-
1. អល់ឡោះ
ជាព្រះដែលគេគោរពសក្ការៈ
អាល់-ឡោះ / Allah
-
2. ព្រះទ័យសប្បុរស
ព្រះអង្គដែលមានចិត្តសប្បុរស និងមេត្តាចំពោះសត្វលោកទាំងអស់
អារ-រ៉ាម៉ាន / Ar-Rahman
-
3. ដ៏មេត្តា
ជាម្ចាស់ដ៏មហាមេត្តាករណា
អារ-ហុីម / Ar-Raheem
-
4. ស្ដេច
អ្នកមានអំណាចគ្រប់គ្រង ចាត់ចែងគ្រប់កិច្ចការ
អាល់-ម៉ាលិក / Al-Malik
-
5. ជ្រះស្អាត
អល់ឡោះ មានលក្ខណៈស្អាតស្អំ អំពី ប្រការដែលខ្វះខាតទាំងឡាយ
អាល់-គុទហ្វូស / Al-Quddus
-
6. មានសុវត្ថិភាព
ស្អាតស្អំអំពី ប្រការអាក្រក់ ប្រការខ្វះខាតទាំងឡាយ
អ័ស-សាឡាម / As-Salaam
-
7. ទ្រង់ទទួលស្គាល់
ទទួលស្គាល់ មានជំនឿ ឬគ្រប់គ្រងសុខសន្តិភាព និងផ្តល់នូវសន្តិភាព
អាល់-មុមិន / Al-Mumin
-
8. អ្នកត្រួតពិនិត្យ
អ្នកត្រួតពិនិត្យ អ្នករក្សា អ្នកការពារ
អាល់-មូហ៊ាយមិន / Al-Muhaymin
-
9. ទ្រង់មានកិត្តិយសខ្ពង់ខ្ពស់
អល់ឡោះ ទ្រង់មានកិត្តិយសខ្ពង់ខ្ពស់ និងខ្លាំងពូកែបំផុត គ្មាននរណាម្នាក់ឈ្នះលើទ្រង់ឡើយ
អាល់-អាហ្សីហ / Al-Aziz
-
10. មហាខ្លាំងពូកែ
មហាខ្លាំងពូកែ មហាខ្ពង់ខ្ពស់ មានឫទ្ធានុភាពលើសអ្វីៗទាំងអស់
អាល់-ហ្គ័ពហ្គើរ៍ / Al-Jabbar
-
11. ខ្លាំងពូកែ
មហាធំធេង មហា ខ្លាំងពូកែ មិនពឹងពាក់អ្នកដទៃ
អាល់-មូតាកាប់ហៀរ៍ / Al-Mutakabbir
-
12. អ្នកបង្កើត
ទ្រង់ជាអ្នកបង្កើតរាល់អ្វីៗទាំងអស់ ដោយគ្មានគំរូពីមុន
អាល់-ខំលិក / Al-Khaliq
-
13. អ្នកបង្កើត
ជាអ្នកបង្កើតរាល់អ្វីៗទាំងអស់ដោយគ្មានគំរូពីមុនមកឡើយ
អាល់-ហ្គើរិ / Al-Bari
-
14. អ្នកកំណត់រូបរាង
ជាអ្នកបង្កើត ជាអ្នកពង្រាង ជាអ្នកកំណត់រូបរាង រាល់អ្វីៗទាំងអស់ក្នុងរូបភាពខុសៗគ្នា
អាល់-មូសៀវៀរ៍ / Al-Musawwir
-
15. អ្នកលើកលែងទោស
ជាម្ចាស់មហាលើកលែងទោស និងបិទបាំងនូវទោសកំហុស
អាល់-ហ្គីហ្វហ្វរ៍ / Al-Ghaffar
-
16. ខ្លាំងពូកែ
អល់ឡោះ ខ្លាំងពូកែ ឈ្នះលើអ្នកពូកែទាំងពួង
អាល់-ក៏ហ៊ីរ / Al-Qahhar
-
17. អ្នកផ្តល់ឲ្យ
ទ្រង់មហាប្រទាន ផ្តល់ឲ្យគ្រប់បែបយ៉ាងដល់ខ្ញុំបម្រើទាំងអស់
អាល់-វះហ៊ីព / Al-Wahhab
-
18. អ្នកដែលផ្តល់លាភសក្ការៈ
ជាអ្នកដែលផ្តល់លាភសក្ការៈ ដែលយើងតែងតែហៅថា(រីហ្សគី)
អោរ-រ័ក្សហៀក / Ar-Razzaq
-
19. ទ្រង់បើកទូលាយ
អល់ឡោះ បើកទូលាយនូវលាភសក្ការៈ(រីហ្សគី) ទ្រង់បើកចិត្ដអ្នកមានជំនឿ ឲ្យទូលាយដើម្បីទទួលយកការពិត
អាល់-ហ្វ័តតាហ៍ / Al-Fattah
-
20. ទ្រង់មហាដឹងជាងគេ
មានចំណេះដឹងខ្ពង់ខ្ពស់ជាងគេបង្អស់ ទ្រង់ជ្រាបសព្វគ្រប់ទីកន្លែង គ្មានកន្លែងណាមួយ ឬរបស់អ្វីមួយ ដែលអាថ៌កំបាំងចំពោះទ្រង់ឡើយ
អាល់-អាលីម / Al-Alim
-
21. អ្នកក្បិតស្នៀត
អ្នកក្បិតស្នៀតក្នុងការប្រទានលាភសក្ការៈ(រីហ្សូគី)
អាល់-ក៏ហ្គិឌ / Al-Qabid
-
22. អ្នកបើកទូលាយ
អ្នកបើកទូលាយក្នុងការប្រទាននូវ លាភសក្ការៈ
អាល់-ហ្គើស៊ិត / Al-Basit
-
23. ជាអ្នកបន្ទាប
អល់ឡោះជាអ្នកបន្ទាប អ្នកដែលប្រឆាំងនិងជនដែលសាងបាបកម្ម
អាល់-ខហ្វីត / Al-Khafid
-
24. អ្នកឱ្យតម្លៃ
ទ្រង់ជាអ្នកឱ្យតម្លៃ និងលើកកំពស់បុគ្គលដែលសាងកុសល
អោរ-រ៉ហ្វី / Ar-Rofi
-
25. អ្នកលើកតម្កើង
អល់ឡោះជាអ្នកលើកតម្កើងអ្នកមានជំនឿ តាមរយៈការប្រតិបត្តិតាមទ្រង់
អាល់-ម៉ូអ៊ុីស / Al-Muizz
-
26. អ្នកដកកិត្តិយស
ទ្រង់ជាអ្នកដកកិត្តិយស អ្នកដែលប្រឆាំងតាមរយៈការមិនស្តាប់បង្គាប់របស់ពួកគេ
អាល់-ម៉ូស្ស៊ីល / Al-Mudhill
-
27. មហាឮ
ទ្រង់ឮនូវសម្លេង របស់ខ្ញុំបម្រើ ឮទាំងពាក្យសំដី ដែលចេញមកខាងក្រៅ
អ័ស-សាមៀក / As-Sami
-
28. មហាមើលឃើញ
មើលឃើញរាល់អ្វីៗទាំងអស់ ទោះតូចល្អិតយ៉ាងណាក្តី
អាល់-ហ្គើសៀរ៍ / Al-Baseer
-
29. ទ្រង់ជាអ្នកកាត់សេចក្តី
ទ្រង់ធ្វើអ្វីមួយបានល្អឥតខ្ចោះ ជាអ្នកកាត់សេចក្តីរវាងអ្វីៗទាំងអស់ទាំង ដោយភាពយុត្តិធម៌ គ្មានរំលោភបំពានលើនរណាម្នាក់
អាល់-ហាកាំ / Al-Hakam
-
30. អ្នកដែលមិនមានខ្វះចន្លោះ
អល់ឡោះ ជាអ្នកដែលមិនមានខ្វះចន្លោះ ឬអយុត្តិធម៌នៅក្នុងការគ្រប់គ្រងរបស់ទ្រង់
អាល់-អាទិល / Al-Adl
-
31. មហាទន់ភ្លន់
មហាទន់ភ្លន់ សប្បុរស និងមហាអាថ៌កំបាំង
អាល់-ឡាទីហ្វ / Al-Lateef
-
32. មហាដឹង
មហាដឹងនូវដំណឹងអ្វីមួយដ៏ល្អិតល្អន់
អាល់-ខណ្ឌៀរ៍ / Al-khabir
-
33. អ្នកមានចិត្តស្លូតបូត
អ្នកមានចិត្តស្លូតបូត អត់ធ្មត់ មិនឆេវឆាវ មិនប្រកាន់ច្រើន
អាល់-ហាលីម / Al-Halim
-
34. ខ្ពង់ខ្ពស់
ទ្រង់មហិមា ទ្រង់មហាខ្ពង់ខ្ពស់ កិត្តិយសខ្ពង់ខ្ពស់
អាល់-អាហ្សីម / Al-Azeem
-
35. លើកលែងទោស
ទ្រង់មហាលើកលែងទោស និងបិទបាំង កំហុស របស់ខ្ញុំបម្រើទាំងឡាយ
អាល់-ហ្គហ្គួរ / Al-Ghafur
-
36. ដឹងគុណ
ដឹងគុណ តបស្នង
អ័ស្ត-ស្ចាកៀរ៍ / Ash-Shakur
-
37. មហាខ្ពង់ខ្ពស់
អល់ឡោះទ្រង់ខ្ពង់ខ្ពស់ លើម៉ីភ្លូកទាំងអស់ ទាំងឫទ្ធិអំណាច
អាល់-អាលីយ៍ / AL-Ali
-
38. មហាធំធេង
ទ្រង់មហិមា មហាខ្លាំងពូកែ មិនត្រូវការអ្នកដទៃ
អាល់-កាប្អៀរ៍ / Al-kabir
-
39. អ្នកថែរក្សា
ជាអ្នកថែរក្សាការពារ លើអ្វីៗទាំងអស់
អាល់-ហាហ្វីហ្ស / Al-Hafiz
-
40. អ្នកថែរក្សា
អ្នកថែរក្សា អ្នកការពារ
អាល់-មូគីត / Al-Muqit
-
41. គ្រប់គ្រាន់
មានលក្ខណៈគ្រប់គ្រាន់ សម្រាប់ខ្ញុំបមើ របស់ទ្រង់ ទ្រង់ដឹង ទ្រង់ឮ ទ្រង់ឃើញ
អាល់-ហាស៊ីព / Al-Hasib
-
42. មហាវិសាល
អល់ឡោះ មហាវិសាលដោយភាពខ្ពង់ខ្ពស់របស់ទ្រង់ និងភាពពេញលេញរបស់ទ្រង់
អាល់-ជៀលីល / Al-Jalil
-
43. មហាសប្បុរស
អល់ឡោះ មហាសប្បុរស
អាល់-ការីម / Al-Karim
-
44. អ្នកនៅជិត
ទ្រង់អ្នកនៅជិត ទ្រង់មហាឃ្លាំមើល
អាល់-ករីព / Ar-Raqib
-
45. អ្នកទទួលយកសំណូមពរ
ទ្រង់ទទួលយកនូវសំណូមពរ ព្រមទាំងឆ្លើយតប នឹងសំណូមពររបស់អ្នកសុំ
អាល់-មូហ្វីព / Al-Mujib
-
46. ទូលាយ
ទ្រង់មហាទូលំទូលាយ មហាប្រទាន ដល់បម្រើទាំងអស់
អាល់-វ៉ាសៀក / Al-Wasi
-
47. អ្នកដែលពូកែកាត់សេចក្តី
ជាអ្នកដែលពូកែកាត់សេចក្ដី ជាអ្នកដែលប្រកបដោយ «ហ៊ីកម៉ាត់» ឬ គតិបណ្ឌិត
អាល់-ហាគីម / Al-Hakim
-
48. ស្រឡាញ់
អល់ឡោះ ស្រឡាញ់ចំពោះខ្ញុំបម្រើដែល ប្រគល់ខ្លួនជូនទ្រង់ ទ្រង់ស្រឡាញ់ចំពោះអ្នកមានអីម៉ាន(ជំនឿ)
អាល់-វ៉ាហ្វូទ / Al-Wadud
-
49. ខ្ពង់ខ្ពស់
ទ្រង់មហាខ្ពង់ខ្ពស់ មហាថ្លៃថ្នូរ មហាថ្កុំថ្កើង
អាល់-ម៉ាស្អីទ / Al-Majeed
-
50. ទ្រង់ជាអ្នកធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ
ជាម្ចាស់ដែលធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ ដើម្បីជំនុំជំរះ
អាល់-ប៉ាអ៊ីស / Al-baith
-
51. ជាសាក្សី
ទ្រង់មានវត្តមាន ជាក់ស្តែង ទ្រង់ជាសាក្សីនៅចំពោះមុខ គ្មានអ្វីមួយដែលអាថ៌កំបាំងសម្រាប់ទ្រង់ឡើយ
អ័ព្ទ-ស្វាហ៊ីទ / Ash-Shaheed
-
52. ពិតប្រាកដ
ពិតប្រាកដ ត្រឹមត្រូវ វាផ្ទុយនឹង ពាក្យក្លែងក្លាយ ឬខុស
អាល់-ហុក / Al-Haqq
-
53. ទ្រង់អ្នកទ្រទ្រង់
ជាម្ចាស់ដែលប្រគល់កិច្ចការជូន ទ្រង់ជាតំណាង និងជាអ្នកទ្រទ្រង់ខ្ញុំបម្រើទាំងអស់ ដោយប្រទានដល់ពួកគេនូវ រីហ្សូគី (លាភសក្ការៈ) គ្រប់បែបយ៉ាង ទ្រង់ជាអ្នកដែលគេប្រគល់ខ្លួន
អាល់-វ៉ាគីល / Al-Wakeel
-
54. ខ្លាំង
មហាខ្លាំងពូកែ គ្មានដៃគូ ប្រដូចនឹងទ្រង់ឡើយ
អាល់-កវីយ៍ / Al-qawi
-
55. អ្នកខ្លាំងពូកែ
អ្នកខ្លាំងពូកែ អ្នកមានឫទ្ធានុភាព ខ្លាំង
អាល់-ម៉ាទីន / Al-Matin
-
56. អាណាព្យាបាល
ទ្រង់ជាអាណាព្យាបាល អ្នកការពារ អ្នកគាំពារ អ្នកជួយឧបត្ថម្ភ គាំទ្រ
អាល់-វ៉ាលីយ៍ / Al-waliyy
-
57. ទ្រង់ត្រូវគេសរសើរ
អល់ឡោះ ទ្រង់សាកសមនឹងត្រូវគេសរសើរ
អាល់-ហាមីទ / Al-hamid
-
58. មហាគណនា
អល់ឡោះមហាគណនាគ្មានចន្លោះកិច្ចការណាមួយឡើយ
អាល់-ម៉ូស្ស៊ី / Al-muhsi
-
59. អ្នកធ្វើឲ្យចាប់កំណើត
ជាអ្នកដែលធ្វើឲ្យចាប់កំណើត និងធ្វើឲ្យមាននូវអ្វីៗគ្រប់យ៉ាងដែលពីមុន មិនទាន់មាន
អាល់-ម៉ូពទី / Al-Mubdi
-
60. អ្នកដែលធ្វើឲ្យសត្វលោកវិលទៅរកសេចក្ដីស្លាប់
ព្រះជាអ្នកដែលធ្វើឲ្យសត្វលោកវិលទៅរកសេចក្ដីស្លាប់
អាល់-មូអ៊ុីត / Al-Muid
-
61. អ្នកដែលធ្វើឲ្យឆ្អឹងរស់ឡើងវិញ
ទ្រង់ជាអ្នកដែលធ្វើឲ្យឆ្អឹងរស់ឡើងវិញ បន្ទាប់ពីផុយរលួយហើយនោះ
អាល់-ម៉ូសយី / Al-muhyi.
-
62. អ្នកដែលធ្វើឲ្យខ្លួនប្រាណត្រូវស្លាប់
អល់ឡោះជាអ្នកដែលធ្វើឲ្យខ្លួនប្រាណត្រូវស្លាប់ ដោយដកដួងវិញ្ញាណពីខ្លួនប្រាណ
អាល់-មូម៊ុីត / Al-mumit
-
63. អ្នកដែលមានលក្ខណៈខ្មាសអៀន
ទ្រង់ជាម្ចាស់ អ្នកដែលមានលក្ខណៈខ្មាសអៀន
អាល់-ហាយីយ៊ / Al-hayy
-
64. អ្នកត្រួតត្រា
អ្នកត្រួតត្រា អ្នកគ្រប់គ្រង អ្នកមើលខុសត្រូវ
អាល់-ក័យយូម / Al-Qayyum
-
65. ទទួលបាន
អល់ឡោះ ទ្រង់ទទួលបាននូវអ្វីៗទាំងអស់ដែលទ្រង់ចង់បាន
អាល់-វ៉ាជិទ / Al-Wajid
-
66. មហាសប្បុរស
ទ្រង់មហាសប្បុរស និងមហាប្រពៃ
អាល់-ម៉ាជិត / Al-Majid
-
67. តែមួយគត់
ទ្រង់តែមួយគត់ គឺជាស្តេចគ្រប់គ្រង
អាល់-វាហីទ / Al-wahid
-
68. ចៅហ្វាយនាយ
ទ្រង់ជាចៅហ្វាយនាយ របស់ខ្ញុំបម្រើទាំងអស់ ដែលគ្មានការសម្រេចកិច្ចការអ្វីមួយដោយគ្មានបញ្ហាពីទ្រង់ឡើយ
អ័ស្ស-ស្សម័ទ / As-Samad
-
69. អ្នកដែលខ្លាំងពូកែ
អ្នកដែលខ្លាំងពូកែ អ្នកមានឫទ្ធិអំណាច
អាល់-ក៏ហ៊ួរ៍ / Al-Qadir
-
70. ឫទ្ធានុភាព
មានឫទ្ធានុភាព
អាល់-មុកតាហ្វិរ៍ / Al-Muqtadir
-
71. ធ្វើឲ្យនៅខាងមុខ
នៅខាងមុខ ឬដាក់ឲ្យ នៅខាងមុខ បង្ខិតមកខាងមុខ
អាល់-មូកត់ញ្ចឹម / Al-Muqaddim
-
72. ធ្វើឲ្យនៅក្រោយ
ធ្វើឲ្យនៅក្រោយ ឬដាក់ឲ្យ នៅក្រោយ បង្ខិតមកខាងក្រោយ
ាល់-មូអើខឃីរ / Al-Muakhkhir
-
73. ដំបូងគេបង្អស់
អល់ឡោះ ជាអ្នកដំបូងគេបង្អស់
អាល់-អៅរ៉ាល់ / Al-Awwal
-
74. ចុងក្រោយគេបង្អស់
អល់ឡោះ ជាអ្នកចុងក្រោយគេបង្អស់
អាល-អាហ្សែរ / Al-Akhir
-
75. ទ្រង់មហាខ្ពង់ខ្ពស់
ជាម្ចាស់ មានភាពខ្ពង់ខ្ពស់ជាងគេបង្អស់ ដែលគ្មាននរណាម្នាក់ខ្ពស់ដល់ទ្រង់ឡើយ
អ័ក្ស-ហ្ស័រហៀរ៍ / Az-Zaahir
-
76. ដឹងអំពីអាថ៌កំបាំង
ទ្រង់ដឹងរាល់អាថ៌កំបាំងគ្មានអ្វីមួយដែលជាអាថ៌កំបាំងសម្រាប់ទ្រង់ឡើយ
អាល់-ហ្គើទិន / Al-Baatin
-
77. អ្នកគាំពារ
អាណាព្យាបាល អ្នក ការពារ អ្នកគាំពារ អ្នកជួយឧបត្ថម្ភ គាំទ្រ
អាល់-វ៉ាលីយ៍ / Al-Wali
-
78. ខ្ពង់ខ្ពស់បំផុត
អល់ឡោះ មហាខ្ពង់ខ្ពស់បំផុត
អាល់-មូតាអាលី / Al-Mutaali
-
79. មហាសប្បុរស
ទ្រង់ប្រទានដល់ខ្ញុំបម្រើរបស់ទ្រង់ ទាំងអ្នកដែល ធ្វើអំពើល្អ
អាល់-ហ្គឺរ៍ / Al-Barr
-
80. អ្នកទទួលយក
ការភ្ញាក់ខ្លួន ការដឹងកំហុសខ្លួន ការត្រឡប់ទៅរកភាពត្រឹមត្រូវ
អាត់-តៅវ៉ាព / At-Tawwab
-
81. អ្នកដែលយើងត្រូវកោតខ្លាច
ជាអ្នកដែលយើងត្រូវកោតខ្លាច ចំពោះការដាក់ទោសរបស់ទ្រង់ ដោយការភ័យខ្លាចនិងក្តីសង្ឃឹម
អាល់-មូនតាគ៊ុីម / Al-Muntaqim
-
82. អ្នកមានការអធ្យាស្រ័យ
ទ្រង់មហាអធ្យាស្រ័យ លើកលែងទោស ដល់ខ្ញុំបម្រើទាំងឡាយ
អាល់-អាហ្វូវ៍ / Al-Afuw
-
83. ទ្រង់មហាអាណិតស្រលាញ់
ទ្រង់មហាមេត្តា មហាករុណា មហាអាណិតស្រលាញ់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់
អោរ-រអ៊ូហ្វ / Ar-Rauf
-
84. ទ្រង់ជាស្តេច
អល់ឡោះ ជាស្តេចគ្រប់គ្រងលើអ្វីៗទាំងអស់ដែលទ្រង់បានបង្កើត
អាល់-ម៉ាលិក-អាល់-ម៉ាលីក / Malikul-Mulk
-
85. ម្ចាស់មហាចិត្តទូលាយ
ជាព្រះដ៏មហាចិត្តទូលាយ ចិត្តល្អ ចិត្តសប្បុរស ដែលផ្តល់ឲ្យគេដោយមិនត្រូវការសំណងមកវិញឡើយ
ស៊ូលជៀឡាលី-អាល់-អឹករ៉ម / Dhul-Jalaali-Wal-Ikram
-
86. មហាយុត្តិធម៌
ទ្រង់ជាម្ចាស់មហាយុត្តិធម៌ មិនមានលំអៀងទៅនរណាម្នាក់នោះឡើយ
អាល់-ម៉ូកសុីត / Al-Muqsit
-
87. ជាអ្នកប្រមូលផ្តុំ
ទ្រង់ជាអ្នកប្រមូលផ្តុំយ៉ាងពេញលេញ និងមានភាពពេញលេញទាំងលក្ខណ ទាំងទង្វើរបស់ទ្រង់
អាល់-ជៀរម៉ៀក / Al-Jaami
-
88. អ្នកមានស្តុកស្តម្ត
ជាម្ចាស់មហាមានស្តុកស្តម្ភ មហាគ្រប់គ្រាន់ ដោយមិនត្រូវការពឹងពាក់អ្នកដទៃនោះទេ
អាល់-ហ្គនីយ៍ / Al-Ghaniy
-
89. ទ្រង់ប្រទានឲ្យនរណាដែលទ្រង់ចង់
ព្រះប្រទានឲ្យនរណាដែលទ្រង់ចង់ ពីបណ្តាខ្ញុំបម្រើរបស់ទ្រង់ គ្មាននរណាម្នាក់ហាមឃាត់ទ្រង់បានឡើយ
អាល់-មូរនី / Al-Mughniyy
-
90. អ្នកដែលរារាំងបណ្តាគ្រោះអាសន្ន
អ្នកដែលរារាំងបណ្តាគ្រោះអាសន្ន ទុកជាការការពារនិងថែរក្សា
អាល់-ម៉ានាក់ / Al-Mani
-
91. ជាអ្នកដែលផ្តល់គ្រោះ
ទ្រង់ជាអ្នកផ្រល់គ្រោះដល់បណ្តាអ្នកដែលទ្រង់ចង់
អាដ-ឌ័រ / Ad-Darr
-
92. ទ្រង់ជាអ្នកគ្រប់គ្រងផលប្រយោជន៍
ទ្រង់ជាម្ចាស់គ្រប់គ្រងផលប្រយោជន៍ និងមានសមត្តភាពលើអ្វីៗទាំងអស់
អ៊ាន-ណាហ្វៀរ / An-Naafi
-
93. ជាពន្លឺ
ទ្រងជាពន្លឺដែលបំភ្លឺក្នុងដួងចិត្តបណ្ដាអ្នកដែលស្មោះត្រង់ដោយមានជំនឿចំពោះទ្រង់
អ៊ាន នូរ / An-Nuur
-
94. អ្នកដែលប្រទាន
ជាម្ចាស់ដែលប្រទានអ្វីៗគ្រប់យ៉ាងឲ្យសត្វលោក បន្ទាបមកក៏ចង្អុលបង្ហាញ
អាល់-ហ៊ាទី / Al-Hadi
-
95. អ្នកបង្កើត
ទ្រង់ជាអ្នកបង្កើត និងជាអ្នកប្រឌិតដែលគ្មានគំរូពីមុនមកឡើយ
អាល់-ប័រទៀរ / Al-Badi
-
96. ទ្រង់មហាអមត
ទ្រង់មហាឋិតឋេរ មហាអមត ទ្រង់មិនស្លាប់ និងមិនត្រូវគេសម្លាប់ដែរ
អាល់-ប៉ាកី / Al-Baqi
-
97. អ្នកទទួមរតក
អ្នកដែលនៅចុងក្រោយគេបង្អស់
អាល់-វ៉ារីស / Al-Warith
-
98. អ្នកចង្អុលបង្ហាញ
ទ្រង់ជាអ្នកចង្អុលបង្ហាញដល់អ្នកដែលប្រតិបត្តិតាមទ្រង់
អោរ-រ៉សុីដ / Ar-Rashid
-
99. មានអំណត់
ទ្រង់មហាមានអំណត់ មហាពន្យានិងលើកលែងឲមួយរយពេលមិនតក់ក្រហល់
អាស់-ស៊ូបព័រ / As-Sabur
Posts
នាមរបស់អល់ឡោះ ដ៏មហាប្រពៃ
Getting Info...