម៉ាស្ជិទ ហើយបានសឡាតស៊ុណ្ណះ២រ៉ក្អាត់មុនពេលសឡាតស៊ូពួហរួចហើយនោះ គឺមានន័យថា ៖ សឡាតតាហ៊ីយ៉ាតុលម៉ាស្ជិទ សឡាតរ៉វ៉ាទីប សឡាតស៊ុណ្ណះមុនពេលស៊ូពួហ គឺគាត់នៀតក្នុង២រ៉ក្អាត់នោះទាំងអស់ ពីព្រោះរ៉ស៊ូលុលឡោះមិនដែលសឡាតលើសពី២រ៉ក្អាត់ឡើយ ។ 


តែបើគាត់សឡាតម្នាក់ឯងនៅផ្ទះវិញ គឺគាត់មិនអាចនៀតថា សឡាតស៊ុណ្ណះតាហ៊ីយ៉ាតុលម៉ាស្ជិទបានទេ ពីព្រោះផ្ទះមិនមែនជាម៉ាស្ជិទឡើយ ។


- ការសឡាតស៊ុណ្ណះតាហ៊ីយ៉ាតុលម៉ាស្ជិទ នៅក្នុងពេលវេលាដែលគេហាមឃាត់មិនឲ្យសឡាត គឺមានការខ្វែងយោបល់គ្នារវាងអ៊ូឡាម៉ាក តែដែលត្រឹមត្រូវជាងគឺ ត្រូវសឡាតស៊ុណ្ណះតាហ៊ីយ៉ាតុលម៉ាស្ជិទនៅរៀងរាល់ពេលចូលម៉ាស្ជិទ ទោះចំពេលវេលាដែលគេហាមឃាត់មិនឲ្យសឡាតក្ដី ពីព្រោះនេះជាសឡាតដែលមានមូលហេតុ ។ 


ដូចគ្នាដែរ ការសឡាតសូរ្យគ្រាសឬចន្ទគ្រាស ឬការសឡាតពីររ៉ក្អាត់ក្រោយតាវ៉ាហ្វរួច ឬសឡាតម៉ាយិត ឬសឡាតស៊ុណ្ណះផ្សេងៗទៀតដែលមានមូលហេតុ គឺអាចសឡាតនៅពេលវេលាដែលគេហាមឃាត់មិនឲ្យសឡាតបាន ពីព្រោះទាំងនេះជាសឡាតដែលមានមូលហេតុ រីឯសឡាតស៊ុណ្ណះដែលគ្មានមូលហេតុ គឺមិនអាចសឡាតក្នុងពេលវេលាដែលគេហាមឃាត់មិនឲ្យសឡាតបានទេ ។ و الله أعلم                                    

១២. សឡាតស៊ូណិត ពីររ៉ក្អាត់ក្រោយតវ៉ាហ្វ

១២-សឡាតពីររ៉ក្អាត់ក្រោយពេលតវ៉ាហ្វរួច 

(ركعتان بعد الطواف)


ក្រោយពេលតវ៉ាហ្វ(ដើរជុំវិញ)កាក់ហ្ពះរួច អ្នកតវ៉ាហ្វត្រូវសឡាតស៊ុណ្ណះ២រ៉ក្អាត់នៅក្រោយម៉ាកមអ៊ីព្រហ៊ីម ប្រសិនបើអាចសឡាតបាន។ ប៉ុន្តែប្រសិនបើមិនអាចសឡាតនៅក្រោយម៉ាកមអ៊ីព្រហ៊ីមបានដោយសារមនុស្សច្រើនកកស្ទះនោះ អ្នកអាចសឡាតនៅកន្លែងណាក៏បានដែរឲ្យតែនៅក្នុងម៉ាស្ជិទហារ៉ម ។


ហើយរបៀបសឡាតស៊ុណ្ណះក្រោយពេលតវ៉ាហ្វរួច គឺដូចសឡាតស៊ុណ្ណះដ៏ទៃទៀតដែរ។ នៅរ៉ក្អាត់ទីមួយ ក្រោយពេលសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះរួច ស៊ុណ្ណះត្រូវសូត្រស៊ូរ៉ោះ អាល់កាហ្វីរូន ហើយនៅរ៉ក្អាត់ទីពីរ ក្រោយពេលសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះរួច ស៊ុណ្ណះត្រូវសូត្រស៊ូរ៉ោះ អាល់អៀខឡាស តែបើសូត្រស៊ូរ៉ោះផ្សេងពីនេះក៏គ្មានបញ្ហាដែរ ។                                       

១៣. សឡាតស៊ូណិត ក្រោយយកវូហ្ទុ

#សឡាតស៊ុណ្ណះក្រោយពេលយកវូហ្ទុ

صلاة ركعتين بعد الوضوء


អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ថា : ពិតណាស់ រ៉ស៊ូលុលឡោះﷺបានមានប្រសាសន៍ថា ៖ « ឱពីឡាល! ចូរអ្នកប្រាប់ខ្ញុំនូវទង្វើដែលអ្នកបានសាងនៅក្នុងសាសនាឥស្លាម ហើយអ្នកសង្ឃឹមបំផុតចំពោះវា ព្រោះខ្ញុំបានលឺសំឡេងស្បែកជើងរបស់អ្នកនៅខាងមុខខ្ញុំនៅក្នុងឋានសួគ៌ » ។ គាត់(ពីឡាល)បានឆ្លើយថា ៖ ខ្ញុំមិនបានធ្វើទង្វើណាមួយដែលជាទីសង្ឃឹមបំផុតសំរាប់ខ្ញុំ ក្រៅពីរាល់ពេលដែលខ្ញុំយកវូហ្ទុ ទាំងពេលយប់ ឬពេលថ្ងៃ ខ្ញុំតែងតែសឡាតនឹងវូហ្ទុនោះ នូវអ្វីដែលគេដាក់កាតព្វកិច្ចឲ្យខ្ញុំសឡាត ។


عن أبي هُريرةَ رَضِيَ اللَّه عَنْهُ أَنَّ رَسولَ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم قالَ لِبلالٍ : «يَا بِلالُ حَدِّثْنِي بِأَرْجَى عَمَل عَمِلْتَهُ في الإِسْلامِ ، فَإِنِّي سمِعْتُ دَفَّ نَعْلَيْكَ بيْنَ يَديَّ في الجَنَّة» قَالَ : مَا عَمِلْتُ عَمَلاً أَرْجَى عنْدِي مِنْ أَنِّي لَم أَتَطَهَّرْ طُهُوراً في سَاعَةٍ مِنْ لَيْلٍ أَوْ نَهارٍ إِلاَّ صَلَّيْتُ بِذلكَ الطُّهورِ ما كُتِبَ لي أَنْ أُصَلِّيَ . متفقٌ عليه . وهذا لفظ البخاري .


យោងហាទីសខាងលើនេះ ក្រោយពេលយកវូហ្ទុរួច ស៊ុណ្ណះតម្រូវឲ្យអ្នកឥស្លាមសឡាតស៊ុណ្ណះពីររ៉ក្អាត់ ។


ហើយរបៀបសឡាតស៊ុណ្ណះមួយនេះ គឺដូចទៅនឹងសឡាតស៊ុណ្ណះទូទៅអញ្ចឹងដែរ ។                                          

១៤. សឡាតស៊ូណិត នៅចន្លោះអាត្សាន និងអ៊ីក៏ម៉ះ

១៤-សឡាតនៅចន្លោះអាហ្សាន និងអ៊ីកម៉ាត់

(الصلاة بين الأذان والإقامة)


ស៊ុណ្ណះសម្រាប់អ្នកឥស្លាមត្រូវសឡាតស៊ុណ្ណះនៅចន្លោះពេលអាហ្សាន និងអ៊ីកម៉ាត់សឡាត។ ហើយរបៀបសឡាតស៊ុណ្ណះនេះ ដូចទៅនឹងសឡាតស៊ុណ្ណះទូទៅឯទៀតដែរ ។                                             

១៥. សឡាតស៊ូណិត ពេលត្រឡប់ពីការធ្វើដំណើរ

១៥-សឡាតពេលត្រលប់មកពីការធ្វើដំណើរវិញ

(صلاة القادم من السفر)

ស៊ុណ្ណះសម្រាប់អ្នកឥស្លាមត្រូវរក្សានូវវូហ្ទុឲ្យមានជាប់ខ្លួនជាប្រចាំ ហើយពេលត្រលប់មកពីការធ្វើដំណើរវិញ គួរសឡាតស៊ុណ្ណះនៅម៉ាស្ជិទ២រ៉ក្អាត់មុនពេលចូលផ្ទះ។ ហើយរបៀបសឡាតស៊ុណ្ណះនេះ ដូចទៅនឹងសឡាតស៊ុណ្ណះទូទៅឯទៀតដែរ ។                                                

១៦. សឡាតស៊ូណិត ពេលចេញ និងចូលផ្ទះ

(صلاة الدخول والخروج من المنزل)

ស៊ុណ្ណះសម្រាប់អ្នកឥស្លាមត្រូវសឡាតស៊ុណ្ណះ២រ៉ក្អាត់មុនពេលចេញពីផ្ទះ និងពេលចូលក្នុងផ្ទះវិញ។ ហើយរបៀបសឡាតស៊ុណ្ណះនេះដូចទៅនឹងសឡាតស៊ុណ្ណះទូទៅឯទៀតដែរ ។                                                   

១៧-សឡាតស៊ុណ្ណះទូទៅ (التطوع المطلق)


ជាទូទៅ អ្នកឥស្លាមអាចសឡាតស៊ុណ្ណះបានគ្រប់ពេលទាំងអស់ ទាំងយប់ ទាំងថ្ងៃ លើកលែងតែនៅពេលដែលគេហាមឃាត់មិនឲ្យសឡាត ។


ហើយពេល​វេលា​ដែល​គេហា​ម​ឃាត់​មិនឲ្យសឡាត គឺមាន​បីពេល ដូច​ដែល​ណា​ពី​បាន​បញ្ជាក់​ក្នុ​ង​ហា​ទី​ស​ ​៖


១-ក្រោយ​ពី​ស​ឡា​ត​ស៊ូ​ពួហ រហូត​ដល់​ថ្ងៃ​រះឡើងផុតជើងមេឃប្រហែលមួយម៉ែត្រ(បន្ទាប់ពីថ្ងៃចាប់ផ្ដើមរះ១០ទៅ១៥នាទី) ។


២-ពេល​ព្រះអា​ទិត្យ​ឈរត្រង់ចំ​ពី​លេី​ក្បា​ល​មុនចូលវឹកទូស៊ូហូរ រហូត​ដល់​វា​ងាកទៅទិសខាងលិចចូលវឹកទូស៊ូហូរ ។


៣-ក្រោយពី​ស​ឡា​ត​អាសើរ រហូត​ដល់​ថ្ងៃ​លិច​ពេញលេញចូលវឹកទូម៉ាហ្រ្គិប ។


ដូច្នេះ ជាទូទៅការសឡាតស៊ុណ្ណះក្នុងពេលវេលាខាងលើ គឺត្រូវបានហាមឃាត់ លើកលែងតែសឡាតនោះមានមូលហេតុ ឬគោលបំណងច្បាស់លាស់ និងចាំបាច់ប៉ុណ្ណោះ ។                                                   

𝟗. សឡាតឲ្យសាកសព

ការសឡាតមហ្ជើណាហ្ស៊ះមាន ៤ត័កព្ហៀរ

#ត័កព្ហៀរ ទី១៖

សូត្រស៊ូរ៉ោះ អាល់-ហ្វាទីហះ និងសូត្រស៊ូរ៉ោះខ្លីមួយដើម ឬសូត្រ២ទៅ៣ អាយ៉ាត់ខ្លីៗក៏បាន


#ត័កព្ហៀរ ទី២៖ សូត្រសឡើវ៉ាតទៅលើណាព្ហី ﷺ៖

((اللهمَّ صلِّ على محمَّدٍ، وعلى آل محمَّدٍ، كما صلَّيْتَ على إبراهيم، وعلى آلِ إبراهيمَ في العالمين، إنك حميد مجيد. وبارِكْ على محمَّدٍ، وعلى آلِ محمَّدٍ، كما بارَكْتَ على إبراهيم، وعلى آلِ إبراهيمَ في العالَمينَ، إنَّك حميدٌ مجيدٌ))


#ត័កព្ហៀរ ទី៣៖ សូត្រហ្ឌូអើរឲ្យម៉ាយ៉ិត 

((اَللهُمَ اغْفِرْلَهُ وَارْحَمْهُ وَعَافِهِ وَاعْفُ عَنْهُ))


#ត័កព្ហៀរ ទី៤៖ ហ្ឌូអើស្រេចតែចិត្ត ភាកច្រើនហ្ឌូអើថា៖

((أَللَّهُمَّ لاَ تَحْرِمْنَا أَجْرَهُ وَلاَ تَفْتِنَّا بَعْدَهُ وَاغْفِرْلَنَا وَلَهُ وَلإِخْوَانِنَا الَّذِيْنَ سَبَقُوْنَا بِالإِيْمَانِ وَلاَ تَجْعَلْ فِى قُلُوْبِنَا غِلاَّ لِلَّذِيْنَ آمَنُوْا رَبَّنَا إِنَّكَ رَؤُوْفٌ رَحِيْمٌ))


#បន្ទាប់ពីហ្ឌូអើត័កព្ហៀរទីបួនរួចត៖ ត្រូវសូត្រសាឡាមបញ្ចប់ការសឡាត់ហ្ជើណាហ្ស៊ះ ស្តាំ និង ឆ្វេង

السَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللَّهِ                                                   

𝟏𝟎. សឡាតថ្ងៃរ៉យ៉ាទាំងពីរ

របៀបសឡាតរ៉យ៉ាទាំងពីរ (كيفية صلاة العيدين)

************************************

ចំនួនរ៉ក្អាត់ ៖ អំពីចំនួនរ៉ក្អាត់នៃសឡាតថ្ងៃរ៉យ៉ា គឺមានតែ២រ៉ក្អាត់ប៉ុណ្ណោះ ដោយយោងទៅលើហាទីសរ៉ស៊ូលុលឡោះ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម អំពី អ៊ីបនូ អាប់ហ្ពាស (ابن عباس) ថា ៖ រ៉ស៊ូលុលឡោះបានចេញពីផ្ទះដើម្បីទៅសឡាតថ្ងៃរ៉យ៉ា (يومَ الفطرِ ) គាត់បានសឡាតតែ២រ៉ក្អាត់ប៉ុណ្ណោះ គាត់ក៏មិនបានសឡាតស៊ុណ្ណះមុន ឬក្រោយនៃសឡាតថ្ងៃរ៉យ៉ាឡើយ ។


ចំនួនតឹកពៀត ៖ មាន១២តឹកពៀត រ៉ក្អាត់ទី១មាន «៧តឹកពៀត» រីឯ រ៉ក្អាត់ទី២មាន «៥តឹកពៀត» ។


- រ៉ក្អាត់ទី១ ៖ ត្រូវសូត្រ ៧តឹកពៀត(الله أكبر) ដោយក្នុង៧តឹកពៀតនោះ គឺមានតឹកពៀតរ៉តុលអៀហរ៉មមួយផងដែរ មានន័យថា ពេលដែលចាប់ផ្តើមសឡាត គឺត្រូវសូត្រ الله أكبر ដំបូងគេបង្អស់ នេះហៅថា តឹកពៀតរ៉តុលអៀហរ៉ម (تكبيرة الإحرام) បន្ទាប់មកសូត្រ ៦តឹកពៀតទៀត សរុបទាំងអស់ គឺមាន៧តឹកពៀត ក្នុងរ៉ក្អាត់ទី១ ។ 

ហើយក្នុងរ៉ក្អាត់ទី១ដដែល បន្ទាប់ពីសូត្រ الله أكبر មុនគេបង្អស់ ដែលហៅថាតឹកពៀតរ៉តុលអៀហរ៉មនោះរួច ត្រូវសូត្រទូអា អាល់អ៊ីសតីហ្វតាហ (الإستفتاح) ថា ៖

سبحانَكَ اللَّهمَّ وبحمدِكَ وتبارَكَ اسمُكَ وتعالى جدُّكَ ولا إلَهَ غيرَكَ


បន្ទាប់ពីសូត្រទូអា الاستفتاح នោះរួច ត្រូវសូត្រ الله أكبر (ចំនួន៦ដង) បន្ទាប់មកសូត្រ ៖

أعوذُ بالله من الشيطانِ الرَّجيمِ 


បន្ទាប់មកសូត្រ ៖

 بسم الله الرحمن الرحيم 

រួចសូត្រ ៖ ស៊ូរ៉ោះ អាល់ហ្វទីហះ ។


- រ៉ក្អាត់ទី២ ៖ ត្រូវសូត្រ ៥តឹកពៀត(الله أكبر) ចំណែកឯតឹកពៀតពេលក្រោកពីស៊ូជូទនោះ មិនស្ថិតនៅក្នុងចំណោម៥តឹកពៀតនេះទេ ។ 

ក្នុងរ៉ក្អាត់ទី២នេះដែរ បន្ទាប់ពីសូត្រ الله أكبر បាន៥ដងហើយនោះ មិនបាច់សូត្រ ៖ أعوذُ بالله من الشيطانِ الرَّجيمِ ទៀតនោះទេ គឺចាប់ផ្តើមពី بسم الله الرحمن الرحيم និងសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះតែម្តង ។


>> ភស្តុតាងអំពីចំនួន ១២តឹកពៀត (រ៉ក្អាត់ទីមួយ៧ រីឯរ៉ក្អាត់ទីពីរ៥) យោងទៅលើហាទីស ៖

عن عمرو بن شعيب عن أبيه عن جده ( أنَّ النبيَّ صلى الله عليه وسلم كبَّر في عيدٍ اثنَتَي عشْرَةَ تكبيرةً سبْعًا في الأُولَى وخمْسًا في الآخِرَةِ ولمْ يُصلِّ قبلَهَا ولا بعدَهَا ) مسند أحمد اسناده صحيح


ទោះបីជាបែបនេះក្តី ដូច អ៊ីមុំា អះម៉ាត់ ថា ៖ សោះហ្ពាត់រ៉ស៊ូលុលឡោះមួយចំនួនបានយល់ឃើញផ្ទុយពីនោះ អំពីចំនួនតឹកពៀតខាងលើ ។


ដូចស្ហៃខ អ៊ីបនូ អ៊ូសៃមីន ថា ៖ ការដែលអ្នកសូត្រ ១២តឹកពៀត (រ៉ក្អាត់ទីមួយ៧-ទីពីរ៥) ជារឿងដែលល្អ ហើយបើសិនជាអ្នកធ្វើផ្សេងពីនោះក៏ត្រឹមត្រូវដូចគ្នាដែរ ហើយពេ​លតឹកពៀត الله أكبر ត្រូវលើកដៃទាំងពីរផងដែរ ពីព្រោះវាជាស៊ុណ្ណះរ៉ស៊ូលុលឡោះ ។  


ការសូត្រក្នុងចន្លោះតឹកពៀតនីមួយៗ ៖

ក្នុងចន្លោះតឹកពៀតនីមួយៗពេលសឡាតថ្ងៃរ៉យ៉ា ស៊ុណ្ណះត្រូវសូត្រថា ៖

اللهُ أكبرُ كَبِيرًا ، وَالْحَمْدُ لِلَّهِ كثيرًا ، وَسُبْحَانَ اللهِ بُكرةً وَأَصِيلًا ـ اَللَّهُمَّ صَلِّ عَلَى مُحَمَّد 

ឬសូត្រម្យ៉ាងទៀតបានដូចគ្នា ៖

الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ - اَللَّهُمَّ صَلِّ عَلَى مُحَمَّد 


ទូអាខាងលើនេះ យោងទៅលើហាទីស អ៊ីបនូ ម៉ាស់អ៊ូទ ត្រឹមត្រូវដោយ អាល់ហ្ពានី ៖

عن عقبة بن عامر سألت ابنَ مسعودٍ عما يقولُه بعد تكبيراتِ العيدِ قال : ( يحمدُ اللهَ ويُثني عليه ويُصلي على النبيِّ ) . صححه الألباني في إرواء الغليل 642


ក្នុងន័យនេះដែរ បើសិនជាបុគ្គលនោះសូត្រទូអាអ្វីផ្សេងខុសពីអ្វីដែលបានសរសេរខាងលើ តែក្នុងទូអានោះមានន័យ សរសើរចំពោះអល់ឡោះ និងសឡាតលើរ៉ស៊ូលុលឡោះ ស្ហៃខ អ៊ីបនូ អ៊ូសៃមីន ថា ៖ ទូអារបស់គាត់​ គឺត្រឹមត្រូវទាំងអស់ ពីព្រោះវាគ្មានភស្តុតាងណាមួយដែលបានកំណត់ថា ត្រូវតែសូត្របែបនេះ ឬបែបនោះឡើយ ។


ហើយ ស្ហៃខ អ៊ីបនូ អ៊ូសៃមីន ថា ៖ បើសិនជាអ្នកមិនសូត្រទូអាអ្វីទាំងអស់នៅចន្លោះតឹកពៀតនីមួយៗ ក៏គ្មានបញ្ហាអ្វីដែរ ពីព្រោះវាជាស៊ុណ្ណះ មិនវ៉ាជិបឡើយ ។       


ការសូត្របន្ទាប់ពីស៊ូរ៉ោះអាល់ហ្វាទីហះ ៖


រ៉ក្អាត់ទី១ បន្ទាប់ពីសូត្រអាល់ហ្វាទីហះ الفاتحة រួចសូត្រស៊ូរ៉ោះ (سَبِّحِ اسْمَ رَبِّكَ الْأَعْلَى) ហើយរ៉ក្អាត់ទី២សូត្រ ( هَلْ أَتَاكَ حَدِيثُ الْغَاشِيَةِ ) ។ 

ការសូត្រនេះយោងលើហាទីសរាយការណ៍ដោយ អ៊ីមុំា អះម៉ាត់ ៖

سمرة بن جندب​ أنَّ النبيَّ صلى الله عليه وسلم كان يقرأ في العيدين ب { سَبِّحِ اسْمَ رَبِّكَ الأَعْلَى } و { هَلْ أَتَاك حَدِيثُ الغَاشِيَةِ } رواه أحمد.


ឬអាចសូត្រម្យ៉ាងទៀតបានដូចគ្នា ៖ 


រ៉ក្អាត់ទី១ បន្ទាប់ពីសូត្រអាល់ហ្វាទីហះ الفاتحة រួចសូត្រ ស៊ូរ៉ោះកោហ្វ (ق وَالقُرآنِ المجيدِ) ហើយរ៉ក្អាត់ទី២សូត្រស៊ូរ៉ោះ (اقْتَرَبَتِ السَّاعَةُ وَانْشَقَّ الْقَمَرُ)

ការសូត្រខាងលើយោងទៅលើហាទីសរាយការណ៍ដោយ អ៊ីមុំា មូស្លីម និង អាស្សូណិន ៖

أن عمرَ بنَ الخطابِ سأل أبا واقدٍ الليثيِّ: ما كان رسولُ اللهِ صلى الله عليه وسلم يقرأُ به في الفطرِ، والأضحى ؟ قال: كان يقرأُ بـ ( ق والقرآنِ المجيدِ ) و ( اقتربتِ الساعةُ وانشق القمرُ).​ صححه الألباني في صحيح الترمذي 543

ដូច ស្ហៃខុលឥស្លាម អ៊ីបនូ តៃមីយ្យះ ថា ៖ ការសូត្រដូចអ្វីដែលបាននិយាយខាងលើ គឺជាស៊ុណ្ណះ និងជាអ្វីដែលល្អបំផុត តែបើសិនជាសូត្រស៊ូរ៉ោះអ្វីផ្សេងក្រៅពីនោះដូចសឡាតទូទៅក៏គ្មានបញ្ហាអ្វីដែរ សុទ្ធតែត្រឹមត្រូវទាំងអស់ ។


រីឯកាយវិការផ្សេងទៀត ដូចជា ឱនរូកួក ងើបពីរូកួកមកវិញ ស៊ូជូទ ងើបពីស៊ូជូទ អង្គុយរវាងស៊ូជូទទាំងពីរ និងស៊ូជូទជាលើកទីពីរ រួចតឹកពៀរងើបពីស៊ូជូទដើម្បីអង្គុយ និងសូត្រតះយិត ព្រមទាំងសឡាតលើណាពី និងការឲ្យសាឡាមទៅខាងស្តាំនិងខាងឆ្វេង គឺដូចទៅនឹងសឡាតផ្សេងទៀតដែរ ។


ដើម្បីចំណេះដឹងបន្ថែមទាក់ទងនឹងហ៊ូកុមសឡាតថ្ងៃរ៉យ៉ា សូមចុចអានតាម Link ខាងក្រោម ៖


https://m.facebook.com/story.php?story_fbid=2694836967467948&id=100008250126071


កំណត់សំគាល់ ៖


១/ ក្នុងករណីដែលមកយឺតមិនទាន់សឡាតថ្ងៃរ៉យ៉ាជាមួយអ៊ីម៉ាំនោះ គឺអាចសឡាតរ៉យ៉ា២រ៉ក្អាត់ តែម្នាក់ឯងបាន​ ។

- - - - - - - - - -

២/ បើសិនជាថ្ងៃរ៉យ៉ាចំថ្ងៃសុក្រ(ថ្ងៃជ៉ំអាត់) តើត្រូវសឡាតថ្ងៃសុក្រ(សឡាតជុំអាត់) ម្តងទៀតដែរឬទេ?


ចម្លើយ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍សំរាប់ហ្វាតាវ៉ានៃប្រទេស អារ៉ាប៊ី សាអ៊ូឌី លេខ២១១៦២ បានបកស្រាយថា ៖


យោងហាទីសត្រឹមត្រូវរបស់ណាពីមូហាំម៉ាត់ និងទង្វើរបស់សោះហ្ពាត់រ៉ស៊ូលុលឡោះ និងការឯកភាពរបស់អ៊ូឡាម៉ាកស៊ុណ្ណះ យើងឆ្លើយដូចខាងក្រោម ៖


១-ចំពោះអ្នកដែលបានសឡាតថ្ងៃរ៉យ៉ា គឺមិនតម្រូវឲ្យមកសឡាតជុំអាតឡើយ តែវ៉ាជិបសំរាប់គាត់ គឺត្រូវសឡាតស៊ូហូរធម្មតាក្នុងពេលវេលាស៊ូ​ហូរ តែបើសិនជាគាត់មកសឡាតថ្ងៃសុក្រជាមួយមូស្លីមីនវាជាប្រការល្អ ។


២-ចំពោះអ្នកដែលមិនបានមកសឡាតថ្ងៃរ៉យ៉ា វ៉ាជិបត្រូវតែមកសឡាតថ្ងៃសុក្រ(សឡាតជុំអាត់) ហើយបើសិនជាគាត់ទៅសឡាតជុំអាត់ តែគ្មានមនុស្សមកសឡាត ឬមានចំនួនមិនគ្រប់ក្នុងការសឡាតជុំអាត់ ដូចជាតិចជាង៣នាក់ គឺតម្រូវឲ្យសឡាតស៊ូហូរធម្មតា៤រ៉ក្អាត់ ។


៣-វ៉ាជិបសំរាប់អ៊ីមុំាម៉ាស្ជិទ ត្រូវតែបញ្ឈរសឡាតជុំអាត់ ទោះបីជាគាត់បានសឡាតថ្ងៃរ៉យ៉ាក្តី ដើម្បីការពារខ្លាចមានគេមកសឡាតជុំអាត់ ។


៤-មិនអនុញ្ញាតឲ្យមានការប៉ាងសឡាតស៊ូ​ហូរឡើយក្នុងថ្ងៃសុក្រនោះ លើកលែងតែម៉ាស្ជិទដែលមានសឡាតជុំអាត់ប៉ុណ្ណោះ ។


៥-រីឯអ្នកដែលនិយាយថា អ្នកដែលបានសឡាតថ្ងៃរ៉យ៉ាមិនវ៉ាជិបសឡាតជុំអាត់ និងមិនវ៉ាជិបសឡាតស៊ូហូរ ជាសម្តីផ្ទុយពីស៊ុណ្ណះ ជាសម្តីផ្ទុយពីការឯកភាពរបស់អ៊ូឡាម៉ា​ក ។

- - - - - - - - - -

៣/ ការសឡាតតរ៉យ៉ានៅផ្ទះដោយសារមានជំងឺឆ្លង ៖


Sheikh Abdulaziz Al Sheikh ,​ Mufti នៃប្រទេសអារ៉ាប៊ី សាអ៊ូទី ជាប្រធានគណៈកម្មាធិការនៃអ៊ូឡាម៉ាកជាន់ខ្ពស់ និងជាប្រធានទូទៅនៃការសិក្សាស្រាវជ្រាវបានបញ្ជាក់ថា ៖


ក្នុងខណៈដែលវីរុសកូរ៉ូណានៅតែបន្ត មិនអាចទប់ស្កាត់បាន ចូរសឡាតស៊ុណ្ណះតារ៉វេហ និងសឡាត Eid (រ៉យ៉ាហ្វ៊ីតត្រោះ) នៅក្នុងគេហដ្ឋានរៀងៗខ្លួន អ្នកនឹងទទួលបានប៉ះឡាដូចសឡាតស៊ុណ្ណះជាចាម៉ាអះនៅម៉ាស្ជិទ និងប៉ះឡាសឡាតយប់ (គីយ៉ាមុលឡៃល) ក្នុងខែរ៉ម៉ាឌនដូចគ្នា ពីព្រោះណាពីមូហាំម៉ាត់កាលនោះគាត់ក៏សឡាតស៊ុណ្ណះតារ៉វេហនៅឯផ្ទះរបស់គាត់ដែរ ពីព្រោះ សឡាតតារ៉វេហវាជាស៊ុណ្ណះ មិនមែនវ៉ាជិបឡើយ ។


ចំពោះរបៀបសឡាតថ្ងៃរ៉យ៉ាហ្វីត្រោះវិញ គឺសឡាត២រ៉ក្អាត់នៅក្នុងផ្ទះរៀងៗខ្លួនដោយគ្មានការសូត្រខុតហ្ពះអ្វីទាំងអស់ ដូចមានក្នុងហ្វាតាវ៉ា ឡាជ្ជណះឌាអ៊ីម៉ះ ដែលបាននិយាយថា ៖ « បើសិនជាបុគ្គលនោះមិនបានទៅសឡាតថ្ងៃរ៉យ៉ាជាមួយអ៊ីមុំា ហើយចង់សឡាតសងវិញនៅក្នុងផ្ទះរបស់គាត់ គឺអនុញ្ញាតឲ្យសឡាតសងដោយគ្មានការសូត្រខុតហ្ពះ » ។


យោងហ្វាតាវ៉ាខាងលើ បញ្ជាក់ថា ៖ អនុញ្ញាតឲ្យអ្នកសឡាតថ្ងៃរ៉យ៉ានៅក្នុងផ្ទះ ក្នុងខណៈដែលមានការសឡាតរ៉យ៉ានៅឯម៉ាស្ជិទមានអ៊ីមុំា ហើយចុះទម្រាំតែក្នុងស្ថានភាពបច្ចុប្បន្នដែលម៉ាស្ជិទបានបិទទ្វារ គ្មានអ៊ីមុំា គ្មានការសឡាតនៅម៉ាស្ជិទ គឺមានន័យថា ៖ ការសឡាតថ្ងៃរ៉យ៉ានៅក្នុងផ្ទះគឺ ត្រូវបានអនុញ្ញាតតាមលទ្ធភាពដែលអាចធ្វើបាន ។


ឌាលីលដូចមានក្នុងគួរអាន ៖

قوله: ( فَاتَّقُوا اللَّهَ مَا اسْتَطَعْتُمْ ) 


និងហាទីសណាហ្ពីរាយការណ៍ដោយអាល់ពូខរី លេខ៧២៨៨ ថា ៖

الحديث : قال النبي صلى الله عليه وسلم: ( وإذَا أَمَرْتُكُمْ بِأَمْرٍ فَأْتُوا منه ما اسْتَطَعْتُمْ )

صحيح البخاري من حديث أبي هريرة رقم 7288


ន័យអាយិតគួរអាន និងហាទីសខាងលើ គឺ ៖

- អាយិតខាងលើ ៖ « ចូរមូស្លីមខ្លាចអល់ឡោះតាមលទ្ធភាពដែលអាចធ្វើបាន »

- - - ហាទីស ៖ « ណាពីបាននិយាយថា បើសិនជាខ្ញុំបានបញ្ជាឲ្យធ្វើអ្វីមួយ ចូរអ្នកធ្វើតាមលទ្ធភាពដែលអាចធ្វើបាន » ។ ហាទីសពូខរី លេខ៧២៨៨


ដើម្បីកាន់តែច្បាស់៖ 

https://www.spa.gov.sa/2075735

https://alqabas.com/article/5768480


#ហ៊ូកុមសឡាតថ្ងៃរ៉យ៉ា

***************

#ច្បាប់ស្ដីពីសឡាតថ្ងៃរ៉យ៉ា ៖


គណៈកម្មការអចិន្ត្រៃនៃហ្វាតាវ៉ា (8/284) ថា ៖ ការសឡាតថ្ងៃរ៉យ៉ា ជាហ្វារទូគីហ្វាយ៉ះ(فرض كفاية) តែមានអ៊ូឡាម៉ាកខ្លះថា ជាហ្វារទូអ៊ីន(فرض عين) ដូចសឡាតជុំអាត់ដែរ ដូច្នេះមិនគួរបោះបង់វាឡើយ ។


**ហ្វារទូគីហ្វាយ៉ះ (فرض كفاية) មានន័យថា ៖ បើមានអ្នកមួយចំនួនធ្វើហើយ អ្នកមួយចំនួនទៀតមិនជាប់កាតព្វកិច្ចទេ ដូច្នេះបើមិនធ្វើក៏បាន ។


ស្ហៃខ សឡេះ អាល់ហ្វៅហ្សាន ថា ៖ « សឡាតថ្ងៃរ៉យ៉ាមានក្នុងគួរអាន និងស៊ុណ្ណះ និងការឯកភាពជាឯកច្ឆន្ទរបស់មូស្លីមីន ពីព្រោះការដែលមូស្លីមីនដើរទៅសឡាតថ្ងៃរ៉យ៉ា ជាការបញ្ជាក់ឲ្យឃើញនូវរូបភាពរស់រវើកនៃឥស្លាម ជាងនេះទៅទៀតរ៉ស៊ូលុលឡោះតែងតែសឡាតថ្ងៃរ៉យ៉ាចាប់តាំងពីឆ្នាំទី២នៃហ៊ីជ្រីយ្យះ រហូតដល់គាត់ស្លាប់ » ។


ចំណែកឯ អ៊ីបនូ អ៊ូសៃមីន វិញយល់ថា ៖ សឡាតថ្ងៃរ៉យ៉ាវ៉ាជិបមកលើប្រុសៗគ្រប់រូប ហើយស៊ុណ្ណះសំរាប់ស្រីៗ តែថ្វីត្បិតតែវ៉ាជិបមែន ក៏ប៉ុន្តែបើសិនជាបុគ្គលនោះមិនបានសឡាតថ្ងៃរ៉យ៉ា គឺមិនវ៉ាជិបឲ្យសឡាតសងវិញនោះទេ។ មូលហេតុអ្វីបានជាគាត់យល់ថាវ៉ាជិប? ពីព្រោះ « រ៉ស៊ូលុលលឡោះបានបញ្ជាឲ្យស្រីៗទាំងអស់ចេញពីផ្ទះដើម្បីទៅចូលរួមសឡាតថ្ងៃរ៉យ៉ាគ្រប់ៗគ្នា ទោះបីជាស្រ្តីនោះមានរដូវក្តី​ ក៏ត្រូវទៅចូលរួម និងមានវត្តមាននៅកន្លែងសឡាតថ្ងៃរ៉យ៉ា តែមិនត្រូវសឡាតឡើយ ដូចមានក្នុងហាទីស អាល់ពូខរី លេខ៩៧១ អំពី អ៊ុំមូ អោត្តីយ្យះ » ។


قالت أم عطية​ : « كنا نُؤمَرُ أن نَخرُجَ يومَ العيدِ، حتى نُخرِجَ البِكرَ من خِدرِها، حتى تَخرُجَ الحُيَّضُ، فيكُنَّ خلفَ الناسِ، فيكَبِّرْنَ بتكبيرِهم، ويَدعونَ بدعائِهم، يَرجونَ بركةَ ذلك اليومِ وطُهرَتَه » . البخاري 971 

យោងហាទីស អាល់ពូខរី លេខ៩៧១ អំពី អ៊ុំមូ អោត្តីយ្យះ (أم عطية) ថា ៖ « រ៉ស៊ូលុលឡោះបានបញ្ជាឲ្យបណ្តាស្រ្តីទាំងអស់ចេញពីផ្ទះទៅសឡាតនៅថ្ងៃរ៉យ៉ា សូម្បីតែនាងជានារីពេញវ័យមិនទាន់មានគ្រួសារ និងមានរដូវដែលជាមូលហេតុដែលអាចលើកលែងក្តី ក៏ត្រូវចេញពីផ្ទះទៅចូលរួម និងមានវត្តមាននៅកន្លែងសឡាតថ្ងៃរ៉យ៉ាផងដែរ តែសំរាប់ស្រ្តីដែលមានរដូវត្រូវអង្គុយនៅខាងក្រោយ(មិនត្រូវសឡាតជាមួយគេដោយសារមានរដូវ) តែនាងត្រូវសូត្រតឹកពៀតដូចគេទូទៅ ទូអាដូចគេទូទៅ ដើម្បីទទួលបានប៉ះឡា និងទទួលប៉ារ៉កាត់នៅថ្ងៃនោះ និងការអភ័យទោសពីអល់ឡោះផងដែរ » ។


ស្ហៃខ សឡេះ អាល់ហ្វៅហ្សាន صالح الفوزان ថា ៖ « ចំពោះស្រ្តីមិនត្រូវប្រើទឹកអប់ និងមិនត្រូវស្លៀកពាក់សំលៀកបំពាក់ណាដែលមើលទៅទាក់ទាញភ្នែកអ្នកដ៏ទៃ ឬមើលទៅលេចធ្លោនោះឡើយ » ។


http://www.alfawzan.af.org.sa/node/13554

http://www.ajurry.com/vb/showthread.php?t=39762

#ពេលវេលាចាប់ផ្តើមសឡាតថ្ងៃរ៉យ៉ា ៖ គឺបន្ទាប់ពីថ្ងៃរះរួចប្រហែល១៥នាទី ហើយបន្តរហូតដល់ពេលវេលានៃសឡាតថ្ងៃត្រង់ صلاة الظهر ទាំងនេះសុទ្ធតែជាពេលវេលាដែលរ៉ស៊ូលុលឡោះបានសឡាត ។


#តើពេលវេលាណាដែលសឡាតរ៉យ៉ាត្រូវបានបញ្ចប់?


ស្ហៃខ សឡេះ អាល់ហ្វៅហ្សាន បាននិយាយថា ៖ « ពេលវេលាសឡាតថ្ងៃរ៉យ៉ា គឺចាប់ផ្តើមពីពេលថ្ងៃរះឡើងលើបន្តិចប្រហែល១៥នាទី ហើយវានឹងបញ្ចប់នៅពេលហ្វើរទូស៊ូហួរមកដល់ » បើសិនជាបុគ្គលនោះមិនដឹងថា ថ្ងៃនេះជាថ្ងៃរ៉យ៉ាលើកលែងតែបន្ទាប់ពីហ្វើរទូស៊ូហួររួច ចូរពន្យារពេលសឡាតរ៉យ៉ាសងវិញនៅថ្ងៃស្អែក យោងហាទីស អាពី អ៊ូមៃរ ពិន អាណាស់ រាយការណ៍ដោយ អ៊ីពនូ ម៉ាចះ លេខ១៣៤៨ ត្រឹមត្រូវដោយអាល់ហ្ពានី ៖


روى أبو عمير بن أنس عن عمومة له من الأنصار؛ قالوا: (غُم علينا هلال شوال، فأصبحنا صياما، فجاء ركب في آخر النهار، فشهدوا أنهم رأوا الهلال بالأمس، فأمر النبي​صلى الله عليه وسلم الناس أن يفطروا من يومهم، وأن يخرجوا غدا لعيدهم).

رواه أحمد و أبو داود والدارقطني و صححه الألباني في سنن ابن ماجه رقم 1348


ហាទីសខាងលើគឺ ដោយសារតែមេឃមានពពកក្រាស់ សោះហ្ពាត់មិនអាចមើលឃើញខ្នើតខែស្ហៅវ៉ាល ពួកគាត់ក៏បានបួសបន្ត៣០ថ្ងៃ ក៏ប៉ុន្តែនៅពេលបន្ទាប់ពីហ្វើរទូស៊ូហួរក៏មានមនុស្សមួយក្រុមបានមកដល់ និងបានប្រាប់ណាពីថា « ពួកគាត់បានឃើញខ្នើតខែស្ហៅវ៉ាលតាំងពីម្សិលមិញ » ពេលឮដូច្នេះ ណាពីក៏បានបញ្ជាឲ្យសោះហ្ពាត់ស្រាយបួសរ៉ម៉ាឌន និងបានពន្យាពេលសឡាតថ្ងៃរ៉យ៉ាទៅថ្ងៃស្អែកវិញតើហេតុអ្វី?


ពីព្រោះ ការសឡាតរ៉យ៉ា គឺសំដៅលើការជួបជុំគ្នាទូទៅ និងត្រូវការពេលវេលាដើម្បីរៀបចំ ។


                                                   

𝟏𝟏. សឡាតស៊ូណិតដែលគ្មានភស្តុតាងបញ្ជាក់ត្រឹមត្រូវ


#សឡាតដែលគ្មានភស្តុតាងបញ្ជាក់ត្រឹមត្រូវ

بدع صلوات التطوع


មានសឡាតមួយចំនួនដែលអ្នកឥស្លាមខ្លះនៅប្រតិបត្តិ តែតាមការពិត វាគ្មានភស្តុតាងត្រឹមត្រូវបញ្ជាក់ថា វាជាសឡាតស៊ុណ្ណះដែលសាសនាឥស្លាមប្រើឲ្យប្រតិបត្តិនោះទេ។ ដូច្នេះគួរចៀសវាងពីសឡាតទាំងនោះ ។


សឡាតដែលគ្មានភស្តុតាងបញ្ជាក់ត្រឹមត្រូវទាំងនោះមានដូចជា ៖


១-សឡាតអាស៊ូរ៉ា (صلاة عاشوراء)


២-សឡាតយប់មៀករ៉ច (صلاة ليلة المعراج)


៣-ការកំណត់សឡាតរាល់យប់ក្នុងខែរ៉ជប

(صلاة كل ليلة من رجب)


៤-សឡាតរ៉ហ្គ៏អ៊ិបនៅខែរ៉ជប (صلاة الرغائب من رجب)


៥-សឡាតអាល់ហ្វីយ៉ះ នៅដើមខែរ៉ជប និងពាក់កណ្តាលខែស្ហាក់ហ្ពាន 

(الصلاة الألفية أول رجب ونصف شعبان)


៦-សឡាតអ៊ីស្ហណៃអ៊ីស្រ៊ីយ៉ះ នៅជុំអាត់ទីមួយនៃខែរ៉ជប

(الصلاة الاثني عشرية في أول جمعة من رجب)


៧-សឡាតយប់ទី២៧ខែរ៉ជប

(الصلاة في ليلة سبع وعشرين من رجب)


៨-សឡាតប្រចាំខែទាំងបី (صلاة الأشهر الثلاثة)


៩-ការកំណត់សឡាតរាល់យប់ក្នុងខែស្ហាក់ហ្ពាន

(صلاة كل ليلة من شعبان)


១០-សឡាតហ្ពារ៉អះនៅយប់ទី១៥ខែស្ហាក់ហ្ពាន

(صلاة البراءة ليلة النصف من شعبان)


១១-សឡាតឡៃឡាតុលក៏ទើរ (صلاة ليلة القدر)


១២-ការកំណត់សឡាតស៊ុណ្ណះចុងខែរ៉ម៉ាឌន ដើម្បីជំរុះបាបកម្មដោយសារការសឡាតមិនបានពេញលេញនៅឆ្នាំកន្លងទៅ ។


១៣-ការកំណត់សឡាតយប់និងថ្ងៃនៃរ៉យ៉ាហ្វីត្រោះនិងហាជ្ជី

(صلاة ليلة عيد الفطر ويومه عيد الأضحی)


១៤-ការកំណត់សឡាតថ្ងៃអារ៉ហ្វះ (صلاة يوم عرفة)


១៥-សឡាតទូអាដើម្បីទន្ទេញគួរអាន

(صلاة دعاء حفظ القرآن)


១៦-សឡាតហាហ្ជះ (صلاة الحاجة)


១៧-ការប្រមូលផ្តុំគ្នាសឡាតនៅក្នុងម៉ាស្ជិទជាច្រើន ដោយកំណត់ថា ១០០រ៉ក្អាត់ ហើយបន្ទាប់ពីសូត្រស៊ូរ៉ោះហ្វាទីហះរួច សូត្រតែស៊ូរ៉ោះអៀខឡាស ។


១៨-សឡាតរបស់អ្នកដែលតាំងចិត្តធ្វើដំណើរ

(صلاة العازم على السفر)


១៩-សឡាតអាវ៉ាពីន ចន្លោះពេលម៉ាគ្រិប និង អ៊ីសា

(صلاة الأوابين بين المغرب والعشاء)


២០-សឡាតហ្គាហ្វឡះ ចន្លោះពេលម៉ាគ្រិប និង អ៊ីសា

(صلاة الغفلة بين المغرب والعشاء)


២១-សឡាតគីហ្វាយ៉ះ (صلاة الكفاية)


២២-សឡាតដើម្បីមើលឃើញណាពីﷺ

(صلاة رؤية النبيﷺ)


២៣-សឡាតការពារ និងបណ្ដេញគ្រោះ (صلاة دفع البلاء)


២៤-សឡាតប្រចាំថ្ងៃនីមួយៗក្នុងមួយសប្ដាហ៍

(صلوات أيام الأسبوع)


២៥-សឡាតប្រចាំឆ្នាំនីមួយៗ (الصلوات الحولية)


២៦-សឡាតពីររ៉ក្អាត់ក្រោយពេលសាអ៊ី

(صلاة ركعتين بعد السعي)


២៧-សឡាតយប់ទល់ភ្លឺរហូត (إحياء الليل كله)


២៨-សឡាតតាសពីស (صلاة التسبيح)


សឡាតទាំង២៨ខាងលើនេះ គឺគ្មានភស្តុតាងបញ្ជាក់ត្រឹមត្រូវឡើយ ។


https://m.facebook.com/story.php?story_fbid=2888776741407302&id=100008250126071

                                                   

𝟏𝟐. សឡាតស៊ូណិតដែលមានភស្តុតាងបញ្ជាក់ត្រឹមត្រូវ

#សឡាតស៊ុណ្ណះដែលមានភស្តុតាងបញ្ជាក់ត្រឹមត្រូវ


ក្រៅពីសឡាតដែលជាកាតព្វកិច្ចមួយថ្ងៃមួយយប់ប្រាំពេល អ្នកឥស្លាមគួរសឡាតស៊ុណ្ណះបន្ថែមទៀត ដើម្បីទុកប៉ះប៉ូវ និងបំពេញការខ្វះចន្លោះនានានៅក្នុងសឡាតដែលជាកាតព្វកិច្ចប្រចាំថ្ងៃរបស់យើង ។


សឡាតស៊ុណ្ណះទាំងនោះមានដូចជា ៖


១-សឡាតរ៉វ៉ាទិប (الرواتب)


https://m.facebook.com/story.php?story_fbid=1975765926041726&id=100008250126071


https://m.facebook.com/story.php?story_fbid=2872316823053294&id=100008250126071

______


២-សឡាតវីតៀរ (صلاة الوتر)


https://m.facebook.com/story.php?story_fbid=2540140049604308&id=100008250126071

______


៣-សឡាតស៊ុណ្ណះនៅពេលយប់ ( قيام الليل)


http://bit.ly/3stuKLX

______


៤-សឡាតតារ៉វ៉េហ (صلاة التراويح)


https://m.facebook.com/story.php?story_fbid=1912470455704607&id=100008250126071

______


៥-សឡាតទូហា (صلاة الضحى)


https://m.facebook.com/story.php?story_fbid=2834965566788420&id=100008250126071


https://m.facebook.com/story.php?story_fbid=2883095331975443&id=100008250126071

______


៦-សឡាតតាវហ្ពាត់ (صلاة التوبة)


https://m.facebook.com/story.php?story_fbid=2869788509972792&id=100008250126071

______


៧-សឡាតគូស៊ូហ្វ (صلاة الكسوف) ៖ សឡាតសូរ្យគ្រាស


https://m.facebook.com/story.php?story_fbid=2512542159030764&id=100008250126071

______


៨-សឡាតឃូស៊ូហ្វ (صلاة الخسوف) ៖ សឡាតចន្ទគ្រាស


https://m.facebook.com/story.php?story_fbid=2512542159030764&id=100008250126071

______


៩-សឡាតអុស្ទីសកក (صلاة الاستسقاء) ៖ សឡាតសុំទឹកភ្លៀង


https://m.facebook.com/story.php?story_fbid=1948555528762766&id=100008250126071

______


១០-សឡាតតាហ៊ីយ៉ាតុលម៉ាស្ជិទ (تحية المسجد)


https://m.facebook.com/story.php?story_fbid=2833756193576024&id=100008250126071

______


១១-សឡាតពីររ៉ក្អាត់ក្រោយពេលយកវូហ្ទុរួច

(ركعتان بعد الوضوء)


https://m.facebook.com/story.php?story_fbid=2869525639999079&id=100008250126071

______


១២-សឡាតពីររ៉ក្អាត់ក្រោយពេលតវ៉ាហ្វរួច 

(ركعتان بعد الطواف)


ក្រោយពេលតវ៉ាហ្វ(ដើរជុំវិញ)កាក់ហ្ពះរួច អ្នកតវ៉ាហ្វត្រូវសឡាតស៊ុណ្ណះ២រ៉ក្អាត់នៅក្រោយម៉ាកមអ៊ីព្រហ៊ីម ប្រសិនបើអាចសឡាតបាន។ ប៉ុន្តែប្រសិនបើមិនអាចសឡាតនៅក្រោយម៉ាកមអ៊ីព្រហ៊ីមបានដោយសារមនុស្សច្រើនកកស្ទះនោះ អ្នកអាចសឡាតនៅកន្លែងណាក៏បានដែរឲ្យតែនៅក្នុងម៉ាស្ជិទហារ៉ម ។


ហើយរបៀបសឡាតស៊ុណ្ណះក្រោយពេលតវ៉ាហ្វរួច គឺដូចសឡាតស៊ុណ្ណះដ៏ទៃទៀតដែរ។ នៅរ៉ក្អាត់ទីមួយ ក្រោយពេលសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះរួច ស៊ុណ្ណះត្រូវសូត្រស៊ូរ៉ោះ អាល់កាហ្វីរូន ហើយនៅរ៉ក្អាត់ទីពីរ ក្រោយពេលសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះរួច ស៊ុណ្ណះត្រូវសូត្រស៊ូរ៉ោះ អាល់អៀខឡាស តែបើសូត្រស៊ូរ៉ោះផ្សេងពីនេះក៏គ្មានបញ្ហាដែរ ។

______


១៣-សឡាតនៅចន្លោះអាហ្សាន និងអ៊ីកម៉ាត់

(الصلاة بين الأذان والإقامة)


ស៊ុណ្ណះសម្រាប់អ្នកឥស្លាមត្រូវសឡាតស៊ុណ្ណះនៅចន្លោះពេលអាហ្សាន និងអ៊ីកម៉ាត់សឡាត។ ហើយរបៀបសឡាតស៊ុណ្ណះនេះ ដូចទៅនឹងសឡាតស៊ុណ្ណះទូទៅឯទៀតដែរ ។

______


១៤-សឡាតពេលត្រលប់មកពីការធ្វើដំណើរវិញ

(صلاة القادم من السفر)


ស៊ុណ្ណះសម្រាប់អ្នកឥស្លាមត្រូវរក្សានូវវូហ្ទុឲ្យមានជាប់ខ្លួនជាប្រចាំ ហើយពេលត្រលប់មកពីការធ្វើដំណើរវិញ គួរសឡាតស៊ុណ្ណះនៅម៉ាស្ជិទ២រ៉ក្អាត់មុនពេលចូលផ្ទះ។ ហើយរបៀបសឡាតស៊ុណ្ណះនេះ ដូចទៅនឹងសឡាតស៊ុណ្ណះទូទៅឯទៀតដែរ ។

______


១៥-សឡាតពេលចេញ និងចូលផ្ទះ

(صلاة الدخول والخروج من المنزل)


ស៊ុណ្ណះសម្រាប់អ្នកឥស្លាមត្រូវសឡាតស៊ុណ្ណះ២រ៉ក្អាត់មុនពេលចេញពីផ្ទះ និងពេលចូលក្នុងផ្ទះវិញ។ ហើយរបៀបសឡាតស៊ុណ្ណះនេះដូចទៅនឹងសឡាតស៊ុណ្ណះទូទៅឯទៀតដែរ ។

______


១៦-សឡាយអ៊ីស្ទីខរ៉ោះ (صلاة الاستجارة)


https://m.facebook.com/story.php?story_fbid=2951130281838614&id=100008250126071

______


១៧-សឡាតស៊ុណ្ណះទូទៅ (التطوع المطلق)


ជាទូទៅ អ្នកឥស្លាមអាចសឡាតស៊ុណ្ណះបានគ្រប់ពេលទាំងអស់ ទាំងយប់ ទាំងថ្ងៃ លើកលែងតែនៅពេលដែលគេហាមឃាត់មិនឲ្យសឡាត ។


ហើយពេល​វេលា​ដែល​គេហា​ម​ឃាត់​មិនឲ្យសឡាត គឺមាន​បីពេល ដូច​ដែល​ណា​ពី​បាន​បញ្ជាក់​ក្នុ​ង​ហា​ទី​ស​ ​៖


១-ក្រោយ​ពី​ស​ឡា​ត​ស៊ូ​ពួហ រហូត​ដល់​ថ្ងៃ​រះឡើងផុតជើងមេឃប្រហែលមួយម៉ែត្រ(បន្ទាប់ពីថ្ងៃចាប់ផ្ដើមរះ១០ទៅ១៥នាទី) ។


២-ពេល​ព្រះអា​ទិត្យ​ឈរត្រង់ចំ​ពី​លេី​ក្បា​ល​មុនចូលវឹកទូស៊ូហូរ រហូត​ដល់​វា​ងាកទៅទិសខាងលិចចូលវឹកទូស៊ូហូរ ។


៣-ក្រោយពី​ស​ឡា​ត​អាសើរ រហូត​ដល់​ថ្ងៃ​លិច​ពេញលេញចូលវឹកទូម៉ាហ្រ្គិប ។


ដូច្នេះ ជាទូទៅការសឡាតស៊ុណ្ណះក្នុងពេលវេលាខាងលើ គឺត្រូវបានហាមឃាត់ លើកលែងតែសឡាតនោះមានមូលហេតុ ឬគោលបំណងច្បាស់លាស់ និងចាំបាច់ប៉ុណ្ណោះ ។




Getting Info...

About the Author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

تعليق واحد

  1. test
If you have any questions, please feel free to ask.
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.

Comments

Notify